ក្រសួងសុខាភិបាល​កំពុង​ចាប់យកការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការផ្តល់សេវាថែទាំ​សុខភាព​តាមបែប​នវានុវត្ត ជូន​ប្រជាពលរដ្ឋ

ក្នុង​ឱកាស​ចូលរួម​វេទិកា ៤.០ លើកទី៥ ស្តីពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​សុខាភិបាល កាលពីពេលថ្មីៗនេះ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មាន​ប្រសាសន៍ថា សុខាភិបាល​ឌីជីថល បានផ្លាស់ប្តូរ​មុខមាត់​ឧស្សាហកម្ម​ថែទាំ​សុខភាព​នៅទូទាំង​ពិភពលោក ដោយសារ​ភាពរីក​ចម្រើន​យ៉ាងឆាប់រហ័ស​នៃបច្ចេកវិទ្យា ដូចជា​ការ​ធ្វើរោគវិនិច្ឆ័យ​តាម​បែបឌីជីថល កម្មវិធីទូរស័ព្ទចល័ត សុខាភិបាល​អេឡិចត្រូនិក និង Software ដែល​ដំណើរការ​ដោយ​ទិន្នន័យ។ ក្នុង​ន័យ​នេះ ក្រសួងសុខាភិបាល បាន​និង​កំពុង​ចាប់យក​ការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញ​ការផ្តល់សេវាថែទាំសុខភាព​តាម​បែប​នវានុវត្ត ជូន​ប្រជាពលរដ្ឋ ដូចជា​សេវាថែទាំសុខភាពបឋម សេវាធ្វើ​រោគវិនិច្ឆ័យ ព្យាបាល ថែទាំ និង​សេវាពាក់ព័ន្ធ ឱ្យ​កាន់តែ​មានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​ប្រកប​ដោយ​សមធម៌។

បើតាមឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី បច្ចុប្បន្ន​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោមជាតិ បាន​និងកំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន/បច្ចេកវិទ្យាឌីជីថល ក្នុងការ​គ្រប់គ្រងទិន្នន័យ ដូចជា​ប្រមូល ចងក្រង រក្សា​ទុក បញ្ជូន វិភាគ រាយការណ៍ និង​ផលិតទិន្នន័យ/ព័ត៌មាន សម្រាប់​ការ​ប្រើប្រាស់ពហុបំណង ដែល​ជួយ​គាំទ្រ​ដល់ការ​សម្រេចចិត្ត​ផ្នែកគ្លីនិក ឬការ​ផ្តល់​សេវាថែទាំសុខភាព ការ​អង្កេត​តាមដាន ឆ្លើយតប​នឹង​ជំងឺឆ្លង និង​គ្រោះអាសន្ន​សុខភាព​សាធារណៈ ការ​រៀបចំ​គោល​នយោបាយ​ ផែនការ យុទ្ធសាស្រ្ត កិច្ច​ការ​រដ្ឋបាល កិច្ច​ការ​និយតកម្ម អន្តរាគមន៍​កម្មវិធីសុខភាព ការតាមដាន និង​ការ​វាយតម្លៃ ការប្រាស្រ័យទាក់ទងសាធារណៈជាដើម។

សម្រាប់សុខាភិបាល​ឌីជីថលកម្ពុជា បើតាម​ប្រសាសន៍របស់​ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី បច្ចុប្បន្ន កំពុង​ឆ្លងកាត់​ដំណាក់កាលផ្លាស់ប្តូរ​ដ៏​សំខាន់ ដោយ​ក្រសួងសុខាភិបាល និង​តួអង្គពាក់ព័ន្ធ បាន និង​កំពុង​រៀបចំផែនការ អភិវឌ្ឍប្រព័ន្ធថ្មី ឬកែលម្អ​ប្រព័ន្ធដែល​កំពុង​មានស្រាប់​ឱ្យ​ដំណើរ​ការ​កាន់តែមានប្រសិទ្ធភាព។

ពាក់ព័ន្ធនឹង​ដំណើរ​ការ​ធ្វើ​បរិវត្ត​កម្ម​សុខាភិបាល​ឌីជីថល ឯកឧត្តមរដ្ឋលេខាធិការ​មានប្រសាសន៍ថា ក្រសួងសុខាភិបាល​មាន​ទស្សនវិស័យ ក្នុងការធ្វើបរិវត្តកម្ម​សុខាភិបាលឌីជីថល ឆ្ពោះទៅ​ចាប់យក និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដែលមាន​លក្ខណៈសក្តិសមទៅនឹង​ប្រព័ន្ធសុខាភិបាល​កម្ពុជា​ក្នុង​បច្ចុប្បន្ន​កាល និង​សម្រាប់អនាគតកាល ស្របតាមបរិបទ និង​និន្នាការវិវត្តនៃសង្គម​សេដ្ឋកិច្ច​កម្ពុជា តំបន់ និង​សកល ពោល​គឺ “ប្រជាពលរដ្ឋ​ម្នាក់ មានអត្តសញ្ញាណករសុខភាពតែមួយ កំណត់ត្រាសុខភាពឌីជីថលតែមួយ និង​ទទួល​បាន​សេវាថែទាំសុខភាព​គ្រប់ជ្រុងជ្រោយ” ដែល​លទ្ធផលចុងក្រោយនេះអាច​សម្រេចបាន តាមរយៈយុទ្ធសាស្រ្ត​នៃ​ការ​កសាង ការអភិវឌ្ឍ ការ​រក្សា និង​នុវានុវត្តន៍​ប្រព័ន្ធ​អេកូសុខាភិបាល​ឌីជីថល​មួយ ប្រកប​ដោយ​សមានគតិភាព និង​និរន្តរភាពយូរអង្វែង។

គួរជំរាបជូនថា ការលើក​កម្ពស់​សុខភាព និង​សុខមាលប្រជាជន គឺជា​អាទិភាព​មួយ នៃការ​អភិវឌ្ឍ​មូលធន​មនុស្ស (មុំទី១ នៃយុទ្ធសាស្រ្ត​បញ្ចកោណ) ដែលផ្តោត​លើ​ការ​បន្ត​កាត់បន្ថយ​ការ​ឈឺ និង​ស្លាប់ ដោយ​សារជំងឺ ជាពិសេស​ជំងឺមិនឆ្លង និង​ការ​កែលម្អ​សេវាសុខភាព​មាតា ទារក កុមារ តាមរយៈអន្តរាគមន៍​ជាអាទិភាពមួយ​ចំនួន ក្នុងនោះ​រួមមាន ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ក្នុងការ​ដឹកនាំ​អភិបាល​កិច្ច និង​បរិវត្តកម្មឌីជីថល​ក្នុងវិស័យ​សុខាភិបាល ព្រមទាំង​ការ​ពង្រឹង​ប្រព័ន្ធ​ផ្តល់សេវាសុខភាព​ប្រកប​ដោយ​នវានុវត្តន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *