ខេត្តប៉ៃលិនផ្តើម​ពង្រឹងសមត្ថភាពចុងភៅតាមភោជនីយដ្ឋាន​ឱ្យ​មានជំនាញ លើកកម្ពស់សុវត្ថិភាពចំណីអាហារ

ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការស្វីសខន់ថាក់ មន្ទីរទេសចរណ៍ខេត្តប៉ៃលិន កាលពីពេលថ្មីៗនេះ បានធ្វើ​ការ​បណ្តុះបណ្តាលជំនាញ​បដិសណ្ឋារកិច្ច ក៏​ដូចជាជំនាញចុងភៅ ទៅ​ដល់​ចុងភៅ​នៅ​តាម​ភោជនីយដ្ឋាន ក៏​ដូចជា​សណ្ឋាគារនានា​នៅ​ក្នុង​ខេត្ត​ ដើម្បីពង្រឹងសមត្ថភាពចុងភៅ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ និងជាប្រធានលេខាដ្ឋាន នៃគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការផ្ដល់វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងសមត្ថភាពចុងភៅ ដែលមិនធ្លាប់បានរៀនជំនាញចុងភៅនៅសាលាពីមុនមក។ លោកថា ចុងភៅនៅតាមខេត្តគោលដៅមិនមានសាលារៀនជំនាញចុងភៅនោះទេ ដោយ​ពួក​គាត់រៀនចេះតាមអ្វីដែលធ្លាប់ធ្វើ មិនមានស្តង់ដាត្រឹមត្រូវ ដូច្នេះវគ្គបណ្ដុះបណ្ដាលនេះ បង្កើតឡើងដោយមានស្តង់ដា ឯកសារច្បាស់លាស់ ដើម្បីជួយឱ្យជំនាញចុងភៅរបស់ពួកគាត់មានស្តង់ដា គុណភាពសេវាកម្មល្អ ការគិតគូរទៅលើសុខសុវត្ថិភាព និងអនាម័យកាន់តែល្អប្រសើរ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ និងជាប្រធានលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេចរណ៍

ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ បន្ថែមថា ជំនាញចុងភៅ កំពុងមានតម្រូវការទីផ្សារការងារ ហើយនៅតាមហាងនីមួយៗពិបាករកអ្នកមានជំនាញចុងភៅច្បាស់លាស់ ដោយសារអត់មានសាលារៀន ហើយបើទៅរៀននៅសាលាចំណាយខ្ពស់ មួយឆ្នាំ៤ទៅ៥ពាន់ដុល្លារ។ បើតាមលោក ជួប រតនា ការបណ្ដុះបណ្ដាលជំនាញចុងភៅនេះ ជាផ្នែកមួយ នៃការបណ្តុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ជាពិសេសជំនាញចុងភៅ ដែលកំពុងមានតម្រូវការទីផ្សារការងារខ្ពស់ ដោយពួកគាត់អាចចាប់ផ្ដើមពីកូនកាំបិត រហូតដល់មេចុងភៅ អាចទទួលបានប្រាក់ខែរាប់ពាន់ដុល្លារ ឱ្យតែមានជំនាញច្បាស់លាស់។

វគ្គបណ្ដុះបណ្ដាលហូកា លើជំនាញចុងភៅនៅ​ខេត្តប៉ៃលិននេះ ផ្តោតទៅលើ១២មេរៀន រួមមាន ១. ប្រសិទ្ធភាពការងារ ជាមួយក្រុម និងបុគ្គលិកផ្ទះបាយ, ២. គោរពតាមកន្លែងធ្វើការ និងអនាម័យក្នុងផ្ទះបាយ, ៣. លាងសម្អាតឧបករណ៍ និងថែរក្សាសម្ភារ:ផ្ទះបាយ, ៤. អនុវត្តបច្ចេកទេសមូលដ្ឋាននៃការចម្អិន, ៥.គោលការណ៍ និងការអនុវត្តរបស់ចុងភៅ, ៦.រៀបចំម្ហូបពីស៊ុត និងវិធីផ្សេងៗនៃការចម្អិនស៊ុត, ៧. រៀបចំទឹកស៊ុប និងទឹកជ្រលក់តាមប្រភេទផ្សេងៗ, ៨.រៀបចំធ្វើស៊ុប, ៩. រៀបចំអាហារដំបូង និងសាឡាដ (បែបខ្មែរ និងបរទេស), ១០. រៀបចំអាហារចម្បង, ១១. រៀបចំប៉ាស្តា និងបាយ និង ១២. រៀបចំបង្អែមបែបអាស៊ី ។

លោក ជួប រតនា មានប្រសាសន៍ថា កម្មវិធីនេះបណ្ដុះបណ្ដាលនេះ បានកំពុងធ្វើជា​បន្ត​បន្ទាប់​នៅខេត្តគោលដៅចំនួន១២ រួមមាន ក្រចេះ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ឆ្នាំង កោះកុង។ គិតពី២០១៧ ដល់ ២០២៤ កម្មវិធីបានធ្វើ​ការ​បណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ចបានជាង ៨ពាន់នាក់ ហើយជំនាញចុងភៅប្រហែល ៦រយនាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *