សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍បើកវគ្គសិក្សាថ្មី ថ្ងៃទី២ កុម្ភៈ និងផ្តល់អាហារូបករណ៍រហូតដល់ ៣០% និងការធានារ៉ាប់រង

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ទាំង១៧សាខា នឹងបើកវគ្គសិក្សាថ្មីនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយផ្តល់អាហារូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា ធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សារហូតដល់៥ឆ្នាំ សម្រាប់ការចុះឈ្មោះចូលរៀនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ត្រឹមថ្ងៃទី៣១ ខែមករាខាងមុខនេះ។

គួរបញ្ជាក់ថា ក្រៅពីអនុវត្តកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀនបានកែលម្អ និងរៀបចំកម្មវិធីសិក្សា និងសេវាកម្មអប់រំ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងក្នុងការរៀបចំអនាគតសិស្សានុសិស្ស ស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោក និងសង្គមជាតិ។ សាលាបានផ្តោតសំខាន់លើជំនាញសម្រាប់សតវត្សរ៍ទី២១ ដែលមានរួមទាំង ៖ ជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម ជំនាញគិតបែបច្នៃប្រឌិត និងជំនាញគិតវិភាគបែបស៊ីជម្រៅ កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ជំនាញកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល និងបំណិនជីវិតនានាដែលចាំបាច់សម្រាប់សិស្សក្នុងការបន្តការសិក្សា ធ្វើការ និងប្រកបមុខរបរដោយជោគជ័យ។

ទន្ទឹមនឹងនេះដែរ សាលារៀនបញ្ចូលកម្មវិធីកីឡានិងសិល្បៈ សេវាប្រឹក្សាយោបល់សិក្សានិងសុខភាពផ្លូវចិត្ត សិក្ខាសាលាអប់រំ និងការតម្រង់ទិសអាជីពការងារសម្រាប់សិស្ស ការផ្លាស់ប្តូរបទពិសោធសិក្សាក្រៅប្រទេស និងអាហារូបករណ៍សិក្សាក្នុងនិងក្រៅប្រទេសជាច្រើន។

លើសពីនេះ ដើម្បីជួយបង្កើនគុណភាពសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង សាលារៀនបានបន្ថែមបច្ចេកវិទ្យាអប់រំ រៀននិងបង្រៀនតាមប្រព័ន្ធអនឡាញ ដូចជា៖ សង្កប្បៈ ( Sangapac) សម្រាប់សិស្សថ្នាក់ទី១ ដល់ទី៤, E-school សម្រាប់សិស្សថ្នាក់ទី៩ ដល់ទី១២ និងDesdopi សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២។

សូមជម្រាបថា សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍គឺជាបណ្តាញគ្រឹះស្ថានអប់រំ របស់វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសាខាចំនួន១៧ ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងកំពង់ស្ពឺ និងមានសិស្សសរុប ១៥០០០ នាក់ ។ ចំពោះទីតាំងសាលារៀនវ៉េស្ទឡាញន៍មាន៖ សាខាសន្ធរម៉ុក សាខាទួលទំពូង សាខាច្បារអំពៅ សាខាទួលស្វាយព្រៃ សាខាទួលសង្កែ សាខាភ្នំពេញថ្មី សាខាដូនពេញ សាខាចំការដូង សាខាព្រែកលៀប សាខាបាត់ដំបង សាខាតាខ្មៅ សាខាក្រុងច្បារមន សាខាឈូកមាស សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុង ។ ចំណែកសាលារៀនណត្សឡាញន៍មាន២ទីតាំង៖ សាខាស្ទឹងមានជ័យ និងសាខាចំការដូង៕