ភ្នំពេញ – សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសារសំឡេងពិសេស ដោយអនុញ្ញាតិឱ្យសិស្សានុសិស្សប្រើបណ្ណចាក់វ៉ាក់សាំងថតចម្លង ដើម្បីបង្ហាញគ្រូពេលចូលសាលារៀន។ ការអនុញ្ញាតឲ្យប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងថតចម្លងនេះ គឺដើម្បីការពារការបាត់បង់ ឬខូចខាតបណ្ណចាក់វ៉ាក់សាំង ។

សម្ដេចតេជោ មានប្រសាសន៍ថា ការប្រើច្បាប់ឱ្យសិស្សានុសិស្សពាក់កាតចាក់វ៉ាក់សាំងបង្ហាញពេលចូលរៀន អាចបណ្ដាលឱ្យបណ្ណចាក់វ៉ាក់សាំងច្បាប់ដើមខូចខាត ឬបាត់បង់ ជាពិសេសចំពោះកុមារខ្វះការថែទាំ និងអាចជួបការលំបាកក្នុងការទុកដាក់មិនបានត្រឹមត្រូវ ។
សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ចាប់ពីពេលនេះទៅនឹងអនុញ្ញាតិឱ្យសិស្សានុសិស្សទាំងអស់អាចប្រើប្រាស់បណ្ណថតចម្លងជាសខ្មៅ ឬជាពណ៌ ពេលទៅសាលារៀន ហើយរក្សាបណ្ណដើមទុកនៅផ្ទះដោយសុវត្ថិភាព ដើម្បីជៀសវាងការបាត់បណ្ណ ឬខូចខាតច្បាប់ដើម ។
តាមរយៈសារសំលេង សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអភិបាលខេត្ត រាជធានី ពិនិត្យនិងដោះស្រាយការថតចម្លងបណ្ណចាក់វ៉ាក់សាំងដល់គ្រួសារសិស្សដែលពុំមានលទ្ធភាព ដោយសូមឱ្យលោកគ្រូ អ្នកគ្រូតាមសាលាជួយរៀបចំថតចម្លងបណ្ណចាក់វ៉ាក់សាំងនេះ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេសឥណ្ឌា ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2026
រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់អាហារូបករណ៍ពេញលេញសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា តាមរយៈក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៌ឥណ្ឌា។

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2025
កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុងប្រកាសពីការផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ ឬបុគ្គលដែលស្ថិតនៅក្នុងតំណែងជាថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សាជំនាញឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ទទួលបានជំនាញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងធ្វើការងារនៅតាមសហគ្រាសឧស្សាហកម្មនានា។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/08/2023
កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































