បណ្ឌិត ឈត ប៊ុនថង ៖ ប្រជាពលរដ្ឋខ្មែរគួរទាញប្រយោជន៍ពីការប្រើបណ្ដាញសង្គម ក្នុងរដូវកាលស៊ីហ្គេម

គោលបំណងនៃការប្រកួតកីឡា គឺដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងពិភពលោក។ ប៉ុន្តែយើងក៏តែងតែសង្កេតឃើញជារឿយៗផងដែរថា ប្រទេសដែលមានព្រំដែនជាប់គ្នា គឺតែងតែមានរឿងល្អខ្លះ មិនល្អខ្លះដែលផ្សារភ្ជាប់នឹងអតីតកាល ក៏ដូចជាប្រវត្តិសាស្ត្រ។ ដូច្នេះហើយ ទើបយើងឧស្សាហ៍ឃើញមានបញ្ហាខ្វែងគំនិតគ្នាច្រើន ពាក់ព័ន្ធនឹងបញ្ហាវប្បធម៌ និងប្រវត្តិសាស្ត្រ រវាងប្រជាជនថៃ និងកម្ពុជា នៅតាំងពីមុនពេលប្រកួតកីឡាស៊ីហ្គេម និងអំឡុងពេលប្រកួត។ ដោយជានិច្ចជាកាល យើងឃើញប្រជាពលរដ្ឋថៃមួយចំនួនតូចដែលមោទនភាពជ្រុល ឬវង្វេងប្រវត្តិសាស្ត្រ និយាយមិនល្អអំពីកម្ពុជា ដែលធ្វើឱ្យមានការថ្នាំថ្នាក់ចិត្តពីបងប្អូនប្រជាពលរដ្ឋយើង។

សម្រាប់​លោកបណ្ឌិត ឈត ប៊ុនថង បានបង្ហាញការយល់ឃើញថា បើទោះជាបងប្អូនប្រជាពលរដ្ឋថៃមួយចំនួនតូច កំពុងព្យាយាមនិយាយអាក្រក់ពីយើងនៅលើបណ្ដាញសង្គម ក៏យើងមិនមានភាពចាំបាច់ត្រូវប្រើភាសាអសុរស ពាក្យជេរប្រទិច ការឌឺដង ឬការប្រើពាក្យសម្ដីមិនល្អទៅកាន់ពួកគាត់វិញនោះទេ។ ប៉ុន្តែយើងមានកាតព្វកិច្ចបំភ្លឺ ដោយពាក្យសមរម្យ ដោយការលើកហេតុផល អំណះអំណាងផ្សេងៗ តាមរយៈភស្ដុតាងច្បាស់លាស់ ដោយមិនចាំបាច់ប្រើពាក្យមិនល្អ។ លោកបញ្ជាក់ថា កាលបើជនជាតិដទៃប្រើពាក្យមិនល្អមកលើយើង ហើយយើងប្រើពាក្យមិនល្អទៅកាន់គេវិញ ទង្វើនេះក៏បញ្ជាក់ថា យើងក៏មិនល្អដូចគេដែរ។ ម្ល៉ោះហើយ យើងគួររក្សាសេចក្ដីថ្លៃថ្នូរ ប្រើប្រាស់ពាក្យល្អសមរម្យ និងប្រកាន់ភាពត្រឹមត្រូវឱ្យបានខ្ជាប់ខ្ជួន ដោយជៀសវៀងការទាស់ទែងគ្នាតាមបណ្ដាញសង្គមឱ្យខានតែបាន។

លោកបណ្ឌិតឈន ប៊ុនថង

“ខ្ញុំលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរប្រើបណ្ដាញសង្គម ប៉ុន្តែត្រូវប្រើដើម្បីទាញប្រយោជន៍សម្រាប់ខ្លួន​​​ឯង និងសង្គមជាតិ។”

ជាមួយគ្នានេះ លោកបណ្ឌិត​ក៏ស្នើសុំឱ្យប្រជាពលរដ្ឋគ្រប់គ្នា បន្តចូលរួមអនុវត្តតាមការអំពាវនាវ និងសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ទាំងការបង្ហាញស្នាមញញឹម ការសម្ដែងគារវកិច្ច និងការសម្រួលគណៈប្រតិភូ និងអត្តពលិកចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បី​ឱ្យព្រឹត្តិការណ៍ស៊ីហ្គេមដំណើរការដោយរលូន ។ ម្យ៉ាងទៀត នៅពេលអត្តពលិករបស់យើងប្រកួត ទោះជាទទួលលទ្ធផលយ៉ាងណា យើងត្រូវទទួលយកការពិត ហើយបន្តប្រកាន់ឥរិយាបថមួយដែលត្រឹមត្រូវ ជៀសវៀងការបន្ទោសគណៈកម្មការដាក់ពិន្ទុ ការប្រើពាក្យអសុរស និងការប្រើអំពើហិង្សាផ្សេងៗ។

ទន្ទឹមនឹងនេះលោកក៏បានស្នើឱ្យ គណៈកម្មការរៀបចំ និងអាជ្ញាធរពាក់ព័ន្ធ គឺត្រូវបន្តអនុវត្តនូវអ្វី ដែលជាអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់យើងប្រព្រឹត្តិទៅដោយជោគជ័យ ។ ជាពិសេស ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរួមចំណែករក្សាអនាម័យ និងសណ្ដាប់ធ្នាប់ នៅគ្រប់កន្លែង ដែលពួកគាត់បានទៅទស្សនា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...