បណ្តាញសាលារៀនវ៉េស្ទឡាញន៍សហការជាមួយក្រុមហ៊ុនក្រៅប្រទេសបញ្ចូលការអប់រំបែប STEAM ដើម្បីបណ្តុះជំនាញ សរសេរកូដ និងបង្កើតកម្មវិធីកុំព្យទ័រ

កាលពីពេលថ្មីៗនេះ បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និង iTrainKids ដែលជាក្រុមហ៊ុនបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដ៏ល្បីល្បាញមកពីប្រទេសសិង្ហបុរី បានចុះអនុស្សរណៈជាមួយគ្នា ក្នុងគោលបំណងបញ្ចូលការអប់រំបែប STEAM ដល់សិស្សានុសិស្សចាប់ពីកម្រិតបឋម ដើម្បីបណ្តុះជំនាញសរសេរកូដ និងបង្កើតកម្មវិធីកុំព្យូទ័រ ព្រមទាំងជំនាញផ្សេងទៀត សម្រាប់បម្រើ និងគាំទ្រវិស័យដទៃទៀតឱ្យមានការរីកចម្រើន។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា អនុស្សរណៈជាមួយក្រុមហ៊ុន iTrainKids នឹងផ្តល់ការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹង STEAM មានដូចជា៖ Robotics, Mobile Apps Development, Game Development, Web Development, Digital Literacy, STEAM Education, Industry 4.0, និង Innovation and 3D printing ។

បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន ជំនាញ STEAM គឺមិនមែនសម្រាប់តែអ្នក IT នោះទេ តែក្នុងបរិបទបច្ចុប្បន្ន STEAM ត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់វិស័យទាំងអស់ ទាំងឧស្សាហកម្ម កសិកម្ម ក៏ដូចជាពាណិជ្ជកម្មផងដែរ ។ ហើយនៅបណ្តាញសាលារៀនវ៉េស្ទឡាញន៍ ជំនាញមួយនេះ នឹងត្រូវបណ្តុះបណ្តាលតាមកម្រិតពីបឋមសិក្សា រហូតដល់មធ្យមសិក្សា នៅឆ្នាំសិក្សាថ្មីខាងមុខនេះ ដើម្បីធានាថា សិស្សដែលបញ្ចប់មធ្យមសិក្សាពីបណ្តាញសាលារៀនវ៉េស្ទឡាញន៍ គឺមានជំនាញទាក់ទងនឹងបំណិន STEAM ដោយពួកគេអាចយកជំនាញមួយនេះ ទៅប្រកបមុខរបរទទួលទាន ជួយដល់មុខរបរឪពុកម្តាយ ឬ បើពួកគេបន្តទៅកាន់ថ្នាក់មហាវិទ្យាល័យ គឺគេនឹងមានជំនាញខ្ពស់នៅក្នុងការស្រាវជ្រាវ បូកបន្ថែមទៅលើជំនាញឯកទេសដែលពួកគេរៀនតាមវិស័យមួយៗបាន ពោលគឺសិស្សដែលបញ្ចប់ការសិក្សាពីបណ្តាញសាលារៀនវ៉េស្ទឡាញន៍ គឺអាចធ្វើសកម្មភាពសេដ្ឋកិច្ច ប្រកបរបរទទួលទាន ឬ ក៏ធ្វើការបានលឿនរហ័ស។

យ៉ាងណាក៏ដោយបច្ចុប្បន្ននេះ សិស្សានុសិស្សនៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍ កំពុងទទួលបានការបណ្តុះបណ្តាលកម្មវិធីឌីជីថល ICT Skill មួយចំនួន ហើយបន្ទាប់ពីអនុស្សរណៈនេះ នឹងមានការដាក់បន្ថែមនូវកម្មវិធីមួយចំនួនថ្មីទៀត។ ជាមួយគ្នាបណ្តាញសាលារៀនវ៉េស្ទឡាញន៍ ក៏បើកអនុញ្ញាតឱ្យសិស្សពីខាងក្រៅអាចចុះឈ្មោះចូលរៀនកម្មវិធីសិក្សា STEAM ដែលសហការជាមួយ iTrainKids នេះបានផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...