ទិវាបរិស្ថានពិភពលោក ៖ កម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍

ក្នុង​ឱកាស​ទិវាបរិស្ថានជាតិ និង​បរិស្ថានពិភពលោក ៥ មិថុនា ប្រទេស​កម្ពុជា​ បានប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​ប្លាស្ទិក និង​ជំរុញ​បរិស្ថាន​ស្អាត​បៃតង​ជានិរន្តន៍។

សម្រាប់ទិវាបរិស្ថានពិភពលោកនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យបន្លឺព្រះរាជឱវាទ និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត ស្តីពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន ដើម្បីភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាឫសគល់នៃវប្បធម៌ខ្មែរតាំងពីបុរាណ។ ការរស់នៅដោយមានការគោរពចំពោះធម្មជាតិ មិនបំផ្លាញធម្មជាតិ និងប្រើប្រាស់ធនធានប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលត្រូវបន្តដល់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះ ព្រះអង្គទ្រង់បានរំឭកពីព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានផ្តួចផ្តើមបង្កើតតំបន់ការពារធម្មជាតិ។

គោរពទទួលនូវព្រះរាជឱវាទដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់ប្លាស្ទិក ដើម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជា ពីការបំពុលដោយមីក្រូប្លាស្ទិក និងណាណូប្លាស្ទិក ដែលសំយោគចេញពីសំណល់ប្លាស្ទិកដោយការដុតប្លាស្ទិកក្រោមកម្តៅតិចជាង ១០០អង្សារសេ និងការទុកដាក់សំរាម សំណល់ប្លាស្ទិកមិនបានត្រឹមត្រូវ។ ហើយដើម្បីធានាឱ្យបាននូវសុខដុមរមនារវាងមនុស្ស និងបរិស្ថាន ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានសសរស្តម្ភ ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ឆ្លើយតបនឹងភាពស្អាតលើអាកាស ក្រសួងបរិស្ថានបានបំពាក់ស្ថានីយ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិចំនួន ៥៦ កន្លែងទូទាំងប្រទេស។ ចំពោះភាពស្អាតលើដីវិញ គឺមានយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» បានកាត់បន្ថយការនាំចូលថង់ប្លាស្ទិកដល់ទៅ ៨៨%។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានកំពុងសិក្សាប្រែក្លាយទីលានចាក់សំរាមចំនួន ២០៦ កន្លែង ឱ្យក្លាយជាទីលានទុកដាក់មានសុវត្ថិភាព។ ចំណែក ភាពស្អាតក្នុងទឹក ក្រសួងបរិស្ថានក៏បានធ្វើសកម្មភាពជាចម្បងការកាត់បន្ថយការបំពុលទឹក ជាពិសេសនៅបឹងទន្លេសាប និងទន្លេមេគង្គ ព្រមទាំងជំរុញឱ្យរោងចក្រមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។

លើសពីភាពស្អាត ភាពបៃតង ក៏ជាកត្តាចាំបាច់ជួយឱ្យកម្ពុជាបានចូលរួមចំណែកដោះស្រាយបញ្ហាបរិស្ថានសកលឆ្លើយតបការប្រែប្រួលអាកាសធាតុ តាមរយៈការប្តេជ្ញាចិត្តទប់ស្កាត់ការកើនឡើងកម្តៅផែនដី ១.៥អង្សារសេ និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់សមស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ ដោយក្រសួងបរិស្ថានបានរៀបចំឱ្យមានថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដើម្បីផលិតកូនឈើចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ ក្នុងន័យបង្កើនគម្របព្រៃឈើ និងឆ្ពោះទៅ អព្យាក្រឹត្យភាពកាបូននៅឆ្នាំ ២០៥០។ ដោយមានយុទ្ធនាការ «ពន្លកបៃតង» នឹងចែកកូនឈើជាង ៣ លានដើម រួមជាមួយយុទ្ធនាការ «ដាំដើមត្នោត ១ លានដើម» ជារៀងរាល់ឆ្នាំ។

សូមជម្រាបជូនថា ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៧២ នាឱកាសសន្និសីទស្តីពីបរិស្ថានមនុស្សនៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយកំណត់យកថ្ងៃ ៥ មិថុនា ជាថ្ងៃប្រារព្ធពិធី។ កម្ពុជាបានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកតាំងពីឆ្នាំ១៩៩៣ ហើយបានបញ្ចូលគ្នានូវទិវាបរិស្ថានជាតិ និងពិភពលោកជារៀងរាល់ឆ្នាំ។ ទិវាបរិស្ថានជាតិត្រូវបានចារឹកក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលប្រកាសឱ្យប្រើដោយព្រះមហាក្សត្រនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *