យុវជន ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមបង្កើននូវកេរ្តិ៍ឈ្មោះ និងសាមគ្គីភាព

ព្រឹត្តិការណ៍ នៃការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍​លើកទី៣២ ឬស៊ីហ្គេម បាននិងកំពុងប្រព្រឹត្ត​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជាយ៉ាងផុសផុល ។ សម្រាប់​យុវជន​កម្ពុជា បាន​មើលឃើញថា ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តនេះ បាន​កំពុង​បង្កើន​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា​នៅ​លើឆាកអន្តរជាតិ ក្នុងនោះ​ក៏​កំពុ​ងធ្វើឱ្យ​ប្រជាជន ក៏​ដូចជា​យុវជន​បង្កើន​សាមគ្គីភាពផងដែរ។

កញ្ញា ម៉ាត់ ស្រីនីត និស្សិតសកលវិទ្យាល័យបញ្ញាសាស្រ្ត បានប្រាប់ថា នាងចាប់អារម្មណ៍អំពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣  ក្នុងហេតុផលថា កម្ពុជាគឺជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ ហើយបើទោះបីជាកំពុងអភិវឌ្ឍមែន ប៉ុន្តែអាចក្លាយខ្លួនទៅជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះល្បីល្បាញបន្ថែម។

នៅក្នុងព្រឹត្តិការណ៍នេះ ស្រីនីតយល់ឃើញថា យុវជនអាចមានឱកាសសិក្សាបន្ថែមអំពី អរិយធម៌ និងវប្បធម៌គ្រប់ផ្នែកទាំងអស់ដែលកម្ពុជាយើងមានតាំងពីបុរាណកាលមក ព្រោះនៅក្នុងព្រឹត្តិការណ៍ក៏បានរំលេចបង្ហាញ ទៅដល់ជនជាតិ ឬអន្តរជាតិ តាមរយៈសិល្បៈ និងរូបភាពនានា។ មួយវិញទៀត យុវជនក៏អាចមើលឃើញពីផ្នែកនីមួយៗរបស់វប្បធម៌ខ្មែរ បណ្តាលឱ្យបង្កើនការឱ្យតម្លៃ និងស្គាល់ពីភាពអស្ចារ្យរបស់ខ្មែរ ថាមានសក្តានុពលបែបណា។ លើសពីនោះ ថែមទាំងបង្កើនភាពសាមគ្គី ភាពមោះមុត ភាពចម្រុះ របស់ខ្មែរតាំងពីសម័យបុរាណមក។

ស្រីនីតសង្កេតឃើញថា យុវជនគួរតែអនុវត្តន៍ វិធីសាស្រ្តបីចំណុច ដើម្បីចូលរួមលើកកម្ពស់កម្មវិធីឱ្យកាន់តែមានភាពរស់រវើក ដែលមានដូចជា ៖ ១. ចូលរួមលើកទឹកចិត្តឱ្យអស់ពីសមត្ថភាពរបស់យើងទៅកាន់កីឡាអត្តពលកម្ម ក៏ដូចជាអ្នកដែលបានបង្ហាញអំពីវប្បធម៌ របស់ខ្មែរនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម របស់កម្ពុជាយើង ដើម្បីឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការបង្ហាញដល់ប្រទេសនានាពីភាពអស្ចារ្យ របស់ប្រទេសខ្មែរយើង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ។ ២. ក្នុងនាមយើងជាប្រជាជនដែលរស់នៅក្នុងប្រទេសជាម្ចាស់ផ្ទះ ហើយទទួលភ្ញៀវពីសំណាក់ប្រទេសនានាដែលចូលរួមក្នុងកម្មវិធីរបស់យើង គឺត្រូវតែថែរក្សានូវសណ្តាប់ធ្នាប់ឱ្យប្រសើរ ហើយមិនបង្កនូវភាពរញ៉េរញៃ នៅក្នុងព្រឹត្តិការណ៍។ ៣. ត្រូវធ្វើជាយុវជនគំរូ មិនបោះចោលសំរាម ហើយនៅពេលដែលបញ្ចប់កម្មវិធីកីឡាស៊ីហ្គេមរបស់ប្រទេសកម្ពុជា អាចចូលរួមរើសសំរាម ឬក៏ចូលរួមសម្អាតទៅតាមលទ្ធភាពក្រោយបញ្ចប់កម្មវិធី។

ចំណែក កញ្ញា សុខ វីរីយ៉ា និស្សិតទំនាក់ទំនងអន្តរជាតិបាននិយាយថា ព្រឹត្តិការណ៍នេះ ជាឱកាសឱ្យប្រជាជនសមាជិកអាស៊ានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជួយសេដ្ឋកិច្ចប្រទេសកម្ពុជា និងបង្ហាញពីអត្តសញ្ញាណខ្មែរដែលធ្វើឱ្យ​ទាក់ទាញមួយកម្រិតទៀត។

តាមរយៈព្រឹត្តិការណ៍នេះ វីរីយ៉ា មើលឃើញថា វាបានជួយជំរុញយុវជនដែលស្រឡាញ់កីឡាឱ្យ​ខិតខំប្រឹងប្រែង ព្រោះបានឃើញទិដ្ឋភាពអស្ចារ្យនៅព្រឹត្តិការណ៍ស៊ីហ្គេម ដោយមានការទះដៃអបអរសាទរ គាំទ្រ និងបង្កើតឱ្យ​ប្រជាជន ឬយុវជនមានភាពសាមគ្គីគ្នាបន្ថែម។ ក្នុងនាមជាយុវជន វីរីយ៉ា សង្កេតឃើញថា ដើម្បីចូលរួមលើកកម្ពស់កម្មវិធីនេះ ឱ្យល្អប្រសើរ យុវជនគួរកាត់បន្ថយការរើសអើងជាតិសាសន៍ មិនបង្កជម្លោះក្នុងការប្រកួត ឬកំឡុងពេលទៅទស្សនាការប្រកួត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។