ក្រសួងអប់រំបង្កើនសាលារៀនជំនាន់ថ្មីចំនួន៨បន្ថែមទៀត នៅរាជធានីខេត្តចំនួន៦

ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើនសាលារៀនជំនាន់ថ្មី ចំនួន ៨ បន្ថែមទៀត សម្រាប់ឆ្នាំសិក្សាថ្មីនេះ ពោល​គឺចាប់ផ្ដើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ​។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សម្រាប់ឆ្នាំសិក្សាថ្មី ក្រសួងអប់រំ បានឯកភាពបង្កើតសាលារៀនជំនាន់ថ្មីចំនួន ៨បន្ថែមទៀតទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។ បើតាម​លោកជំទាវ ឃួន វិច្ឆិកា សាលារៀនដែលនឹងវិវត្តខ្លួនទៅជាសាលារៀនជំនាន់ថ្មី រួមមាន វិទ្យាល័យ នេតយ៉ង់ ខេត្តបាត់ដំបង, វិទ្យាល័យហ៊ុនសែន ស្គន់ ខេត្តកំពង់ចាម, វិទ្យាល័យ ហ៊ុនសែន សេរីភាព, វិទ្យាល័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឬស ខេត្តកណ្ដាល, វិទ្យាល័យព្រះយុគន្ធរ រាជធានីភ្នំពេញ, វិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគីរី វិទ្យាល័យស្វាយរៀង និងវិទ្យាល័យ ហ៊ុនសែន ប្រសូតិ ខេត្តស្វាយរៀង។

សាលារៀនជំនាន់ថ្មីទាំង៨នេះ ក្រសួងអប់រំគ្រោងចំណាយថវិកាប្រមាណ ៤លានដុល្លារសម្រាប់រយៈពេល ៤ឆ្នាំ ដោយប្រើប្រាស់ថវិកាគម្រោង STEP UP របស់ធនាគារអភិវឌ្ឍអាស៊ី។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួអប់រំ យុវជន និងកីឡា

អ្នកនាំពាក្យក្រសួអប់រំបញ្ជាក់ថា ការបង្កើតសាលារៀនជំនាន់ថ្មីចំនួន៨បន្ថែមទៀត គឺដោយសារគុណភាព និងភាពល្បីល្បាញរបស់សាលារៀនជំនាន់ថ្មី ដែលធ្វើឱ្យសិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាលជាច្រើនចង់បញ្ជូនកូនមករៀន។ ខណៈសិស្សានុសិស្សដែលចង់ចូលរៀននៅសាលារៀនជំនាន់ថ្មី ត្រូវប្រឡងជាមុនសិន ដើម្បីឱ្យការជ្រើសរើសទទួលយកបាន មានតម្លាភាព ហើយផ្ដល់យុត្តិធម៌សម្រាប់គ្រប់គ្នា។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បន្ថែមថា ការវិវត្តប្រែក្លាយពីសាលារៀនធម្មតា ទៅជាសាលារៀនជំនាន់ថ្មីនេះ ពុំមែនគ្រប់សាលារៀន អាចទទួលបានសិទ្ធិក្នុងការបង្កើតនោះទេ។ ពោលសាលារៀនត្រូវដាក់ពាក្យស្នើសុំ និងត្រូវឆ្លងកាត់ការត្រួតពិនិត្យវិនិច្ឆ័យច្បាស់លាស់។ ក្នុងនោះចំណុចសំខាន់បំផុត រួមមាន ទី១. គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនត្រូវតែស្ម័គ្រចិត្ត ហើយរីករាយរួមគ្នាចង់ក្លាយជាសាលារៀនជំនាន់ថ្មី ទី២. មានការគាំទ្រពីសហគមន៍ ដៃគូរួចជាស្រេចក្នុងការទ្រទ្រង់សាលារៀន ទាំងស្មារតី ក៏ដូចជាធនធាននានា ទី៣. អភិបាលកិច្ច និងទី៤. សមត្ថភាពគ្រូបង្រៀន។

សាលារៀនជំនាន់ថ្មី

ដោយឡែកសម្រាប់គ្រូបង្រៀន ដែលនឹងត្រូវ​ជ្រើសរើស​សម្រាប់សាលារៀនជំនាន់ថ្មី បើតាមអ្នកនាំពាក្យក្រសួអប់រំ សម្រាប់ឆ្នាំនេះ ក្រសួងអនុវត្តការជ្រើសរើសគ្រូបង្រៀនដែលមកង្រៀននៅសាលារៀនជំនាន់ថ្មី ដោយ​ត្រូវតែប្រឡងជាប់ក្របខណ្ឌរដ្ឋ ហើយបង្រៀនសាលានៅក្នុងខេត្តណា គឺត្រូវតែជាបុគ្គលិកនៅក្នុងខេត្តនោះដូចគ្នា ព្រមទាំងមិនប៉ះពាល់ដល់សាលាដែលខ្លួនបានចាកចេញ និងត្រូវបំពេញតាមគុណវុឌ្ឍដែលក្រសួងបានកំណត់។

ពាក់ព័ន្ធនឹង​ការពង្រឹងគុណភាពសាលារៀននៅ​កម្ពុជាវិញ បើតាម​លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា មិនមែនមានតែសាលារៀនជំនាន់ថ្មីទេដែលកំពុងខិតខំប្រឹងប្រែង ក្នុងនោះមានសាលារៀនគំរូ និងសាលារៀននានាទូទាំងប្រទេស ក៏កំពុងខិតខំប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីក្លាយជាសាលាស្តង់ដាគំរូទាំងអស់គ្នា។

គួរជំរាបជូនថា បច្ចុប្បន្នសាលារៀនជំនាន់ថ្មី នៅប្រទេសកម្ពុជាមានចំនួន ១៤សាលារៀន ដែលកំពុងដំណើរការ។ ដោយឡែក​សាលារៀនដែល​ជាប់ជាស្តង់ដាសាលារៀនគំរូមានចំនួន ២៥០សាលា, សាលារៀនគំរូទាំងនេះ ត្រូវអនុវត្ត​ស្តង់ដាដូចជា មានការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែ​សម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវ​ការក្នុងការពង្រឹងចំណេះដឹង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...