បំបែកទម្លាប់មិនល្អតាមរយៈវិធី១០ចំណុច

ដើម្បី​កែប្រែ​ទម្លាប់​មិនល្អបាន ជាដំបូង​ត្រូវ​កំណត់អំពីអ្វី​ទៅជា​ទម្លាប់មិន​ល្អ? ព្យាយាម​យក​សកម្មភាព​ថ្មីៗ មក​ជំនួស​ដើម្បី​បង្កើនភាព​រស់​រវល់​ដោយ​មាន​ប្រសិទ្ធភាព និង​ព្យាយាម​អនុវត្តន៍​ការនិយាយ​ពាក្យពេចន៍​វិជ្ជមាន ចំពោះ​ខ្លួនឯង​រាល់ថ្ងៃ។ ទោះតិច ឬច្រើន មនុស្សគ្រប់គ្នា សុទ្ធតែធ្លាប់​ជួបប្រទះ​នូវ​ទម្លាប់​មិនល្អ ដូច​ជាពន្យារ​ពេល​ក្នុង​ការ​បញ្ចប់​ភារកិច្ច ឬដឹងថា​អាហារ​ខ្លះមិន​ផ្តល់ផល​វិជ្ជមាន ក៏នៅ​តែ​បរិភោគ ដែល​បង្ក​បាន​ទៅជា ភាព​តានតឹង និង​ប៉ះពាល់​ទៅកាន់​សុខភាព​ផ្លូវចិត្ត។ យ៉ាង​ណា​មិញ ការស្គាល់​វិធីសាស្រ្ត រួម​ទាំង​ការ ប្តេជ្ញាចិត្ត​ផ្ទាល់ខ្លួន​ក្នុង​ការ​ផ្លាស់ប្តូរ គឺជា​ចំណុច​ចាប់ផ្តើម​នាំទៅ​រកភាព​ល្អប្រសើរ។ តាម​រយៈ​គេហទំព័រ Help បាន​បង្ហាញ​គន្លឹះមួយ​ចំនួន១០ ក្នុង​ការ​កែប្រែ​ទម្លាប់​អវិជ្ជមាន​ដូចតទៅ៖

១.កំណត់​ប្រភេទ​បញ្ហា និង​យល់ពី​ផល​ប៉ះពាល់ ៖ ជំហាន​ដំបូង​ក្នុង​ការ​បំបែក ឬផ្លាស់​ប្តូរ​ទម្លាប់​មិនល្អ គឺការ​ចាប់ផ្តើម​កំណត់ និង​ស្វែង​យល់​ពីបញ្ហា​ជាមុន​សិន​ថា តើចង់ផ្លាស់ប្តូរអ្វី? ចាប់ផ្តើម​ឆ្លុះបញ្ចាំង​រាល់ទម្លាប់​ទាំង​ឡាយ​ណា ដែល​យល់ថា​នាំឱ្យ​ប៉ះពាល់​ទៅកាន់​ការងារ និង​ការ​សិក្សា ឬ​សម្ពាធ​ផ្លូវចិត្ត។ ប្រសិន​បើរក​ឃើញ​ថា បន្ទាប់​ពីប្រព្រឹត្តសកម្មភាព​ទាំងនោះ​ហើយ​បណ្តាល​ឱ្យមាន​ភាពតានតឹង ឯកា ឬ​អាការ​ផ្សេងៗ តាមរយៈ​ទម្លាប់​ចាស់ៗ ត្រូវកត់​ចំណាំទុក​ឱ្យអស់ ដើម្បីមាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​វិធីសាស្រ្ត​ក្នុង​ការដោះស្រាយ​ក្នុងការ ឬកាត់​ចោល​ទម្លាប់ ដែល​មិនចង់​ឱ្យ​កើតមាន​ទៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ។

