យុវជន ៖ ឧត្តមានុវត្តសម្រាប់យុវជនផ្ដើមចេញពីការមានទំនុកចិត្តលើខ្លួនឯង ចំណេះដឹង សកម្មភាពជួយសង្គម​ និងសុខភាពផ្លូវចិត្តរឹងមាំ

តើ​ឧត្តមានុវត្ត​សម្រាប់យុវជន​នៅក្នុងសង្គម​បច្ចុប្បន្នមានអ្វីខ្លះ? នៅក្នុងកិច្ចពិភាក្សាយុវជន ដែលធ្វើឡើងដើម្បីអបអរទិវាអន្តរជាតិសម្រាប់យុវជន កាលពីថ្ងៃទី៧ សីហា វាគ្មិន​ដែលសុទ្ធសឹងតែជាយុវជនមានបទពិសោធន៍​ល្អនៅក្នុងសង្គម បានលើកឡើងថា ឧត្តមានុវត្តសម្រាប់យុវជន គឺផ្ដើមចេញពីការមានទំនុកចិត្តលើខ្លួនឯង ចំណេះដឹង សកម្មភាពជួយសង្គម​ និងសុខភាពផ្លូវចិត្តរឹងមាំ។

កញ្ញា ឡូយ ច័ន្ទរស្មី និស្សិតសាកលវិទ្យាល័យ BINUS និងជាអតីតប្រតិភូយុវជនកម្ពុជា កម្មវិធី JENESYS 2023 និយាយថា ការអនុវត្តល្អមួយ គឺចាប់ផ្ដើមចេញពីការមានទំនុកចិត្តលើខ្លួនឯង ទាមទារឱ្យមនុស្សមានចំណេះដឹង ចូលរួមសកម្មភាពជួយសង្គម​ និងត្រូវមានសុខភាពផ្លូវចិត្តល្អ។ កញ្ញាបន្តថា នៅពេលយុវជនអាចបន្តការសិក្សានៅបរទេស នោះនឹងទទួលបានការយល់ដឹងជាសកល តាមរយៈការជួបនិស្សិតមកពីបណ្ដាប្រទេសផ្សេងៗដែលការរស់នៅមានលក្ខណៈគ្រួសារ ចេះស្រឡាញ់រាប់អានគ្នា។ ទន្ទឹមគ្នានេះ យើងក៏អាចពាំនាំវប្បធម៌ និងអរិយធម៌ខ្មែរ យកទៅបង្ហាញឱ្យបរទេសបានស្គាល់ផងដែរ។

កញ្ញា ឡូយ ច័ន្ទរស្មី និស្សិតសាកលវិទ្យាល័យ BINUS និងជាអតីតប្រតិភូយុវជនកម្ពុជា កម្មវិធី JENESYS 2023

ទាក់ទងជាមួយការអប់រំ លោក ភាព សុភ័ក ជាអ្នកនិពន្ធ មានប្រសាសន៍ថា ដើម្បីជួយឱ្យការសិក្សារបស់យុវជនទទួលបានជោគជ័យ ចំណុចសំខាន់បំផុត គឺទម្លាប់ក្នុងការរៀនរបស់សិស្សម្នាក់ៗ។ ប្រសិនបើសិស្សមានទម្លាប់រៀនបានល្អជារៀងរាល់ថ្ងៃនោះនឹងទទួលបានលទ្ធផលសិក្សាល្អ។ ដូច្នេះ សិស្សានុសិស្សត្រូវមានទម្លាប់រៀនល្អចាប់ពីថ្ងៃនេះទៅ ដើម្បីផ្លាស់ប្ដូរលទ្ធផលសិក្សារបស់ខ្លួន ជាពិសេសសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុបខាងមុខនេះ។

ជាមួយគ្នានេះ កញ្ញា វីរៈ សុខអ៊ីម ជាយុវជនស្ម័គ្រចិត្តនៃកម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ លើកឡើងដែរថា សម្រាប់កញ្ញាការជួយអ្នកដទៃប្រៀបដូចជាការជួយខ្លួនឯងដែរ។ ទន្ទឹមគ្នានេះ ប្រសិនយុវជនមានគំនិតផ្ដួចផ្ដើមចង់ធ្វើអ្វីមួយ ហើយបើសិនរឿងនោះជារឿងល្អ គឺអាចសហការគ្នាធ្វើជាក្រុមបាន។ ការធ្វើបែបនេះ ជាកម្លាំងចិត្តដ៏ធំមួយដែលយើងអាចចូលរួមការងារស្ម័គ្រចិត្តជួយសហគមន៍បានផងដែរ។

ចំណែក កញ្ញា រិទ្ធី លំអរកេសរ ជាសិល្បៈករ ក៏បានលើកទឹកចិត្តយុវជនដែលធ្លាប់ជួបបញ្ហាប៉ះពាល់អារម្មណ៍ ពិបាកចិត្ត អាចក្រឡេកមកមើលទម្លាប់ខ្លួនឯងឡើងវិញ ។ សម្រាប់កញ្ញាផ្ទាល់ការមានទម្លាប់គេង ទម្លាប់ញ៉ាំបានល្អ អាចជួយឱ្យជីវិតប្រសើរឡើង។ ទន្ទឹមគ្នានេះ មួយថ្ងៃត្រូវធ្វើឱ្យខ្លួនឯងឱ្យ​មានចលនា យ៉ាងហោចណាស់ ៣០នាទី ដូចជា លេងកីឡាមួយណាដែលចូលចិត្ត ដូចជា លេងសី ហែលទឹក ទាត់បាល់ ដែលអាចជួយឱ្យខ្លួនឯងជៀសឆ្ងាយពីការទោរទន់ជាមួយអារម្មណ៍ខ្លួនឯង ឬប្រឈមមុខជាមួយការបាក់ទឹកចិត្ត។

កញ្ញា រិទ្ធី លំអរកេសរ ជាសិល្បៈករ

កញ្ញា រិទ្ធី លំអរកេសរ បន្ថែមថា បើសិនយុវជនធ្វើអ្វីមួយមិនសមបំណង អាចអនុញ្ញាតិឱ្យខ្លួនឯងខកចិត្ត ឬអន់ចិត្តបាន ប៉ុន្តែកុំបន្ទោសខ្លួនឯង។ ទន្ទឹមគ្នានេះ ប្រសិនជាមានអារម្មណ៍ធុញថប់ បាក់ទឹកចិត្ត ឬមិនមានជំនឿជឿជាក់លើខ្លួនឯង សូមកុំខ្លាចក្នុងការរកជំនួយ ហើយត្រូវព្យាយាមស្វែងយល់ពីអារម្មណ៍របស់ខ្លួនឱ្យបានច្បាស់ ហើយបង្ហាញអារម្មណ៍នោះទៅមនុស្សដែលទុកចិត្ត ឬតាមរយៈការសរសេរ។ ប្រសិនអនុវត្តវិធីទាំងនេះមិនមានប្រសិទ្ធភាព នោះយុវជនក៏អាចទៅជួបអ្នកជំនាញប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត។

គួរជម្រាបជូនថា កិច្ចពិភាក្សាយុវជន ស្ដីពី “ឧត្តមានុវត្តសម្រាប់យុវជនក្នុងសង្គមបច្ចុប្បន្ន” ធ្វើឡើងដើម្បីអបអរសាទរទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៤ ក្រោមមូលបទ ៖” នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី