កំពង់ចាម – វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមបានប្រកាសថា ខ្លួននឹងរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេល៤ខែ ដោយឥតបង់ថ្លៃ ក្រោមគម្រោងថវិកា កម្មវិធីការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២១ ។

វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើការសិក្សាលើមុខជំនាញដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត ដូចជា ១. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន (ចំនួន១៥នាក់) ២.ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ (ចំនួន១៥នាក់) និង ៣. ការថែទាំនិងជួសជុលបរិក្ខារអេឡិចត្រូនិច (ចំនួន ១៥នាក់) ។
លក្ខខណ្ឌនៃការជ្រើសរើសចូលរៀន៖ ជាជនក្រីក្រ ជនពិការ ស្ត្រីមេម៉ាយ សិស្សបោះបង់ការសិក្សា កម្មករ កម្មការនីបាត់បង់ការងារ ។
ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយកាលបរិច្ឆេទចូលរៀននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ ។
បេក្ខជនមានបំណងចង់ចូលរៀនអាចទំនាក់ទំនងទូរស័ព្ទលេខ ០៩៦ ៦៩១ ៨៧៥៨ ឬ០៧៨ ៥៤៤ ៣៥៦ ឬ ០៨៥ ៤៤៤ ៦៧៤ ឬទៅកាន់អាសយដ្ឋាន ផ្លូវជាតិលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ខាងក្រោយវិទ្យាល័យព្រះសីហនុ ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្ដល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងផ្ដល់កន្លែងស្នាក់នៅសម្រាប់សិក្ខាកាមមកពីឆ្ងាយដោយឥតគិតថ្លៃ ៕


កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2026
សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2024
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត...

រដ្ឋាភិបាលចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2026
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល ២ឆ្នាំដោយឥតគិតថ្លៃ។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជាសាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសជ្រើសរើសយុវជនដែលមកពីគ្រួសារមានបណ្ណក្រីក្រ១ និងទី២ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃ។

ឱកាសសម្រាប់ប្រជាពលរដ្ឋ និងយុវជននៅខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន ១៦៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2024
វិទ្យាស្ថានពហុបច្ចកទេសខេត្តបន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាននឹងបើកវគ្គបណ្តុះបណ្តាលដល់បងប្អូនប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប
































































