រាជរដ្ឋាភិបាលផ្តល់ការរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃដល់ពលរដ្ឋរស់នៅតំបន់រុនតាឯក និងពាក់ស្នែង

រាជរដ្ឋាភិបាលប្រកាសផ្តល់អាហារូបករណ៍ដល់ពលរដ្ឋដែលរស់នៅតំបន់តាឯក ដែលស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃដើម្បីឱ្យពួកគាត់មានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ និងអាចមានការងារសមរម្យឆាប់រហ័សសម្រាប់លើកស្ទួយជីវភាពនាពេលអនាគត។

ការផ្តល់នេះក្នុងអំឡុងពេលពិធីជំនួបសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាមួយពលរដ្ឋដែលរស់នៅតំបន់រុនតាឯក និងពាក់ស្នែង កាលពីដើមខែធ្នូនេះ ។ វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋ ដែលរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ឱ្យបានរៀនជំនាញបច្ចេកដោយឥតគិតថ្លៃ គឺជាវគ្គរៀនខ្លីៗរយៈពេល៤ខែចប់ ឆាប់ចប់ ឆាប់មានជំនាញ និងមានការងារធ្វើ។

ពលរដ្ឋរស់នៅតំបន់រុនតាឯក និងពាក់ស្នែង នឹងទទួលបានការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី

បើតាមមូលអាជ្ញាធរមូលដ្ឋាន ពលរដ្ឋរស់នៅតំបន់រុនតាឯក បានមកចុះឈ្មោះចូលរៀនលើមុខជំនាញចំនួន១៨ មានដូចជា តបណ្តាញអគ្គិសនីក្នុងអគារ, បរិក្ខារត្រជាក់, ថែទាំជួសជុលរថយន្ត, ជួសជុលអគ្គិសនីរថយន្ត, ការតំឡើងកាមេរ៉ាសុវត្ថិភាព, តបណ្តាញទឹក, ការងារកំបោរ, ជាងម៉ូតូ, កាត់ដេរ, សាឡន, ម្ហូបខ្មែរ, ធ្វើនំ, កាត់សក់បុរស, ក្រាហ្វិកកុំព្យូទ័រ, សំអាងកាយ, ការងាររដ្ឋបាល និងឆុងកាហ្វេ ជាដើម។

លោកបណ្ឌិត យង់​ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍សាទរ​ចំពោះបងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់រុនតាឯក និងពាក់ស្នែង ដែលទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយថា វាជាការផ្តល់ជូន​នូវ​មូលធន​ដ៏សំខាន់​សម្រាប់ជីវភាព សម្រាប់ទ្រទ្រង់ជីវិត ការរស់នៅ និង​អភិវឌ្ឍន៍​នៅតំបន់​នោះផ្ទាល់។ តាមប្រសាសន៍របស់​លោកបណ្ឌិត យង់ ពៅ ការផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋដែលរស់នៅរុនតាឯកសិក្សាជំនាញវិជ្ជាជីវៈនេះ គឺអាចនឹងធ្វើ​ឱ្យ​ទីតាំងនោះ មានភាពរស់រវើក មានស្ថិរភាពសម្រាប់ការតាំងទីនៅទីនោះដោយផ្ទាល់។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា

យ៉ាងណាក៏ដោយ បើផ្អែក​ទៅលើស្ថានភាពភូមិសាស្រ្ត ក៏ដូចជា​ផ្អែក​ទៅ​លើ​មរតកវប្បធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា ខណៈរាជរដ្ឋាភិបាលក៏​មានគោលការណ៍ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាផងដែរនោះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់រុនតាឯក និងពាក់ស្នែង គួរ​តែចូលរួម​នៅ​ក្នុងការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដូនតា ដើម្បីបង្ហាញស្នាដៃវប្បធម៌របស់ខ្មែរ សម្រាប់ទេសចរណ៍ ក៏ដូចជាថែរក្សា​មរតកវប្បធម៌ខ្មែរផង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ​រស់​នៅ​តំបន់រុនតាឯក និងពាក់ស្នែង ក៏​គួរ​តែទទួល​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទៅលើ​ការផ្តល់សេវាកម្មទេសចរណ៍ ដូចជា ចុងភៅ, ភេសជ្ជៈ, បដិសណ្ឋារកិច្ច ក៏​ដូចជា​ការ​ដាំដុះកសិកម្មដែលបម្រើ​ឱ្យ​វិស័យទេសចរណ៍, សិប្បកម្ម​ផលិតជាវត្ថុអនុស្សាវរីយ៍​ជាដើម ដែលជំនាញទាំងនេះ សុទ្ធសឹងតែ​បម្រើ​ឱ្យ​វិស័យ​សេវាកម្មទេសចរណ៍។

ជំនាញវិជ្ជាជីវៈដូនតា ក៏ជាជំនាញមួយដែលរាជរដ្ឋាភិបាលបានដាក់បញ្ចូលក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍រុនតាឯក និង​ពាក់ស្នែង គឺជា​តំបន់​ដែលរាជរដ្ឋាភិបាល​បានរៀបចំ​បង្កើត​ជាភូមិឋាន និង​យក​ចិត្ត​ទុកដាក់​ឱ្យ​ក្លាយ​ទៅជា​តំបន់អភិវឌ្ឍន៍ថ្មី​ក្នុងខេត្តសៀមរាប សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែលបានស្ម័គ្រ​ចិត្ត​រើលំនៅឋាន​របស់ខ្លួន​ពីតំបន់រមណីយដ្ឋានអង្គរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...