២.បង្កើន​ឥរិយាបថ​ថ្មី ជំនួស​ឥរិយាបថ​មិនល្អចាស់ៗ ៖ ដើម្បី​បង្កើន​ប្រសិទ្ធភាព ក្នុង​ការគ្រប់គ្រង​ខ្លួនឯង​ឱ្យស្ថិតក្នុង​ទម្លាប់មួយ ដែល​ផ្តល់ជា​ប្រយោជន៍ ត្រូវតែ​បង្កើន​សកម្មភាព​ល្អៗ​ឱ្យបាន​ច្រើន​ជាមុនសិន សឹម​ចាប់ផ្តើម​កាត់ចោល​ទម្លាប់​ដែល​មិនល្អ​ចោល។ (ជា​ឧទារហណ៍ រៀងរាល់​ពេល​សម្រាក​ពីការ​សិក្សា​សិស្ស​ម្នាក់ តែងតែ​ទៅលេង​ល្បែងភ្នាល់គ្នា​ជាប្រចាំ ដូច្នេះក្នុង​ការកាត់ចោល​នូវ​សកម្មភាព​នេះ ជាដំបូង​សិស្ស​ម្នាក់នោះ ត្រូវ​រៀបកាល​វិភាគ​កំឡុង​ពេល​សម្រាក​ពីការសិក្សា ដូចជាទៅរៀន​ថ្នាក់តន្រ្តី​បន្ថែម​នូវ​ជំនាញ​ដែល​ខ្លួនស្រឡាញ់ ឬចំណាយ​ពេល​ជាមួយអ្នក​ផ្ទះជាដើម) ជារួម គឺផ្តោត​ទៅ​លើ ការអភិវឌ្ឍ​នៅត្រង់​ចំណុច​ណាដែល​មានភាព​វិជ្ជមាន​តែប៉ុណ្ណោះ។

៣.ស្វែងយល់​ពីបុព្វហេតុ ដែលនាំ​ឱ្យមាន​ទម្លាប់​មិនល្អ ហើយ​ប្រើវាជា​ប្រយោជន៍ ៖ ការកើត​មាន​សកម្មភាព​មិនល្អមួយ ទៅក្នុង​ដំណើរ​ជីវិត​ប្រចាំថ្ងៃ អាច​បណ្តាល​មកពី​កត្តាអ្វីមួយ ដែល​មនុស្ស​ពុំបាន​កត់​សម្គាល់ មិនថា​កត្តាខ្លួនឯង កត្តា​ខាងក្រៅ ឬ​បរិយាកាស​ជុំវិញខ្លួន។ ការដឹងពី​បុព្វហេតុ ដែលនាំ​ឱ្យមាន​ទម្លាប់មិន​ល្អកើត​មាន គឺជា​ច្រកចេញ​មួយ ដែលជួយ​ឱ្យខ្លួនឯង រកឃើញ​កម្លាំង​ជំរុញចិត្ត​ក្នុងការ​ផ្លាស់ប្តូរ​ដូចគ្នា។

៤.និយាយ​វិជ្ជមាន​ទៅកាន់​ខ្លួនឯង ៖ ទោះដឹងពី​គន្លឹះ​នៃការដោះស្រាយ​បញ្ហាប្រឈម យ៉ាង​ណាក៏ដោយ ប្រសិន​បើនៅតែ​បន្ត និយាយ​មិនល្អទៅ​កាន់ខ្លួន​ឯង ដដែល​ជាដដែល នោះទម្លាប់​មិនល្អ​ពិបាកនឹង​កាត់ចោល​ណាស់ ជាជំហាន​បន្ទាប់គឺ​ការបណ្តុះ​ស្មារតីឱ្យ​ចេះនិយាយ​ពាក្យល្អៗ ទៅកាន់ខ្លួន​ឯងឱ្យបាន​រឿយៗ។ រំឮក​ខ្លួនឯង​ជាប្រចាំថា ត្រឹមតែការ​និយាយទៅ​កាន់ខ្លួនឯង​នូវ​ប្រយោគ​ល្អៗគឺ​ស្មើនឹង​ភាព​អត់ធ្មត់​នាំទៅ​រក​ការផ្លាស់ប្តូរ និង​ជា​ចំណែក​ជួយ​រំកិលខ្លួន បន្តិច​ម្តងៗ ទៅរក​ទម្លាប់​ដែល​ផ្តល់នូវ​ប្រយោជន៍​ចំពោះ​ខ្លួនឯង និង​អ្នកដទៃ ក្រៅពីនោះ​សុំឱ្យ​អ្នកដទៃ​ជួយ​រំឮក​ក៏ជា​ចំណែក​ពន្លឿន​ភាពការ​ផ្លាស់ប្រែដែរ។

៥.ផ្លាស់​ប្តូរតូចៗ​តែ​ជាប់លាប់ ៖ ប្រសិន​បើ​ចាប់ផ្តើម ក្នុង​ទម្លាប់​មួយ​ដែល​ធំៗ អាច​បណ្តាល​មាន​អារម្មណ៍​តានតឹង​មិនដឹងថា ត្រូវ​ធ្វើ​ចំណុច​ណា ហើយ​បញ្ចប់​នៅ​ចំណុច​ណា រួមទាំង​កើត​មាន​អាការស្រ្តេស។ តែ​យ៉ាង​ណា ការ​ចាប់ផ្តើម​តូចៗ តែមាន​ភាព​ទៀង​ទាត់ ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​មួយ ឆ្លើយតប​ក្នុង​រយៈពេល​វែង ទន្ទឹម​គ្នា​នោះ ត្រូវ​មាន​មោទនភាព ឬអបអរសាទរ​ផ្តល់រង្វាន់​ឱ្យខ្លួនឯង​រៀងរាល់​ពេលផ្លាស់ប្តូរ​សកម្មភាព​អាក្រក់ៗ​បាន​សម្រេច​ម្តងៗ។

៦.កំណត់​គោលដៅ​ផ្ទៀងផ្ទាត់​ជាប្រចាំ ៖ ការ​មាន​គោលដៅ​ជាក់លាក់ ជាចំណែក​សំខាន់ហើយ ប៉ុន្តែ​ប្រសិនបើ​មិនបាន​វាសវែង និង​តាមដាន​ជាប្រចាំ​នោះទេ ទោះបី​ការ​កំណត់​ទាំងនោះ មាន​រូបភាព​ធំឬតូច គឺនៅ​តែ​ពិបាក ក្នុង​ការ​សម្រេច​ឱ្យបាន​ជាលទ្ធផល។ ដូច្នេះ​កិច្ចការ​បន្ទាប់​ក្រោយ​ពេល​រកឃើញ ទម្លាប់ដែល​ចង់ប្ដូរ ឬក្រោយ​ការរៀប​ចំផែនការ​រួចរាល់​អស់ហើយ អ្វីដែល​គួរធ្វើជា​បន្ទាប់គឺ តាមដាន​ការប្រឹងប្រែង​ខ្លួនឯង​ជាប្រចាំ តាមរយៈ​ការសរសេរ​ជាកំណត់​ហេតុ ឬក៏ប្រើប្រាស់​កម្មវិធី​ឌីជីថល​ជាជំនួយក្នុង​ការ​តាមដាន។

៧.​នៅក្នុងបរិយាកាស​មួយដែល​ផ្តល់ការ​គាំទ្រ ៖ ផ្តល់ឱកាស​ឱ្យខ្លួនឯង បាននៅក្បែរ​មនុស្សដែល​ផ្តល់នៅ​ការគាំទ្រ និង​ជាបំណែក​មួយក្នុង​រំឮក​លើកទឹកចិត្ត​ឱ្យកំចាត់ចោល​រាល់ទម្លាប់​មិនល្អ។ ពេលរកបាន​ក្រុមមនុស្ស​ដែលផ្តល់​ការគាំទ្រ​បែបនេះ បាន​ហើយ​ជា​កិច្ចបន្ទាប់ គឺចែក​រំលែក​នូវ​គោលដៅ ឬក្ដីរំពឹង​ដែល​កំពុងអនុវត្តន៍​ឱ្យពួកគាត់​បាន​ដឹង ព្រោះ​ក្នុង​ចំណោម​នោះ ក៏អាច​មាន​បុគ្គលខ្លះ កំពុងតែមាន​ការប្តេជ្ញាចិត្ត​ដូចគ្នានឹង​យើង​ដែរ កត្តានេះ​ជាឱកាស​ល្អ​ដែល​មានគ្នា​ដើម្បី​អនុវត្តន៍​ជាមួយគ្នា។ បរិយាកាស​មួយ ដែល​ផ្តល់ការ​គាំទ្រ រឹងរឹតតែ​បំផុស​បាន​នូវ​កម្លាំងចិត្ត ក្នុង​ការបំបែក​ទម្លាប់អវិជ្ជមាន​បានលឿន​ជាងការព្យាយាម​ធ្វើតែ​ម្នាក់ឯង។

៨.ស្វែងយល់​បន្ថែមអំពី​អាការញៀន​នឹង​បណ្តាញសង្គម ៖ នៅក្នុង​សង្គម​ឌីជីថល នាពេល​បច្ចុប្បន្ន បណ្តាញ​សង្គម មាន​ឥទ្ធិពល​យ៉ាងខ្លាំង រួមទាំង​មានមាតិកា​មួយ​ចំនួន អាចអូសទាញ​អ្នកប្រើប្រាស់​ឱ្យប្រព្រឹត្ត​ទម្លាប់មិនល្អ​បាន​យ៉ាងងាយ ជាក់​ស្តែង​បណ្តាញសង្គម បាន​អន្ទងចិត្ត​មនុស្សឱ្យ​ចុចអូសចុះ ចុចអូសឡើង ដោយ​ប្រើពេល​រាប់ម៉ោង​នៅខាងមុខ​អេក្រង់ បង្កឱ្យមាន​ទម្លាប់​ពន្យារពេល។ ការដាក់ដែន​កំណត់ និងការ​អប់រំចិត្តខ្លួនឯង​ឱ្យប្រើប្រាស់​ត្រូវ​គោលដៅ ក៏ដូចជា​ការកំណត់​ចំនួនសារ​នៃការ​ទទួល​បាន សុទ្ធសឹង​តែជាចំណែក​សំខាន់មិន​គួរមើល​រំលង។

៩.ដឹងពី​ដំណើរការ​របស់ភាព​រីករាយ​ក្នុង​រយៈពេលខ្លី ៖ សកម្មភាព​ខ្លះ ផ្តល់ភាព​រីករាយ​ក្នុងរយៈពេល​ខ្លី តែ​ប៉ុណ្ណោះ ប៉ុន្តែផ្តល់​ភាពសោកស្តាយ​ក្នុង​រយៈពេល​វែង និងផ្តល់​នូវ​លទ្ធផលមួយ​ដែលខ្លួន​មិនពេញ​ចិត្ត​ទៅវិញ។ ។ ជាក់ស្ដែង​ការលេង​បណ្តាញ​សង្គម និង​ល្បែងភ្នាល់គ្នា មានឥទ្ធិពល​ធ្វើឱ្យជក់ចិត្ត​ដិតអារម្មណ៍ រហូត​ពិបាកទាញ​ខ្លួនឯង ឱ្យចេញ​ពីសកម្មភាព​ទាំងនោះ។

១០.ពឹងអ្នកជំនាញ ៖ ស្ថិតក្នុងស្ថានភាព​មួយ​រកឃើញថា ការចាកចេញ​ពីទម្លាប់​មិនល្អ មានភាព​លំបាក់ខ្លាំង ឬទោះបី​ជាបាន​អនុវត្តន៍​តាមគន្លឹះ​ជាច្រើន​កន្លងមករួច​ហើយក៏ដោយ នៅតែ​មិនបាន​ផល ដល់ពេល​ដែលត្រូវ​ពឹងពាក់​អ្នក​ជំនាញឱ្យជួយ​ដោះស្រាយ​ចំណោទ​បញ្ហា​មួយនេះ មិនថា​ការផ្តល់​យោបល់ ឬប្រាប់​បន្ថែម​ពីរបៀប​នៃការផ្លាស់ប្តូរ​ដោយ​ប្រសិទ្ធភាព ព្រោះ​បើពុំនោះ​ទេ បញ្ហា​ផ្លូវ​ចិត្ត​អាចនឹង​កើតមាន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *