ក្រុមយុវជនរួមគ្នា​បង្កើតព្រឹត្តិការណ៍ពិព័រណ៌ ArtEdVenture លើកកម្ពស់ចំណេះដឹងបរិស្ថាន

ក្នុងគោលបំណង​បញ្រ្ជាប​ចំណេះដឹង​អំពីការ​ថែរក្សា​បរិស្ថាន យុវជនឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​មួយ​ក្រុម នឹងរៀបចំធ្វើពិព័រណ៍ ArtEdVenture នៅចុងសប្តាហ៍នេះ តាមរយៈ​ការ​បង្ហាញ​ស្នាដៃសិល្បៈ និង​គំនិតច្នៃប្រឌិតរបស់យុវជន​ក្នុងការ​ការពារ​បរិស្ថាន។

កញ្ញា កៅ ម៉េងហ័ង សមាជិកក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC)​ ដែលរៀបចំ​ព្រឹត្តិការណ៍​នេះ​និយាយថា នៅក្នុង​ការតាំងពិព័រណ៌ ArtEdVenture នឹងមានការចាក់បញ្ចាំងរឿងអប់រំខ្លីៗ ការកែច្នៃវត្ថុ សម្ភារៈប្រើប្រាស់រួច ជាសម្ភារៈលម្អ និងប្រើសារជាថ្មី ព្រមទាំងការបង្ហាញម៉ូតសម្លៀកបំពាក់។ ម៉េងហ័ង បន្តថា សមិទ្ធិផលដែលយកមកដាក់តាំងបង្ហាញ គឺសុទ្ធសឹងតែបង្កើតឡើងដោយសមាជិកទាំង៧រូប និងយុវជនស្ម័គ្រចិត្ត ២០នាក់ នៃគម្រោង ArtEdVenture រួមមាន ក្រុមគំនូរ ក្រុមកែច្នៃសម្ភារៈ ក្រុមផលិតរឿងអប់រំខ្លី និងក្រុមច្នៃម៉ូតសម្លៀកបំពាក់ ដែលពួកគាត់បានបង្ហាញសិល្បៈនៃការកែច្នៃសំរាមប្លាស្ទិក និងការបង្កើតថ្មីប្រកបដោយនិរន្តរភាព។

កញ្ញា កៅ ម៉េងហ័ង ជាសមាជិកក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC)​

សមាជិកក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC)​ បញ្ជាក់បន្ថែមថា ការតាំងពិព័រណ៌ ArtEdVenture នេះ រៀបចំឡើងសម្រាប់សិស្សានុសិស្ស យុវជន និងសាធារណជន ចូលរួមទស្សនាដោយឥតគិតថ្លៃ ក្នុងការដាក់តាំងស្នាដៃប្លែកៗ ការបង្ហាញម៉ូត ដើម្បីទទួលបានការជំរុញចិត្តក្នុងការចូលរួមថែរក្សាបរិស្ថាន។

ជាមួយគ្នានេះ កញ្ញា ម៉េងហ័ង រំពឹងថា កម្មវិធីនេះ នឹងមានអ្នកចូលរួមទស្សនាច្រើន ព្រមទាំងទទួលបានការផ្លាស់ប្ដូរឥរិយាបទក្នុងការរស់នៅតាមរយៈការកាត់បន្ថយការប្រើប្រាស់សំរាមប្លាស្ទិក ដើម្បីជួយឱ្យកម្ពុជាមានសោភ័ណភាពកាន់តែស្រស់ស្អាត។

ការតាំងពិព័រណ៌ ArtEdVenture ធ្វើឡើងរយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ចុងសប្តាហ៍នេះ ដែលមានទីតាំងនៅ Maloop រាជធានីភ្នំពេញ។

គួរ​ជំរាបជូនដែរថា ArtEdVenture គឺជាគម្រោងមួយ​ដែលជួយ​ជំរុញ និង​លើក​កម្ពស់​ភាពច្នៃប្រឌិត របស់យុវជន​ដោយ​ប្រើសិល្បៈ​ដើម្បី​បញ្ជាក់ពីគំនិង និតជំនាញច្នៃប្រឌិត​របស់ពួកគេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *