ភ្នំពេញ – បើតាមការចេញផ្សាយរបស់ Fedena ការអប់រំឆ្លាតវៃ គឺជាការប្រព័ន្ធអប់រំដែលប្រើប្រាស់ ឧបករណ៍ឌីជីថលផ្សេងៗ មានដូចជាស្មាតហ្វូន ថេប្លេត កុំព្យូទ័រយួរដៃ និងសៀវភៅសិក្សាឌីជីថល ។ល។ នៅក្នុងប្រព័ន្ធអប់រំដ៏ឆ្លាតវៃ គ្រូបង្រៀនគឺជាមគ្គុទ្ទេសក៍ជួយសិស្សឱ្យរុករកដំណើរការរៀនសូត្រឯករាជ្យ គឺសិស្សមានជម្រើសជ្រើសរើសរបៀបរៀនដោយខ្លួនពួកគេផ្ទាល់។ លើសពីនេះ ថ្នាក់រៀនឌីជីថលនេះ មិនតម្រូវឱ្យសិស្សត្រូវតែមករៀននៅក្នុងថ្នាក់ដោយផ្ទាល់នោះឡើយ គឺសិស្សអាចរៀននៅទីណាក៏បានឱ្យតែមានអ៊ីនធឺណិត។
តើ(Smart Education) ការអប់រំឆ្លាតវៃមានសារៈប្រយោជន៍អ្វីខ្លះ?
ទី១. ភាពបត់បែន ៖ នៅក្នុងប្រព័ន្ធអប់រំបែបប្រពៃណី សិស្សមានសម្ពាធឥតឈប់ឈរក្នុងការបន្តការសិក្សាជាមួយសិស្សដទៃទៀត និងធ្វើការក្នុងល្បឿនមួយពិបាកសម្រាប់ពួកគេ។ រីឯ ប្រព័ន្ធអប់រំឆ្លាតវៃ គឺមានលក្ខណៈបត់បែនដែលអនុញ្ញាតឱ្យសិស្សរៀនក្នុងល្បឿនរបស់ខ្លួន ដោយឈប់ពិនិត្យមើលប្រធានបទដដែលៗ និងអាចស្រាយចម្ងល់ជាច្រើនជាមួយគ្រូបង្រៀន ។ បន្ថែមពីលើនេះ ការអប់រំឆ្លាតវៃ អនុញ្ញាតឱ្យសិស្សរៀននៅកន្លែងដែលពួកគេចង់រៀន ឬបង្កើតបរិយាកាសរៀនសមរម្យ។ ជំនួសឱ្យការអង្គុយនៅក្នុងថ្នាក់រៀនដែលមានការរំខានជាច្រើន ឬបណ្ណាល័យដែលមានមនុស្សកកកុញ និស្សិតអនឡាញម្នាក់មានភាពផ្លាស់ប្តូរក្នុងការបង្កើតបរិស្ថានផ្ទាល់ខ្លួនរបស់គាត់ដែលងាយស្រួលបំផុតក្នុងការរៀនសូត្រ។

ទី២. ការចំណាយទាប ៖ នៅក្នុងប្រព័ន្ធអប់រំឆ្លាត សាលាអនឡាញ មិនកំណត់កម្រិតពេលវេលាដែលសិស្សត្រូវមករៀននោះឡើយ ។ ទាំងនេះជា មូលហេតុចម្បងអាចផ្តល់ឱ្យសិស្សនូវវគ្គសិក្សាជាច្រើន បើប្រៀបធៀបទៅនឹងប្រព័ន្ធអប់រំតាមបែបប្រពៃណី ។ ដូច្នេះ សិស្សទទួលយកការអប់រំឆ្លាតវៃម្នាក់ មានសិទ្ធិទទួលបានវគ្គសិក្សាច្រើនជាងមុន ដែលពួកគាត់អាចរៀនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រមទាំងពង្រីកការសិក្សារៀនសូត្ររបស់ពួកគេផងដែរ។
ទី៣.បណ្ដាញនៃទំនាក់ទំនងជាមួយគ្រូ ៖ អត្ថប្រយោជន៍ដ៏ធំបំផុតមួយនៃការទទួលយកការអប់រំឆ្លាតវៃ គឺវាផ្តល់ឱ្យសិស្សនូវបណ្ដាញទំនាក់ទំនងជាច្រើនជាមួយគ្រូបង្រៀន ។ ជំនួសឱ្យការរង់ចាំនិយាយជាមួយគ្រូបង្រៀន ឬការណាត់ជួបពិសេសសម្រាប់ស្រាយចម្ងល់ សិស្សអាចស្រាយចម្ងល់របស់គេដោយផ្ញើសំបុត្រទៅគ្រូបង្រៀន ឬជជែកជាមួយគ្រូតាមរយៈការផ្ញើសារទៅកាន់គ្រូបង្រៀន អ្នកជំនាញ និងជួយបង្កើនទំនុកចិត្តរបស់សិស្ស ។ ជាពិសេស ការអប់រំឆ្លាតវៃល្អសម្រាប់សិស្សដែលអៀនខ្មាស់ក្នុងការសួរសំណួរនៅក្នុងថ្នាក់រៀនផងដែរ។

ទី៤.សហការជាមួយមិត្តភក្ដិ និងធ្វើការងារជាក្រុម ៖ សិស្សអាចចូលរួមជាក្រុមសិក្សាតាមអ៊ីនធើណែត និងសហការជាមួយមិត្តភក្តិរបស់ពួកគេដើម្បីរៀនបានលឿន និងកាន់តែប្រសើរ ។ ទន្ទឹមគ្នានេះ មិនត្រឹមតែពង្រីកការរៀនសូត្ររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកគំនិតសិស្ស ទៅលើគំនិតថ្មីៗដែលទាក់ទងទៅនឹងប្រធានបទរបស់ពួកគេ ។ ដូច្នេះ សិស្សរៀនតាមអ៊ីធើណិតទទួលបានការយល់ដឹងអំពីនិន្នាការថ្មីនៅក្នុងប្រធានបទដែលពួកគេចាប់អារម្មណ៍ និងបន្តធ្វើបច្ចុប្បន្នភាពគ្រប់ពេលវេលាតាមរយៈការសហការជាមួយមិត្តភក្តិ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2026
ជាឱកាសសម្រាប់សាធារណៈជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកដែលចង់បានជំនាញមួយពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តឧត្តរមានជ័យ បានប្រកាសពីការផ្តល់អាហារូបករណ៍១០០%
អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2026
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%
អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/04/2026
កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)
សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2023
សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធី MOFCOM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2024
សម្រាប់ឆ្នាំ២០២៤នេះ កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល១-២ឆ្នាំ និងថ្នាក់បណ្ឌិត សិក្សារយៈពេល៣ឆ្នាំ...
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់២៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត (សិក្សារយៈពេល២ឆ្នាំ) រហូតដល់២៨០កន្លែងសម្រាប់សិស្ស...
ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2025
សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។






























