ភ្នំពេញ – ក្រុមហ៊ុនវេសឡញ អេឌ្យូខេសិន គ្រុប បានប្រកាសបង្កើតបណ្តាញសាលារៀនថ្មីមានឈ្មោះថា សាលារៀនសហគមន៍២១” នៅតាមគ្រប់ស្រុក ចំនួនប្រាំគោលដៅ ចាប់ផ្តើមពីឆ្នាំ ២០២២ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍសហគ្រិនភាពនិងសេដ្ឋកិច្ចសហគមន៍សម្រាប់ប្រជាជននៅទីជនបទ ។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានឱ្យដឹងថា សាលារៀនសហគមន៍២១ ដែលទើបតែបង្កើតថ្មីនេះនឹងអភិវឌ្ឍអ្នកដឹកនាំជំនាន់ថ្មីសម្រាប់សហគមន៍ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍសហគ្រិនភាពនិងសេដ្ឋកិច្ចសហគមន៍ក្នុងប្រទេសកម្ពុជា ។
– ឧកញ៉ា ប៉ិច បូឡែន
“ក្រុមហ៊ុនវេសឡាញ ស្វាគមន៍បងប្អូនទាំងអស់ដែលស្រលាញ់ការងារអប់រំ និងចង់ចូលរួមសហការជាមួយក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ដើម្បីនាំសាលារៀនសហគមន៍២១ ដល់ឃុំ ស្រុករបស់បងប្អូន”
ទីតាំងទាំងប្រាំដំបូងនៃបណ្តាញសាលារៀនសហគមន៍២១ នឹងចាប់កំណើតនៅ ១. ស្រុកព្រៃឈរ ខេត្តកំពង់ចាម ២. ស្រុកស្អាង ខេត្តកណ្តាល ៣. ស្រុកល្វាឯម ខេត្តកណ្តាល ៤. សង្កាត់ក្រាំងធ្នុង ខណ្ឌពោធិ៍សែនជ័យ ៥. ផ្លូវ៤២ ខណ្ឌកំបូល ។

សាលារៀនសហគមន៍២១ មានបេសកម្មផ្តល់ជូនកម្មវិធីអប់រំទូទៅភាសាខ្មែរ ដល់សិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតបឋមសិក្សា តាមរយៈប្រព័ន្ធអប់រំជាតិ ដែលមានគុណភាព កម្មវិធីភាសាអង់គ្លេស ជំនាញសតវត្សទី២១ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យ ក្នុងតម្លៃសមរម្យ និងផ្តល់ជូនសិស្សនូវបរិយាកាសសិក្សាប្រកបដោយភាពរីករាយ និងផាសុកភាព ។
ទន្ទឹមគ្នានេះ សាលារៀនសហគមន៍២១ នឹងផ្តល់បំណិនទំនួលខុសត្រូវ និងភាពជាអ្នកដឹកនាំ ព្រមទាំងមានប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការសិក្សាសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងឪពុកម្តាយ ។ លើសពីនេះ នឹងបញ្ចូលកម្មវិធីសិក្សាបន្ថែមមានដូនជា កម្មវិធីបណ្តុះបណ្តលផ្នែកហិរញ្ញវត្ថុ (MoneyTree) កម្មវិធីទម្លាប់ល្អទាំង៧ (7 Habits of Highly Effective People) កម្មវិធីវិទ្យាសាស្រ្ត (STEAM) រួមនឹងកម្មវិធីបន្ថែមដទៃទៀត ។

ឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនវេសឡញ អេឌ្យូខេសិន គ្រុប សម្រេចជ្រើសរើសតែប្រាំទីតាំងដំបូងគេសម្រាប់ប្រតិបត្តិការក្នុងឆ្នាំ២០២២ ហើយនឹងបន្តបើកប្រតិបត្តិការបន្ថែមទៀតនៅឆ្នាំបន្ទាប់ខាងមុខ ។ លោកបានបង្ហើបថាសាលារៀនសហគមន៍២១ មួយខ្នង ត្រូវចំណាយទឹកប្រាក់ប្រហែលដប់ម៉ឺនដុល្លារអាមេរិក។
ឧកញ៉ា ប៉ិច បូឡែន ៖
“ម្ចាស់ទទួលសិទ្ធិអាជីវកម្ម (Franchiser) មុននឹងដំណើរការសាលារៀនបាន ទាល់តែបានឆ្លង់កាត់ការជជែកពិភាក្សាវាយតម្លៃពីចក្ខុវិស័យនិងក្តីស្រលាញ់ការអប់រំ មានឆន្ទៈចូលរួមអភិវឌ្ឍស្រុកកំណើតខ្លួន យល់ព្រមគោរពតាមបទដ្ឋានគុណភាពរបស់ WEG និងត្រូវចូលរៀនវគ្គបណ្តុះបណ្តាលគ្រប់គ្រងសាលារៀន ដែលរៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ រយៈពេល៣ខែសិន ទើបបានចាប់ផ្តើមដំណើរការសាលារៀន”
សូមជម្រាបថា ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) គឺជាបណ្តាញគ្រឹះស្ថានអប់រំដែលបង្កើតឡើងនៅឆ្នាំ២០០៨ ហើយរហូតដល់ពេលបច្ចុប្បន្ននេះមានសាលារៀនវ៉េស្ទឡាញន៍ ១០សាខា, សាលារៀនណត្សឡាញន៍ ១សាខា, សាលាអន្តរជាតិ អេបផលទ្រី ១សាខា, សាលាអន្តរជាតិ ហ្វររ៉េសហៀល ២សាខា, សាលាភាសាអង់គ្លេស លីឌឺលែន ១សាខា, និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2026
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការផ្តល់ជូនការបណ្តុះបណ្តាលជំនាញដូនតាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2026
សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)
ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2025
សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...
លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។



























