យុទ្ធនាការដឹកនាំដោយយុវជន នឹងជំរុញប្រជាពលរដ្ឋកម្ពុជា និយាយថាទេចំពោះសាច់សត្វព្រៃ និងបញ្ឈប់ការចោលសំរាមមិនបានត្រឹមត្រូវ

ភ្នំពេញ – ក្នុងពិធីប្រកាសជ័យលាភីយុវជនមេត្រីបរិស្ថានក្នុងការប្រកួតប្រជែងរកស្នាដៃ និងគំនិតប្រឌិត យុទ្ធនាការកាត់បន្ថយការទិញ និងហូបសាច់សត្វព្រៃ និងយុទ្ធនាការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID មានប្រសាសន៍ថា យុទ្ធនាការដែលដឹកនាំដោយយុវជននេះ នឹងជំរុញប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនឱ្យនិយាយថាទេចំពោះសាច់សត្វព្រៃ និងបញ្ឈប់ការចោលសំរាមមិនបានត្រឹមត្រូវ។

លោកស្រី Kerry_Pelzman បានមានប្រសាសន៍ថា ការទិញនិងហូបសាច់សត្វព្រៃ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតរបស់សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសកម្ពុជា ក៏ដូចជាសុខភាពរបស់មនុស្សផងដែរ។ ទន្ទឹមគ្នានេះ ការទុកដាក់សំរាមមិនបានត្រឹមត្រូវ ប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្ស សត្វព្រៃ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច និងតម្លៃនៃធនធាន ។

យើងសង្ឃឹមថា យុទ្ធនាការដែលដឹកនាំដោយយុវជននេះ នឹងជំរុញប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន ឱ្យនិយាយថា ទេ ចំពោះសាច់សត្វព្រៃ និងបញ្ឈប់ការចោលសំរាមមិនបានត្រឹមត្រូវ

លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID

ជាមួយគ្នានេះ ការប្រកួតប្រជែងរកស្នាដៃ និងគំនិតច្នៃប្រឌិតក្នុងយុទ្ធនាការទាំងពីរនេះ បានដំណើរការពីខែមេសា ឆ្នាំ២០២២ ដល់ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមលើកទឹកចិត្ត បេក្ខនារី និងបេក្ខជន ឱ្យផលិត និងផ្សព្វផ្សាយសម្ភារដែលមានគំនិតច្នៃប្រឌិត និងទាក់ទាញ ក្នុងបំណងលើកកម្ពស់ការយល់ដឹងអំពីតម្លៃសត្វព្រៃ និងផលប៉ះពាល់អវិជ្ជមាននៃការបាត់បង់សត្វព្រៃ និងផលប៉ះពាល់ពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ ដល់បរិស្ថាន សត្វព្រៃ និងមនុស្ស។

យុវជន ឌុច ច័ន្ទសុវិជ្ជា ម្ចាស់ជ័យលាភីលេខមួយ នៃយុទ្ធនាការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ បានលើកឡើងថា ការគ្រប់គ្រងកាកសំណល់ មិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងបង្ហាញថា អ្នកជាមនុស្សបែបណាផងដែរ។ ច័ន្ទសុវិជ្ជា ក៏បានសំណូមពរឱ្យមនុស្សគ្រប់គ្នាចូលរួមទាំងអស់គា្ន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នាពេលបច្ចុប្បន្ន ដើម្បីប្រយោជន៍អនាគតនៃផែនដីយើង។

ដោយឡែក យុវតី កៅ ម៉េងហ័ង ម្ចាស់ជ័យលាភីលេខបី នៃយុទ្ធនាការកាត់បន្ថយការទិញ និងហូបសាច់សត្វព្រៃ បានលើកឡើងថា ក្នុងនាមជាយុវជន រូបគេគិតថាការរួមចំណែកកាត់បន្ថយការទិញ និងហូបសាច់សត្វព្រៃមានសារសំខាន់ណាស់ ព្រោះសត្វព្រៃបានផ្តល់ប្រយោជន៍ជាច្រើនដល់បរិស្ថានយើង ប៉ុន្តែវាកំពុងតែងរងគ្រោះ។ នេះមានន័យថា សត្វព្រៃនៅតែបន្តរងការគំរាមកំហែងដោយសារមានតម្រូវការហូប និងទិញសាច់សត្វព្រៃ ដែលអាចធ្វើឱ្យសត្វព្រៃបាត់បង់រហូតដល់ផុតពូជបាន ប៉ុន្តែអាចបញ្ឈប់ទង្វើនេះបាន។

ផ្តើមចេញពីខ្លួនយើង គ្រួសារយើង ដើម្បីការពារសត្វព្រៃ និងតុល្យភាពប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា

យុវតី កៅ ម៉េងហ័ង ម្ចាស់ជ័យលាភីលេខបី នៃយុទ្ធនការកាត់បន្ថយការទិញ និង​ហូបសាច់សត្វព្រៃ

យោងតាមអង្គការសហប្រជាជាតិ ជារៀងរាល់ឆ្នាំ មានប្លាស្ទិកពី ១៩ ទៅ ២៣ លានតោន ត្រូវបានបោះចោល ឬហូរចូលទៅក្នុងបឹង ទន្លេ និងមហាសមុទ្រ ដែលបានបង្កគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរដល់ទាំងមនុស្សនិងសត្វដែលរស់នៅក្នុងទឹក។ ទន្ទឹមគ្នានេះ ប្លាស្ទិកត្រូវការពេលប្រហែល១ពាន់ឆ្នាំ ដើម្បីរលាយនៅទីលានចាក់សំរាម ហើយវានឹងមិនងាយបំបែកធាតុឡើយ ប៉ុន្តែវានឹងបំបែកធាតុក្លាយជាមីក្រូប្លាស្ទិកដែលអាចបង្កភាពមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន។

ឆ្លើយតបទៅនឹងបញ្ហានេះ សកម្មភាពងាយៗដែលយើងអាចធ្វើបាន គឺយើងអាចចាប់ផ្តើមពីការប្រើប្រាស់ដបទឹក ថង់ឬកាបូប និងបំពង់បឺតបរិស្ថាន ដែលមិនបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន ជំនួសឱ្យការប្រើប្រាប់ដបទឹក ថង់ និងបំពង់បឺតប្លាស្ទិក។ លើសពីនេះ យើងអាចអនុវត្តវិធីសាស្ត្រ 4Rs ដោយ បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃផ្លាស្ទិកឡើងវិញ មិនតែប៉ុណ្ណោះយើងក៏អាចចូលរួមក្នុងការផ្សព្វផ្សាយ ការយល់ដឹងអំពី 4Rs បន្ថែមទៀត ផងដែរ។

គួរជម្រាបជូនថា ពិធីប្រកាសជ័យលាភីយុវជនមេត្រីបរិស្ថាននេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ស្ថានទូតអាមេរិក និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព និងសកម្មភាពជាវិជ្ជមានពីសាធារណជន ក្នុងការអភិរក្សកេរ្ដិ៍ដំណែលធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាកូនចៅជំនាន់ក្រោយៗទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។