ហេតុអ្វីសិស្សថ្នាក់វិទ្យាសាស្រ្តថយចុះ ខណៈកម្ពុជាកំពុងត្រូវការអ្នកជំនាញបច្ចេកវិទ្យាកាន់តែខ្លាំង?

យោង​តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ឆ្នាំ​២០២៥នេះ ក្នុងចំណោម​​បេក្ខជន​ដែលបាន​ដាក់ពាក្យ​ប្រឡងជាង១៤ម៉ឺននាក់ មាន​បេក្ខជនដែលបានដាក់ពាក្យ​ប្រឡង​ថ្នាក់វិទ្យាសាស្រ្ត​ត្រឹមជាងជាង៤ម៉ឺននាក់ ខណៈ​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ថ្នាក់វិទ្យាសាស្រ្តសង្គម​មានរហូត​ដល់ជាង ១០ម៉ឺននាក់។ ទិន្នន័យ​នេះបានបង្ហាញថា យុវជន​ចាប់អារម្មណ៍​ទៅ​លើវិទ្យាសាស្រ្តតិចតួច ខណៈកម្ពុជា​កំពុងឈាន​ទៅ​រក​សង្គម​ឧស្សាហកម្ម និង​បច្ចេកវិទ្យា។

លោក គីម ដារ៉ា នាយកសាលាបង្វឹកស្តាតអាប់ មានប្រសាសន៍ថា ការធ្លាក់ចុះ​នៃចំនួនសិស្ស​ថ្នាក់វិទ្យាសាស្រ្ត គឺជាការព្រួយបារម្ភមួយ, លោក​មើលឃើញថា ក្រសួងអប់រំបានរៀបចំ​ស្តង់ដានៃការ​ប្រឡង​ទាំងពីរមិនដូចគ្នា នោះគឺការប្រឡងថ្នាក់វិទ្យាសាស្រ្តពិតលំបាកក្នុងការជាប់ ខណៈការប្រឡងថ្នាក់វិទ្យាសាស្រ្តសង្គមងាយក្នុងការជាប់ ដែលជំរុញឱ្យសិស្សដាក់ពាក្យប្រឡង ឬរៀនផ្នែកសង្គម ដើម្បីជាប់បាក់ឌុប។

លោក គីម ដារ៉ា ផ្តល់យោបល់ថា ដើម្បីបង្កើនចំនួនសិស្សថ្នាក់វិទ្យាសាស្រ្តពិត ក្រសួងអប់រំចាំបាច់ត្រូវពង្រឹងវិញ្ញាសាប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ឡើងវិញ ពោលគឺស្តង់ដាវិញ្ញាសាថ្នាក់វិទ្យាសាស្រ្តសង្គម ត្រូវប្រហាក់ប្រហែលគ្នានឹងវិញ្ញាសាថ្នាក់វិទ្យាសាស្រ្តពិត។ នោះនឹងនាំឱ្យសិស្ស និងសាលារៀន ចាប់ផ្ដើមគិតឡើងវិញថា ថ្នាក់វិទ្យាសាស្រ្តសង្គម ក៏មិនងាយប្រឡងជាប់ដូចគ្នា ហើយ​សិស្សខ្លួនឯងក៏គិតដែរថា ដើម្បីប្រឡងជាប់មិនមែនដោយសារជ្រើសរើសផ្នែកសង្គមនោះទេ ពោល​ដើម្បីប្រឡងជាប់ គឺទាល់តែខំប្រឹងរៀន។

ចំពោះករណីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ត្បិតតែសិស្សថ្នាក់វិទ្យាសាស្រ្តមានអត្រាតែ ៣០% តែសុទ្ធសឹងជាសិស្សពូកែ ដែលជាធនធានសម្រាប់កម្ពុជានាពេលអនាគត។ ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា សិស្សថ្នាក់វិទ្យាសាស្រ្តសង្គម ក៏មានសិស្សពូកែដែរ គ្រាន់តែអត្រាសិស្សពូកែទាបជាងសិស្សថ្នាក់វិទ្យាសាស្រ្តពិត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

យ៉ាងណាក៏ដោយ ដើម្បីឱ្យអត្រាសិស្សដែលរៀនថ្នាក់វិទ្យាសាស្រ្តមានការកើនឡើង បើតាម​ប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅឆ្នាំសិក្សាថ្មីខាងមុខនេះ ក្រសួងអប់រំ នឹងរៀបចំយន្តការថ្មីមួយទៀត នោះគឺគន្លងអប់រំថ្មី ដោយញែកសិស្ស​ពីកម្រិតថ្នាក់ទី១០ ដល់ថ្នាក់ទី១២ តាម​គន្លងថ្នាក់វិទ្យាសាស្រ្ត គន្លងថ្នាក់វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ហើយយន្តការនេះនឹងសាកល្បងនៅតាមសាលាមួយចំនួន។ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏​បានបញ្ជាក់ដែរថា ក្រសួង ក៏នឹងរៀបចំឱ្យមានមគ្គុទ្ទេសអាជីព ដើម្បីពន្យល់ណែនាំសិស្សឱ្យស្គាល់ខ្លួនឯង ដឹងពីសមត្ថភាពខ្លួនឯង ក្នុងការជ្រើសរើសជំនាញ ដោយឈរលើមូលដ្ឋាននៃពិន្ទុប្រឡងមធ្យមសិក្សាបឋមភូមិ។

“សិស្សណាដែលពូកែមុខវិជ្ជាវិទ្យាសាស្រ្ត ត្រូវរុញគាត់ទៅរៀនវិទ្យាសាស្រ្ត ហើយសិស្សណាពូកែវិទ្យាសាស្រ្តសង្គម ហើយខ្សោយវិទ្យាសាស្រ្ត ត្រូវឱ្យទៅរៀនថ្នាក់វិទ្យាសាស្រ្តសង្គម ហើយសិស្សផ្សេងទៀតទៅរៀនការអប់រំបច្ចេកទេស”

ចំពោះការបែងចែកគន្លងសិក្សាថ្មី​ដែល​ក្រសួងអប់រំគ្រោងនឹងអនុវត្ត​នៅឆ្នាំសិក្សាថ្មីនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសង្គម​ មានប្រសាសន៍គាំទ្រ ដោយថា កន្លងមក ក្រសួងអប់រំ បានអនុវត្តថ្នាលអប់រំចំនួន២ គឺថ្នាលវិទ្យាសាស្ត្រ និងថ្នាលវិទ្យាសាស្ត្រសង្គម ប៉ុន្តែបើពេលនេះ បានដាក់បន្ថែមគន្លងអប់រំថ្មីមួយ​ទៀត ដែលជាថ្នាលមូលដ្ឋានគ្រឹះនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសិស្សអាចជ្រើសរើសរៀនបានចាប់ពីថ្នាក់វិទ្យាល័យនោះ វាគឺជាការកែទម្រង់មួយជំហានទៀតរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់នូវកម្មវិធីសិក្សាចម្រុះតាមទេពកោសល្យរបស់សិស្ស។ លោកជឿជាក់ថា សិស្សដែលរៀនចប់ នឹងមានជំនាញពិតប្រាកដមួយរួចស្រេច ដែលមានកម្រិតសមមូលនឹងមធ្យមសិក្សាទុតិយភូមិដែរ។ លោកថា គន្លងអប់រំបែបនេះ មិនមែនជារឿងថ្មីទេនៅលើសកលលោក តែជាការបណ្តុះបណ្តាលសិស្សស្របតាមកម្រិតសិក្សា ដែលអាចចូលរួមចំណែកក្នុងសង្គមពិតប្រាកដបានក្រោយបញ្ចប់ថ្នាក់។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា

យ៉ាងណា ដើម្បីជួយ​ឱ្យ​គន្លងសិក្សាថ្មីនេះអាចប្រព្រឹត្តទៅ​បាន​ល្អ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ស្នើ​ឱ្យ​ក្រសួងអប់រំ គួរពិចារណាវិនិយោគឱ្យបានគ្រប់គ្រាន់សម្រាប់ឧបករណ៍សម្ភារៈដែលចាំបាច់ក្នុងការរៀន និងបង្រៀន ព្រមទាំងព្យាយាមបង្កើតតាមដំណាក់កាល ដើម្បីពង្រីកមុខវិជ្ជាវិជ្ជាជីវៈ ឱ្យកាន់តែសម្បូរបែប ហើយ​ជាមួយ​គ្នា​ក្រសួងក៏​ត្រូវ​ខិតខំផ្សព្វផ្សាយ និងធ្វើទំនើបកម្មជំនាញវិជ្ជាជីវៈជាប់ជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារក្នុងស្រុក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​