សិស្សឆ្នើម៣រូបក្នុងការប្រឡងសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ “ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត” ទទួលបាន​ម៉ូតូម្នាក់១គ្រឿង

បន្ទាប់ពីប្រឡងយ៉ាងតឹងរឹងអស់រយៈពេលជាច្រើនខែ គណៈកម្មការបានរកឃើញសិស្សឆ្នើមចំនួន២៥រូប ក្លាយជា​សិស្ស​ឆ្នើម​ថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ហើយ​ក្នុងនោះ​សិស្ស​ឆ្នើម​ជាង​គេ​ចំនួន៣រូប ដែល​មានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួល​បាន​រង្វាន់​ម៉ូតូ​ម្នាក់មួយ​គ្រឿង ពី “ពានរង្វាន់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត” ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្តីរំភើបរីករាយ និងចូលរួមអបអរសាទរដល់សិស្សជ័យលាភីទាំងអស់ ព្រមទាំងលោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល មាតាបិតាដែលបានរួមចំណែកជំរុញឱ្យកូនៗ សិស្សានុសិស្សទទួលបានលទ្ធផលគួរជាទីមោទនៈនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្រ្តីក្រសួងអប់រំបាន​គូសបញ្ជាក់ថា ប្រសិនបើមិនមានគ្រូល្អទេ ក៏​មិនមានសិស្សពូកែដែរ ហើយលទ្ធផលដ៏ត្រចះត្រចង់នេះ មិនអាចសម្រេចបានឡើយ បើមិនមានការប្តេជ្ញាចិត្តខិតខំរៀនសូត្ររបស់សិស្សផ្ទាល់។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ការគាំទ្រពីមាតាបិតា អ្នកអាណាព្យាលបាល និងការគាំទ្ររបស់សាលារៀន នាយកសាលា គណៈគ្រប់គ្រង ដើរតួនាទីដ៏សំខាន់ក្នុងការបង្កើតបរិយាកាសឱ្យគ្រូបានបញ្ចេញសមត្ថភាពបង្រៀន និងផ្តល់ឱកាសឱ្យក្មួយៗយុវសិស្សយើងខិតខំរៀនសូត្រអស់ពីសមត្ថភាព។

បើតាមក្រសួងអប់រំ ការប្រឡងសិស្សឆ្នើមថ្នាក់ទី១០ “ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត” មានគោលដៅសំខាន់ពីរ រួមមាន ទី១.លើកទឹកចិត្តដល់ប្អូនៗ ដែលមានសមត្ថភាពខ្ពស់ ដើម្បីទទួលបាននូវរង្វាន់តបស្នងចំពោះការខិតខំរៀនសូត្រកន្លងមក និងទី២. ដើម្បីជំរុញលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រចាប់ពីឥលូវ មិនចាំបាច់ទាល់តែជិតដល់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ។

ពិធីប្រគល់ “ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត” ដល់សិស្សឆ្នើមថ្នាក់ទី១០ នៅវិទ្យាល័យហ៊ុនសែនព្រៃទទឹង

សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរនេះ មានសិស្ស​នៃវិទ្យាល័យចំនួន៥​បាន​ចូលរួម​ រួមមាន វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង,​ វិទ្យាល័យ ហ៊ុន សែន គរ,​ វិទ្យាល័យ ស្រេង​គីម,​ វិទ្យាល័យ ល្វា​ និង​វិទ្យាល័យ នរណឬទ្ធិ គន្ធបុប្ផា។ ដោយ​ឡែកបេក្ខជនចូលរួមប្រឡង គឺត្រូវ​បានកំណត់គឺជាសិស្សថ្នាក់ទី១០ នៃឆ្នាំសិក្សា២០២៣-២០២៤ ដែលទទួលបាននិទ្ទេស A ឬ B សម្រាប់ឆមាសទី១ នៃឆ្នាំសិក្សា ២០២៣-២០២៤ និងសិស្សមិនទទួលបាននិទ្ទេស A ឬ B ក៏អាចចូលរួមការប្រឡងជ្រើសរើសសិស្សឆ្នើមនេះបានផងដែរ​ ។

ក្នុងការ​ប្រឡង​នេះ បេក្ខជនជ័យលាភីលេខ ១ ទទួលបានរង្វាន់ម៉ូតូ Honda Dream 125ccមួយគ្រឿង និងថវិកា ១លានរៀល, ជ័យលាភីលេខ ២ និងលេខ ៣ ទទួលបានរង្វាន់ម៉ូតូ Wave ម្នាក់ ១គ្រឿង និងថវិកា ១លានរៀល, ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានកុំព្យូរទ័រយួរដៃមួយគ្រឿង និងថវិកា ១លានរៀល, ជ័យលាភីពីលេខ ៦ ដល់លេខ ១០ ទទួលបានថវិកាម្នាក់ ២លានរៀល, ជ័យលាភីពីលេខ ១១ ដល់លេខ ២០ ទទួលបាន ១លានរៀល, ជ័យលាភីទី២១ ដល់ទី២៥ ទទួលបានថវិកា ៥០ម៉ឺនរៀល។ ក្នុងនោះ ជ័យលាភីលេខ ១ ក្នុងមុខវិជ្ជានីមួយៗទទួលបានប័ណ្ណសរសើរ និងកុំព្យូរទ័រយួរដៃ​ ១គ្រឿង​ផងដែរ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *