មូលនិធិវេសឡាញផ្តល់អំណោយដល់សិស្សចំនួន ៣៨៦នាក់នៃសាលាបឋមសិក្សាក្រឡាញ់ ខេត្តពោធិ៍សាត់

កាលពីចុងសប្តាហ៍កន្លងទៅនេះ មូលនិធិវេសឡាញបាននាំយកអំណោយថវិកា សម្ភារៈសិក្សា សម្លៀកបំពាក់ ឧបត្ថម្ភដល់សិស្សានុសិស្សចំនួន ៣៨៦នាក់ នៅសាលាបឋមសិក្សាក្រឡាញ់ ខេត្តពោធិ៍សាត់ គោលបំណងគាំទ្រដល់កុមារក្នុងសហគមន៍ដែលត្រូវការធនធាន និងការបំផុសគំនិតឱ្យបន្តការសិក្សា ដើម្បីទទួលបានអនាគតកាន់តែប្រសើរ។

ក្នុងពិធីនេះមានអញ្ជើញចូលរួមពី ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងលោក យឹង សុផៃ នាយកផ្នែកផ្គត់ផ្គង់សេវាកម្មធនធានមនុស្សនៃក្រុមហ៊ុន អេផ្លើស ខនសាល់ធីង ឯ.ក រួមជាមួយបុគ្គលិក អាជ្ញាធរស្រុក ឃុំ និងលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាក្រឡាញ់ ព្រមទាំងមានការទទួលទានអាហារសាមគ្គី ដើម្បីបង្កើនភាពសិទ្ធស្នាលផងដែរ។

ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា គម្រោង “កាតាបពន្លឺនៃអនាគត” មានគោលបំណងគាំទ្រដល់កុមារក្នុងសហគមន៍ដែលត្រូវការធនធាន និងការបំផុសគំនិតឱ្យបន្តការសិក្សា ដើម្បីទទួលបានអនាគតកាន់តែប្រសើរ។ ចំណែកអំណោយទាំងនេះទទួលបានពីការបរិច្ចាគរបស់ ថ្នាក់ដឹកនាំ បុគ្គលិក មាតាបិតា សិស្សានុសិស្ស នៃសាលារៀនវ៉េស្ទឡាញន៍និងសាលារៀនណត្សឡាញន៍ និងក្រុមហ៊ុនដៃគូអាជីវកម្មនានា។

លោកឧកញ៉ាបានក្រើនរំលឹកដល់ក្មួយៗត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសផ្តោតលើអំណាន និងគណិតវិទ្យា ហើយលោកឧកញ៉ាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លាពីសប្បុរសជននិងដៃគូអាជីវកម្មនានា ក្នុងការផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមដល់កុមារនៅក្នុងសហគមន៍យើង។

សូមបញ្ជាក់ថា សម្ភារៈឧបត្ថម្ភទាំងនោះមានដូចជា សម្ភារៈសិក្សាចំនួន ៤០០ ឈុត (ក្នុង១ឈុត មាន កាតាប១ សៀវភៅសរសេរ ២ក្បាល ខ្មៅដៃ ៣ដើម ជ័រលុប១ ដែកខួង១ និងទឹកដោះគោ High Q ១ប្រអប់) សម្លៀកបំពាក់ អាហារ សៀវភៅអាន និងសម្ភារៈនានា ដែលទទួលបានពីការបរិច្ចាគរបស់ ថ្នាក់ដឹកនាំ បុគ្គលិក មាតាបិតា សិស្សានុសិស្ស នៃសាលារៀនវ៉េស្ទឡាញន៍និងសាលារៀនណត្សឡាញ ព្រមទាំងមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន អេផ្លើស ខនសាល់ធីង និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុនផលិតផលទឹកដោះគោ ហាយឃ្យូ (High Q) ធនាគារ ហ្វីលីព (Phillip) ក្រុមហ៊ុន គីណូ(Kino) ក្រុមហ៊ុន រ៉េវឡន(Revelon) ក្រុមហ៊ុន អប់ស៊ីឌៀន (Obsidian) ក្រុមហ៊ុន ប៉ាមូលី (Pax Moly) និងក្រុមហ៊ុន អាយវ៉ច (Ice-Watch) និងសប្បុរសជននានាតាមរយៈមូលនិធិវេសឡាញកន្លងមកផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *