មុនប្រកាសលទ្ធផលបាក់ឌុបយុវសិស្សជាបេក្ខជនអាចធ្វើអ្វីបានខ្លះ?

នៅសល់ពេលមិនច្រើនទៀតទេ ការប្រកាសលទ្ធផលប្រឡងបាក់ឌុបនឹងកាន់តែខិតជិតមកដល់ ដែលបេក្ខជនប្រឡងកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។ ទន្ទឹមគ្នានេះ អំឡុងពេលរង់ចាំថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប តើសិស្សានុសិស្សគួរធ្វើអ្វីខ្លះ ដើម្បីកុំឱ្យចំណាយពេលវេលាចោលទទេៗ ?

យុវតី លុយ សុភី អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ បាននិយាយថា នៅពេលលទ្ធផលបាក់ឌុបមិនទាន់ប្រកាស សិស្សានុសិស្សដែលជាបេក្ខជនប្រឡង គួរកុំស្មុគស្មាញជាមួយអ្វីដែលខ្លួនបានធ្វើហើយ លទ្ធផលបែបណាក៏ត្រូវញញឹមទទួលយកវា ព្រោះវាជាសមត្ថភាពរបស់យើង។ ទន្ទឹមគ្នានេះ ត្រូវផ្តល់កាដូជូនខ្លួនឯងឱ្យហើយ កុំរង់ចាំ ទាន់មានពេលទំនេរ ព្រោះកន្លងមកនេះយើងខំព្យាយាមច្រើនមកហើយ។

អតីតសិស្សនិទ្ទេស A រូបនេះ បន្តថា សិស្សានុសិស្សត្រូវចូលរួមកម្មវិធីតម្រង់ទិសមុនចូលសកលវិទ្យាល័យឱ្យបានច្រើន ដើម្បីជាចំណេះដឹងបន្ថែមក្នុងការត្រៀមខ្លួនចូលជីវិតជានិស្សិត។ លើសពីនេះ ត្រូវសិក្សាស្វែងយល់ពីជំនាញដែលខ្លួនចង់រៀនបន្ត ព្រមទាំងស្វែងរកសាកលវិទ្យាល័យ ឬវិទ្យាស្ថានដែលខ្លួនចង់រៀនកាន់តែល្អ។

យុវតី លុយ សុភី បន្ថែមទៀតថា  សម្រាប់សិស្សានុសិស្សដែលប្រឡងជាប់ គួរអបអរសាទរចំពោះខ្លួនឯង ផ្តល់កាដូឱ្យខ្លួនឯងអាចដើរលំហែរកាយ ឬញ៉ាំរបស់ឆ្ញាញ់ខ្លួនឯងចូលចិត្ត។ លើសពីនេះ ត្រូវរៀនត្រៀមក្នុងករណីចង់ប្រឡងចូលសាលាណាមួយ ឬបន្តប្រឡងយកអាហារូបករណ៍គឺត្រូវមកចុះឈ្មោះនៅសកលវិទ្យាល័យដែលខ្លួនបានត្រៀមទុក។ ម៉្យាងវិញទៀត ត្រូវមកភ្នំពេញរកផ្ទះជួល កន្លែងស្នាក់នៅដោយត្រូវត្រៀមខ្លួនឱ្យបានល្អ សិក្សាស្វែងយល់ពីការរស់នៅទីក្រុងភ្នំពេញ ដូចជា ការធ្វើដំណើរ របៀបរបបមួយចំនួនក្នុងទីក្រុងជាដើម។

អតីតសិស្សនិទ្ទេស A បញ្ជាក់ថា សម្រាប់សិស្សានុសិស្សដែលប្រឡងមិនជាប់កុំគិតច្រើន ឬខូចចិត្ត ត្រូវទទួលស្គាល់ការពិតអំពីលទ្ធផលរបស់យើង។ ទន្ទឹមគ្នានេះ សិស្សានុសិស្សអាចរកសាលា ឬសាកលវិទ្យាល័យណាមានថ្នាក់បរិញ្ញាបត្ររង ដើម្បីបន្តការសិក្សា ឬជំនាញក្នុងក្តីស្រមៃរបស់ខ្លួន។

យុវតី លុយ សុភី ក៏បានផ្តាំទៅប្អូនៗជាសិស្សានុសិស្សទាំងអស់ថា លទ្ធផលបាក់ឌុបមិនអាចកំណត់ជោគវាសនាប្អូនៗបានឡើយ បើជោគជ័យក៏អបអរសាទរខ្លួនឯង បើបរាជ័យក៏កុំអស់សង្ឃឹម កុំបាក់ទឹកចិត្តត្រូវញញឹមទទួលយកវា ហើយបន្តដំណើរទៅមុខទៀត។ អ្វីដែលសំខាន់នោះការរើសជំនាញបន្តនៅថ្នាក់សកលវិទ្យាល័យ ឬសាលាណាដែលប្អូនគិតថាអាចធ្វើឱ្យអនាគតប្រសើរបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....