ជំនាញ​វិស្វកម្ម​កុំព្យូទ័រ ជំរុញ​អនាគត​អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទ និង​កុំព្យូទ័រ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់

ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ ឬSoftware And Applications គឺ​ជា​ជំនាញ​សំខាន់​មួយ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ពិភពលោក។ បើ​តាម​អ្នក​ជំនាញ ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ កំពុង​មាន​ទីផ្សារ​ការងារ​ខ្ពស់​សម្រាប់​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទដៃ និង​កម្មវិធី​កុំព្យូទ័រ​ជា​ច្រើន ដើម្បី​បម្រើ​សេចក្តី​ត្រូវការ និង​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់​មនុស្ស។

កញ្ញា តែ សូនីតា អ្នកជំនាញ​សរសេរ​កម្មវិធីកុំព្យូទ័រ (Software And Applications) នៃ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT)​ ឱ្យ​ដឹង​ថា នៅ​ក្នុង​សម័យ​ឌីជីថល​នេះ ជំនាញ​សុសវែ និង​កម្មវិធី​កុំព្យូទ័រ កំពុង​មាន​តម្រូវការ​ទីផ្សារ​ការងារ​ខ្ពស់ ដោយ​សារ​តម្រូវការ​ប្រើប្រាស់​ទូរស័ព្ទ​ច្រើន ទើប​ត្រូវ​ការ​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ និង​កម្មវិធី​កុំព្យូទ័រ​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់។

កញ្ញា តែ សូនីតា អ្នកជំនាញសុសវែ និងកម្មវិធីកុំព្យូទ័រ (Software And Applications) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)​

កញ្ញា តែ សូនីតា បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ឆ្នាំ២០២១-២០៣៥។ ក្របខ័ណ្ឌ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ការ​អ្នក​ជំនាញ​ឌីជីថល​ជាច្រើន ក្នុង​នោះ ក៏​អ្នក​ជំនាញ​សុសវែ និង​កម្មវិធី​កុំព្យូទ័រ ដើម្បី​បង្កើត​កម្មវិធី​សុសវែ​សម្រាប់​ប្រើប្រាស់​ក្នុង​សង្គម ឬ​ក្រុមហ៊ុន​ដែល​ចង់​ផ្លាស់ប្ដូរ​ទៅជា​ទម្រង់​ឌីជីថល។

យ៉ាងណាក៏​ដោយ​សម្រាប់​សិស្ស​និស្សិត​ដែល​មាន​បំណង​ចង់​រៀន​ជំនាញ​សរសេរ​កម្មវិធីកុំព្យូទ័រ​នេះ បើ​តាម កញ្ញា តែ សូនីតា សិស្ស​ទាំងអស់​តម្រូវ​ឱ្យ​មាន​ការ​ប្រឡង​ចូល​លើ​មុខ​វិជ្ជា​ចំនួន៣ រួមមាន គណិតវិទ្យា តក្កវិទ្យា និង​ភាសាអង់គ្លេស ។ កញ្ញា​បន្តថា ជំនាញនេះ មួយឆ្នាំ​និស្សិត​អាច​បង់ថ្លៃ​សិក្សា​ប្រមាណ ២៥០០ដុល្លារ ប៉ុន្តែ​សម្រាប់​និស្សិត​ដែល​មក​រៀន​នៅ CADTតែង​ទទួល​បាន​អាហារូបករណ៍​ពី ៥០% ទៅ ៧៥%។ ក្នុងនោះ​ជា​រៀង​រាល់ឆ្នាំ ក៏​តែង​មាន​ការប្រឡង​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថលតេជោ ចំនួន២០០​កន្លែង​តាម​រយៈក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។ ហើយ​សម្រាប់​សិស្សស្រី​ដែល​ប្រឡង​ជាប់ នឹង​ទទួល​បាន​អាហារូបករណ៍ ៥០% ដោយ​ស្វ័យប្រវត្តិ។

ជំនាញសុសវែ និងកម្មវិធីកុំព្យូទ័រ (Software And Applications)

កញ្ញា សូនីតាបន្ថែមថា សម្រាប់​និស្សិត​ដែល​រៀន​ជំនាញ​សរសេរ​កម្មវិធីកុំព្យូទ័រ ក្រោយ​រៀនចប់ ពួក​គេ​ភាគ​ច្រើន​អាចក្លាយ​ជា អ្នក​អភិវឌ្ឍកម្មវិធី, អ្នក​បង្កើត​កម្មវិធី​នៅលើ​ទូរស័ព្ទ លើកុំព្យូទ័រ ឬ អ្នក​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា នៅ​តាម​ក្រុមហ៊ុន​នានា។

កញ្ញា ចន លីហ្សា ជានិស្សិតឆ្នាំទី៤ ជំនាញវិស្វកម្មកុំព្យូទ័រ (Software Engineering) នៃ CADT

កញ្ញា ចន លីហ្សា ជា​និស្សិត​ឆ្នាំទី៤ ជំនាញ​វិស្វកម្ម​កុំព្យូទ័រ (Software Engineering) នៃ CADT និយាយ​ថា ការ​ដែល​នាង​ចាប់​យក​ជំនាញ​វិស្វកម្ម​កុំព្យូទ័រ​នេះ ព្រោះ​គិតថា ជាជំនាញ​មួយ​កំពុង​មាន​តម្រូវ​ការ ខណៈ​នៅ​ក្នុង​សតវត្សរ៍​ទី២១​នេះ បច្ចេកវិទ្យា​កាន់តែ​ឈាន​ទៅ​មុខ ទើប​ការ​ចេះ​ផ្នែក​ឌីជីថល​ពិតជាសំខាន់។ លីហ្សា បន្ថែម​ថា ការរៀន​ជំនាញ​វិស្វកម្មកុំព្យូទ័រ​នេះ គឺ​មាន​ការ​លំបាក​មួយ​ចំនួន​ដែរ ដោយ​សារ​ជាវិស្វករ​តម្រូវ​ចេះច្រើន រៀន​និង​ស្រាវជ្រាវ​ច្រើន និង​អនុវត្ត​ឱ្យ​បាន​ច្រើន។ ដោយឡែក​លក្ខណៈសម្បត្តិ​សិស្ស​ដែល​អាច​រៀន​ជំនាញ​វិស្វកម្ម​កុំព្យូទ័រ​បាន គឺជា​សិស្ស​ដែល​ចង់រៀន ចេះ​ស្វែងយល់ ចេះស្រាវជ្រាវ​ដោយ​ខ្លួនឯង និង​មានភាព​ក្លាហាន​សួរ​លោកគ្រូ អ្នកគ្រូ។ លើស​ពីនេះ សិស្ស​ត្រូវ​មាន​គំនិត​រៀន​នូវ​ច្ចេកវិទ្យាថ្មីៗ ស្វ័យ​សិក្សា ស្រាវជ្រាវ​ឱ្យ​បានច្រើន និង​ចេះ​ប្រើប្រាស់​ភាសាអង់គ្លេស ដើម្បី​ជួយ​សម្រួល​ដល់​ការ​សិក្សា​ជំនាញ​នេះ៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *