លោកស្រី Helen Keller ជាស្ថាបនិកអង្គការ Helen Keller International និងជាអ្នកនិពន្ធមានកេរ្តិ៍ឈ្មោះល្បាញល្បីមួយរូប ព្រមទាំងបន្សល់ទុកស្នាដៃជាច្រើនសម្រាប់ពិភពលោក។ លោកស្រីកើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៨៨០ ប៉ុន្តែជាអកុសលភ្នែកទាំងពីររបស់លោកស្រីពុំអាចមើលឃើញ និងស្តាប់ពុំលឺសំឡេងតាំងពីអាយុដប់ប្រាំបួនខែដោយសារជំងឺរលាកស្រោមខួរ។ អាយុម្ភៃបួនឆ្នាំអំឡុងឆ្នាំ១៩០៤ លោកស្រីបានក្លាយជាមនុស្សពិការភ្នែកនិងថ្លង់លើកដំបូងលើលោកដែលទទួលបានសញ្ញាបត្របរិញ្ញាផ្នែកសិល្បៈ។ លើសពីនេះ លោកស្រីបានកាន់មុខតំណែងកិត្តិយសរាប់ភ្លេច ទទួលពានរង្វាន់ និងមេដាយមួយចំនួនពីប្រធានាធិបតីសហរដ្ឋអាមេរិក។

លោកស្រី Helen Keller បានធ្វើដំណើរទៅកាន់ប្រទេសជាង ៤០នៅក្នុងពិភពលោកក្នុងគោលបំណងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់មនុស្សគថ្លង់និងពិការភ្នែក។ លោកស្រីបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកពីប្រធានាធិបតីទី២២ រហូតដល់ប្រធានាធិបតីទី៣៦ លោក Lyndon B. Johnson។ លោកស្រីមិនបានអស់សង្ឃឹមនិងបាក់ទឹកចិត្តនឹងពិការភាពរបស់គាត់ឡើយ ប៉ុន្តែបានតស៊ូព្យាយាមគ្មានព្រំដែនរហូតក្លាយជាវីរៈនារីដ៏អស្ចារ្យម្នាក់មានកេរ្តិ៍ឈ្មោះល្បាញល្បីលើសកលលោក។
ទន្ទឹមគ្នានេះលោកស្រី Helen Keller ត្រូវបានជ្រើសរើសជាស្រ្តីមានស្នាដៃឆ្នើមលើការផ្លាស់ប្តូរទិដ្ឋភាពសង្គម សេដ្ឋកិច្ច វប្បធម៌ នៅក្នុងកម្មវិធីបុណ្យពិភពលោកមួយនាទីក្រុងញូយក សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៦៥។ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៦៤ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Lyndon B. Johnson បានប្រគល់ “មេដាយសេរីភាពប្រធានាធិបតី” ដែលជាមេដាយកិត្តិយសស៊ីវិលខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកជូនដល់លោកស្រី Helen Keller ។
នៅរវាងឆ្នាំ១៩២០ ស្ត្រីឆ្នើមរបស់ពិភពលោករូបនេះបានក្លាយសហស្ថាបនិកបង្កើតសហជីពស៊ីវិលដើម្បីសេរីភាពនៅសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានសមាជិកជាងពីរលាននាក់ និងមានថវិកាប្រចាំឆ្នាំជាង ៣០០លានដុល្លារ។ លោកស្រីបាននិពន្ធសៀវភៅចំនួនដប់ពីរក្បាលមានតម្លៃមហាសាល ដូចជា សៀវភៅជីវិត គំនិត និងក្ដីសង្ឃឹម, ពន្លឺរស្មីក្នុងភាពងងឹតរបស់ខ្ញុំ, សង្គ្រាមលោកលើកទីមួយដែលខ្ញុំឆ្លងកាត់, តើខ្ញុំអាចជួយពិភពលោកបានដោយរបៀបណា, រឿងរ៉ាវពិតនៃជីវិតរបស់ខ្ញុំ, ឥទ្ធិពលនៃសុទិដ្ឋិនិយម, និងរឿងស្តេចព្រិលស” ជាដើម។ ក្រៅពីនេះលោកស្រីក៏បានសរសេរអត្ថបទជាច្រើនដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី និងឯកសារផ្សេងៗ។

លោកស្រី Helen Keller ទទួលមរណភាពនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៦៨ នៅក្នុងរដ្ឋ Connecticut នៅក្នុងភូមិគ្រឹះរបស់គាត់ក្នុងវ័យ៧៨ឆ្នាំ។ ដើម្បីជាការគោរពនិងជាកិត្តិយសក្រោយពីលោកស្រីទទួលមរណភាពគេប្រារព្ធពិធីបុណ្យកាន់មរណៈទុក្ខ និងការគោរពវិញ្ញាណក្ខន្ធលោកស្រីនៅព្រះវិហារជាតិក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលជាកន្លែងគោរពវិញ្ញាណខ័ន្ធប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានស្លាប់។ សាកសពរបស់លោកស្រី Helen Keller ត្រូវបានគេបូជាហើយឆ្អឹងរបស់គាត់ត្រូវបានគេបញ្ចុះនៅវិហារជាតិវ៉ាស៊ីនតុននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីជាមួយវីរបុរសផ្សេងទៀត។
នៅឆ្នាំ ១៩៩៩ ឈ្មោះលោកស្រី Helen Keller ត្រូវបានចុះក្នុងបញ្ជីវីរៈស្ត្រីជាទីគោរពនិងកោតសរសើរបំផុតក្នុងសតវត្សទី២០ ដោយវិទ្យាស្ថានទស្សនៈសាធារណអាមេរិកាំង។ សាលាមត្តេយ្យសម្រាប់មនុស្សគថ្លង់ប្រទេសឥណ្ឌាត្រូវបានគេដាក់ឈ្មោះ Helen Keller ដើម្បីផ្តល់កិត្តិយសដល់លោកស្រី។ ជីវិតរបស់លោកស្រីត្រូវបានតាក់តែងបង្កើតជាខ្សែភាពយន្តជាច្រើនដូចជារឿងបុគ្គលអស្ចារ្យ, រឿងការលំបាកនិងជ័យជំនះ, ការបង្កើតព្យុះជាដើម។ គួររំលឹកដែរថា កាលពីឆ្នាំ២០០៣ ២០០៣ រដ្ឋអាឡាបាម៉ាបានផលិតកាក់តម្លៃ ២៥សេន សម្រាប់ចាយនៅសហរដ្ឋអាមេរិកមានរូបថតលោកស្រី និងមន្ទីរពេទ្យ Helen Keller នៅរដ្ឋអាឡាបាម៉ាដើម្បីឧទ្ទិសដល់លោកស្រី។ ផ្លូវមួយចំនួនក្នុងប្រទេសស្វ៊ីស អាមេរិក ហ្គេអេហ្វ អេស្បាញ អ៊ីស្រាអែល ព័រទុយហ្កាល់ ប្រទេសបារាំងបានដាក់ឈ្មោះលោកស្រី Helen Keller ជាឈ្មោះដងវិថី៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2026
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2026
ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2024
អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2024
តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2024
កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2023
វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង បានប្រកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យប្រញាប់ចុះឈ្មោះចូលរៀន ដោយក្នុងឆ្នាំ២០២៣-២០២៤នេះ...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2026
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការផ្តល់ជូនការបណ្តុះបណ្តាលជំនាញដូនតាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិតពីតំបន់អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2025
សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប































































