យូនីសេហ្វ និងអាជ្ញាធរពាក់ព័ន្ធកំពុង​ពន្លឿន​ការឆ្លើយតប​ផ្នែក​មនុស្ស​ធម៌ ដើម្បីគាំទ្រ​កុមារ និង​ក្រុម​គ្រួសារ ដែល​កំពុង​ស្នាក់​នៅ​ជំរំភៀសសឹកបណ្តោះអាសន្ន

សង្រ្គាម​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ បាន​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់សេវាអប់រំ ដោយ​ក្នុងនោះ​សាលារៀន​ជាង ៦០០កន្លែងត្រូវ​បានបិទ ហើយ​មួយ​ចំនួន​ត្រូវ​បានប្រែក្លាយជាជម្រក​បណ្តោះអាសន្ន​សម្រាប់ជនភៀសសឹក ខណៈ​សិស្ស​ជាង ១៥ម៉ឺននាក់ខកខាន​បានទៅ​សាលារៀន។

ក្នុងដំណើរ​ចុះ​ទៅ​កាន់ជំរំជនភៀសសឹក​នៅ​ក្នុង​ខេត្តព្រះវិហារ លោក​បណ្ឌិត Will Parks ​នាយក​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍ថា នៅទីនេះ​មាន​មនុស្ស​ជាច្រើន​កំពុង​ប្រឈម​នឹង​ការ​រស់​នៅ​ដ៏លំបាក បន្ទាប់ពី​មានការ​កើន​ឡើង​នៃអំពើហិង្សា​ដោយ​អាវុធ​រវាង​កម្ពុជា និងថៃ។ លោកថា គ្រួសារទាំងនេះ ភាគច្រើន​ជាកុមាររស់នៅ​ក្នុ​ងជំរំភៀសសឹក ដែល​ត្រូវ​ការអាហារបន្ទាន់ ទឹកស្អាត សេវាសុខាភិបាល និង​ឱកាស​ក្នុងកា​រសិក្សា។

“កុមារទាំងនេះបានបាត់បង់អ្វីៗជាច្រើនរួចមកហើយ ប៉ុន្តែអនាគតរបស់ពួកគេមិនអាចបាត់បង់បានទេ”

បើតាមលោក Will Parks ចាប់តាំងពីចុងសប្តាហ៍​កន្លងទៅ​ម្ល៉េះ យូនីសេហ្វ បានផ្តល់សម្ភារៈបន្ទាន់​ជួយ​ដល់កុមារ និង​គ្រួសារដែលរងផលប៉ះពាល់ តាមរយៈក្រសួងអភិវឌ្ឍជនបទ ហើយ​ឥឡូវ​នេះ យូនីសេហ្វ កំពុងធ្វើ​ការ​ដោយផ្ទាល់ និង​សហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងដៃគូ ដើម្បីផ្តល់​ជំនួយ​ចាំបាច់ ដូចជាទីជម្រក ទឹកសុវត្ថិភាព វ៉ាក់សាំង ការការពារ និងឱកាស​រៀនសូត្រ ហើយ​នៅពេលនេះ សម្ភារៈបន្ថែម​កំពុង​ត្រូវ​បាន​ដឹកជញ្ជូនមក។

តាមរយៈបណ្តាញសង្គមនៅថ្ងៃនេះ អង្គការយូនីសេហ្វ បាន​ឱ្យដឹងថា ខ្លួន​បាន​កំពុង​បន្ត​ចែក​ជំនួយ​សម្ភារៈទឹកស្អាត និង​អនាម័យ ធុងចម្រោះទឹក ធុងទឹក ប៊ីដុងទឹក សាប៊ូ ម្សៅសាប៊ូបោកគក់ និង​សំឡីអនាម័យ ជូន​ប្រជាពលរដ្ឋ​នៅ​តាមជំរំភៀសសឹក​នៅ​ក្នុង​ខេត្ត​មួយចំនួន​ទៀត ដែល​អាច​ផ្តល់ជូន​ប្រជាជនភៀសសឹក​ប្រមាណ ៣ម៉ឺននាក់។

ដោយឡែកក្រសួងសុខាភិបាលកម្ពុជាវិញ ក៏​បានបង្ហាញពីសកម្មភាពជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជាបន្ទាន់ ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល នៃជំងឺផ្សេងៗក្នុង​អំឡុងពេល នៃការបម្លាស់ទីដ៏លំបាកនេះ, ការ​អប់រំណែនាំអំពីវិធីសាស្រ្ត នៃការ​ថែទាំសុខភាពដល់ប្រជាជនភៀសសឹក ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការរក្សាអនាម័យ ការហូបស្អាត សម្រាន្តក្នុងមុង ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុនចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាគរូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារផ្សេងៗ។

បើយោង​តាម​របាយការណ៍របស់ក្រសួងការពារជាតិ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥ ជនភៀសសឹកកម្ពុជា​បានកើនឡើង​ជាង ១៧ម៉ឺននាក់ ក្នុងនោះ ខេត្តឧត្តរមានជ័យមានចំនួន ៣៩៥៤៦នាក់, ព្រះវិហា ៣២៥៥៨នាក់, បន្ទាយមានជ័យ ៣៥០៥៧នាក់, ពោធិ៍សាត់ ៣០២៦នាក់ និងសៀមរាប ៦១៩០៧នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *