សមាជិកគ្រួសារគ្រប់រូបនៅពេលនិយាយអំពីការថែរក្សាមនុស្សចាស់ប្រាកដថាទាមទារការយកចិត្តទុកដាក់ អត់ធ្មត់ និងសេចក្តីស្រឡាញ់ខ្លាំងបន្តិចជាមួយពួកគាត់ ។ ទោះបីរឿងខ្លះតូចតាចក៏ដោយ ពួកគាត់ត្រូវការជំនួយច្រើនពីអ្នក ហើយពេលខ្លះពួកគាត់អាចនឹងមានអារម្មណ៍មិនល្អ ។ ខាងក្រោមនេះជាវិធីសាស្រ្តប្រាំចំណុចសម្រាប់ប្រើលើកទឹកចិត្តជីដូនជីតារបស់អ្នកឱ្យរីករាយ និងមានសុខភាពល្អ ។

១. ត្រូវមានទំនាក់ទំនងល្អ ៖ រឿងដំបូងដែលធ្វើឱ្យជីដូនជីតាសប្បាយចិត្ត គឺទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នាក្នុងគ្រួសារ ។ ភាពចាស់និងការរស់នៅតែម្នាក់ឯងជារឿងពិបាកបំផុតដែលក្លាយជាបញ្ហាប្រឈមសម្រាប់មនុស្សចាស់ ។ សមាជិកគ្រួសារគួរជួបនិងនិយាយលេងជាមួយជីដូនជីតាឱ្យបានញឹកញាប់ ចំណាយពេលខ្លះជាមួយគាត់ ស្តាប់រឿងរ៉ាវផ្សេងៗរបស់ពួកគាត់ ហើយអង្គុយលេងជាមួយពួកគាត់សួរនាំសុខភាពល្អ និងអារម្មណ៍ល្អផងដែរ ។
២. ត្រូវផ្ដល់ថ្នាំសង្កូវឱ្យពួកគាត់ឱ្យបានត្រឹមត្រូវ៖ ផ្គត់ផ្គង់ថ្នាំសង្កូវឱ្យបានត្រឹមត្រូវដល់ពួកគាត់មនុស្សចាស់ ។ ប្រសិនបើជីដូនជីតារបស់អ្នកប្រើថ្នាំមួយចំនួនមានប្រសិទ្ធិភាពជាមួយពួកគាត់ វិធីល្អត្រូវទិញថ្នាំនោះទុក និងដាក់បិទស្លាកអំពីថ្ងៃនិងពេលវេលាឱ្យបានជាក់លាក់ ។ លើសពីនេះទៀត ប្រសិនបើមានថ្នាំប្រភេទថ្មីត្រូវប្រើប្រាស់ សូមសួរឱសថការី ឬវេជ្ជបណ្ឌិតអំពីផលប៉ះពាល់ដែលអាចកើតមាន ។
៣. ប្រើកម្មវិធីបច្ចេកវិទ្យាយកចិត្តទុកដាក់ ៖ មនុស្សស្ទើរតែទាំងអស់គ្នាមានជីដូនជីតានៅផ្ទះ ហើយពេលខ្លះដោយសារការងាររបស់រវល់អាចពិបាកមើលថែពួកគាត់ ។ បច្ចុប្បន្នបច្ចេកវិទ្យាទំនើបមួយចំនួនអាចតាមដានសកម្មភាពគាត់បន្ថែម ចៀសវាងហានិភ័យវង្វេងផ្លូវ ឬគាត់ត្រូវការជំនួយបន្ទាន់ណាមួយ ។ អ្នកអាចដំឡើងកម្មវិធីតាមដានទូរស័ព្ទដើម្បីតាមមើលពួកគាត់ ។ កម្មវិធីតាមដានមិនអាចជំនួសអ្នកបានទេ ប៉ុន្តែជួយអ្នកអាចមើលថែជីដូនជីតារបស់អ្នកបាននៅក្នុងករណីចាំបាច់ ។
៤. រៀបចំផែនការមួយថ្ងៃជាមួយពួកគាត់៖ យោងតាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថា នៅពេលដែលមនុស្សវ័យជំទង់ ឬមនុស្សវ័យក្មេងមានគម្រោងដើរលេងជាមួយមនុស្សចាស់នឹងធ្វើពួកគាត់មានអារម្មណ៍ស្វាហាប់ និងមានសុខភាពល្អ ។ ដូច្នេះសូមឱ្យជីដូនជីតាប្រាប់អ្នកពីអ្វីដែលពួកគាត់មាននៅក្នុងសៀវភៅរបស់ពួកគាត់ ថាកន្លែងណាដែលចង់ទៅ អ្វីដែលពួកគាត់ចូលចិត្តធ្វើ ហើយរៀបចំផែនការទៅតាមនោះ រួមទាំងផែនការ និងបំណងប្រាថ្នារបស់ពួកគាត់ ។
៥. លំហាត់ប្រាណនិងរៀបចំរបបអាហារ ៖ ជម្រើសដ៏ល្អពេលការដើរលេងជាមួយមនុស្សចាស់ គឺពេលព្រឹក ឬពេលល្ងាច ។ វេលានេះនឹងធ្វើឱ្យគាត់មានអារម្មណ៍ស្រស់ស្រាយ ។ មួយវិញទៀត ការយកចិត្តទុកដាក់ចំពោះរបបអាហារក៏សំខាន់ដែរ មនុស្សចាស់ប្រហែលជាមិនអាចទទួលទានរបបអាហារដែលមានរសជាតិដិតខ្លាំងណាមួយឡើយ ដូច្នេះវាចាំបាច់ណាស់ត្រូវផ្តល់អាហារដែលមានគុណភាព ជួយដល់សុខភាពល្អ និងមានជីវជាតិទៅកាន់ពួកគាត់៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រដោយធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។
សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។
ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...
អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......
អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ DALI ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2024
សាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...





























