តើយុវជនត្រូវការអ្វីខ្លះក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ?

បដិវត្តកម្មកម្មឌីជីថល ទាមទារនូវការបណ្តុះបណ្តាលជំនាញថ្មី ដើម្បីឆ្លើយតបទៅនឹងនិន្នាការវិវត្តន៍យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា។ តាមការព្យាកររបស់វេទិកាសេដ្ឋកិច្ចពិភពលោកបង្ហាញថា នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ បំណិនចំនួន៣៥% ដែលចាំបាច់សម្រាប់ទីផ្សារការងារនឹងប្រែប្រួលខុសពីសព្វថ្ងៃ ។ បរិវត្តកម្មឌីជីថលនេះ នឹងធ្វើឱ្យមានការផ្លាស់ប្តូរ នៃតម្រូវការជំនាញ ដោយសារតែស្វ័យប្រវត្តិនីយកម្ម។

នៅក្នុងបាឋកថា ស្តីពីបរិវត្តកម្មឌីជីថល នៃការអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដោយសារតែការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ គេមិនអាចព្យាករបានថា សិស្សដែលកំពុងសិក្សានៅក្នុងសាលារៀននាពេលបច្ចុប្បន្នត្រូវមាន «បំណិនបច្ចេកទេស» អ្វីខ្លះដើម្បីតម្រូវតាមទីផ្សារពលកម្មនាពេលអនាគត។ ការសង្កេតតាមក្រុមហ៊ុនចំនួន ៩០០ បានបញ្ជាក់ថា «បំណិនទន់» ឬ «បំណិនសតវត្សទី២១» គឺជាបំណិនដែលសមស្របបំផុតសម្រាប់អនាគត។ យុវជនត្រូវមានការទទួលខុសត្រូវ អាកប្បកិរិយាវិជ្ជមាន ដើម្បីរៀនជាប់ជានិច្ច ក្នុងគោលដៅចាប់យកជំនាញថ្មី និងបន្សាំទៅនឹងស្ថានភាពដែលតែងតែប្រែប្រួលជានិច្ច។

បំណិនសតវត្សរ៍ទី២១ សំដៅលើបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារដែលយុវជនកម្ពុជាត្រូវមាន។ បំណិនសតវត្សទី២១ គឺជាជំនាញដែលជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចកវិទ្យាទំនើបនេះ។

បំណិនសតវត្សទី២១ ត្រូវបានបែកជាសមាសភាគ ៣ គឺ ៖

ទី១. បំណិនសិក្សារៀនសូត្រ ៖ ផ្តោតលើ (១) ការត្រិះរិះពិចារណា (២) ការគិតដោយមានភាពច្នៃប្រឌិត និងនវានុវត្តន៍ (៣) ការសហការ និង (៤) ការប្រាស្រ័យទាក់ទង។

ទី២. បំណិនអក្ខរកម្ម ៖ សិស្សត្រូវមាន ៖ (១) អក្ខរកម្មព័ត៌មានវិទ្យា (២) អក្ខរកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង (៣) អក្ខរកម្មផ្នែកបច្ចេកវិទ្យា។ និង

ទី៣. បំណិនជីវិត ៖ ផ្តោតលើ (១) ភាពទន់ភ្លន់ និងសម្របសម្រួល (២) ការចេះផ្តួចផ្តើមគំនិត (៣) ភាពជាអ្នកដឹកនាំ (៤) ផលិតភាពការងារ និង (៥) បំណិនសង្គម។

តាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ការចេះបង្កើតថ្មី និងនវានុវត្តន៍ គឺជាបំណិនដែលជួយឱ្យសិស្សអាចប្រកួតប្រជែងបាននៅក្នុងសតវត្សទី២១។ ហើយសម្រាប់យុវជនសតវត្សរ៍ទី២១ ត្រូវមានបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈឱ្យបានច្បាស់លាស់, បំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈ សំដៅលើបំណិនដែលទាក់ទងនឹងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន មាន របៀបកសាងទំនាក់ទំនង ការធ្វើសហប្រតិបត្តិការ ការងារជាក្រុម និងការបង្កើតថ្មីជាដើម។ ទន្ទឹមគ្នានេះដែរ ផ្នែកមួយនៃបំណិនមូលដ្ឋាន និងបំណិនអាជីព ស្ថិតក្នុងទម្រង់បំណិនអាជីវកម្មផ្តោតលើការគ្រប់គ្រងផែនការអាជីវកម្ម ការសម្រេចចិត្ត ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយអតិថិជន ។ ដូច្នេះ ដើម្បីអាចបណ្តុះបណ្តាលមនុស្សសតវត្សទី២១ បើតាមប្រសាសន៍របស់ ឯកឧត្តម ហង់ជួន ណារ៉ុន គឺចាំបាច់ត្រូវតែមានកំណែទម្រង់វិស័យអប់រំ ដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថល នៃការអប់រំ និងបំណិនសតវត្សទី២១៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...