ហេតុអ្វីរាជរដ្ឋាភិបាល​សម្រេច​យក​ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ១,៥លាននាក់?

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសសម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ទូទាំង​ប្រទេស​​ចំនួន ១,៥លាននាក់ ត្រូវ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ យុវជនទាំង ១,៥លាននាក់ នឹង​ត្រូវ​បណ្តុះបណ្តាលទៅលើជំនាញ​ចំនួន ៣៨ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន សំណង់, អគ្គិសនី និង​ថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់ និង​កម្តៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម និង​ធុរកិច្ច និងព័ត៌មានវិទ្យា។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលសម្រេច​យក​ការ​បណ្តុះបណ្តាលជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការ​បណ្តុះបណ្តាល​ដល់យុវជន ១,៥លាននាក់ ក្នុងរយៈពេល​៥ឆ្នាំ គឺជា​កូនសោគន្លឹះ ហើយ​ក៏​ជា​កម្មវិធីអាទិភាពមយយ ក្នុង​ចំណោម​កម្មវិធីអាទិភាព​ទាំង​៦របស់​រាជរដ្ឋាភិបាល​អាណត្តិទី៧នេះ។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ធនធាន​មនុស្ស​គឺជា​រឿង​មួយ​សំខាន់ ក៏​ប៉ុន្តែ​ធនធាន​មនុស្ស​មានតម្រូវ​ការ និង​កម្រិតផ្សេងៗគ្នា ។ បើតាម​ឯកឧត្តមរដ្ឋមន្រ្តី នៅ​ក្នុងសេដ្ឋកិច្ច ក៏​ដូចជា​នៅ​ក្រុមហ៊ុន​ គឺ​ត្រូវ​ការ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ អ្នកគ្រប់គ្រងជាន់ខ្ពស់ អ្នក​គ្រប់គ្រង​ថ្នាក់កណ្តាល មេកា មេក្រុម ហើយ​ក៏​ត្រូវ​ការ​អ្នក​ប្រតិបត្តិករ ដែល​ជាអ្នកធ្វើការងារផ្ទាល់, ផ្អែក​ទៅ​លើតម្រូវ​ការ​កម្លាំងពលកម្មសកម្មភាពនេះ គឺ ជំនាញ ដែលសំដៅទៅលើ TVET ឬ​ការ​បណ្តុះបណ្តាលជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ពិតជាល្អសម្រាប់យុវជន ពីព្រោះវា​ត្រូវ​ការ​ពេលខ្លី​ជាង​ការ​ទៅ​សិក្សា​នៅ​ឧត្តមសិក្សា ហើយ​វាមានភាពបត់បែនជាង​នៅ​ក្នុង​មហា​វិទ្យាល័យ ហើយ​វា​ក៏​មាន​ភាពអនុវត្ត​ច្រើនជាង​នៅ​មហាវិទ្យាល័យ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ

រដ្ឋមន្រ្តីក្រសួងការងារក៏​បានបញ្ជាក់ដែរថា នៅប្រទេស​កម្ពុជា ក៏ដូចជាបរទេសដែរ អ្នកដែលចូលរៀន TVET ក៏​អាច​បន្ត​ការ​សិក្សា​ទៅ​ដល់ថ្នាក់បរិញ្ញាបត្រ ឬ​ក៏​អាច​ឡើង​ទៅ​ដល់ថ្នាក់​ក្រោយ​ឧត្តមសិក្សា​ដូចអ្នក​ដែល​រៀន​នៅ​មហាវិទ្យាល័យដែរ ក៏​ប៉ុន្តែអ្វីដែលខុសប្លែកគ្នា គឺអ្នកដែលរៀនខាងផ្នែក TVET គឺផ្តោត​ទៅលើ​ផ្នែក​បច្ចេកទេស​ច្រើនជាង ផ្តោត​ទៅ​លើ​ការ​អនុវត្ត​ច្រើនជាងទ្រឹស្តី ហើយ​គោល​បំណង នៃការ​ជ្រើសរើស​យក TVET គឺសម្រាប់​ចូលទៅធ្វើការងារតែម្តង ខុស​ពីនៅមហាវិទ្យាល័យ សាកលវិទ្យាល័យ គឺទៅរៀនជំនាញ​ជាន់ខ្ពស់ ដើម្បីក្លាយ​ទៅជាអ្នកវិភាគ ជាអ្នកស្រាវជ្រាវ ជាអ្នក​រករបបគំហើញថ្មីៗជា​ដើម។

អញ្ចឹងសម្រាប់ផ្នែកស្រាវជ្រាវ ផ្នែករករបបគំហើញថ្មី គេទៅឧត្តមសិក្សាគឺមិនខុសនោះទេ ប៉ុន្តែសម្រាប់ TVET គឺសម្រាប់អ្នកចង់ឆ្លងចូលទៅក្នុងទីផ្សារការងារលឿន, ដូច្នេះហើយបានជារាជរដ្ឋាភិបាលសម្រេចថា យក TVET ជាស្ពានសម្រាប់ជួយទៅដល់យុវជន កូនចៅ នៃគ្រួសារក្រីក្រ…

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ

ក្នុងសន្ទរកថា ​ប្រកាសដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការកម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ ១,៥លាននាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា លើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាគន្លឹះសម្រាប់ផ្គត់ផ្គង់កម្លាំងពលកម្មជំនាញឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម ៤.០ និងបដិវត្តកម្មឌីជីថល ដើម្បីបន្តជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និង​បរិយាប័ន។ សម្តេចបន្តថា ការមានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់ គឺជាភាពចាំបាច់ដើម្បីគាំទ្រដល់ការធ្វើបដិវត្តកម្មទ្រទ្រង់គ្រប់វិស័យ នៃសេដ្ឋកិច្ចឆ្ពោះទៅកាន់សកម្មភាពដែលមានតម្លៃបន្ថែមខ្ពស់ ដោយឈរលើជំនាញ និងចំណេះដឹង ជំរុញកំណើនផលិតភាពការងារ ព្រមទាំងផ្តល់ភាពទាក់ទាញអ្នកវិនិយោគមកកម្ពុជា។

យុវជនទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស

ដូច្នេះការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យទូទាំងប្រទេស មានតួនាទីចម្បង៣ ទី១ គឺការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ទី២ ជួយកាត់បន្ថយគម្លាតជំនាញ និង​លើក​កម្ពស់ផលិតភាពនៅក្នុងសកម្មភាពផលិតកម្ម និង​អាជីវកម្ម ខណៈ​ដែលកម្ពុជាកំពុងខិតខំប្រែក្លាយពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ និង ទី៣ ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ តាមរយៈ​ការផ្តល់នូវកម្លាំងពលកម្មជំនាញ ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។