ក្រសួងអប់រំ ជំរុញឱ្យ​គ្រប់គ្រឹះស្ថានសិក្សា​បង្កើតសកម្មភាពប្រកួតប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ អបអរទិវាគ្រូបង្រៀន ៥តុលា

ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញដល់គ្រប់គ្រឹះស្ថាន​សិក្សា​ទាំងអស់ ទាំងគ្រឹះស្ថាន​សាធារណៈ ក៏​ដូចជា​ឯកជន​ធ្វើ​សកម្មភាពប្រកួតប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៥។ ការប្រកួតប្រជែងការតែងនិពន្ធនេះ ជា​ការ​ដណ្តើមពានរង្វាន់ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងប្រកួតប្រជែងស្មូតកំណាព្យ ពានរង្វាន់ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់នៃបដិវត្តកម្មបញ្ញាសិប្បនិម្មិត”។

ក្នុង​កិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមប្រារព្ធទិវាគ្រូបង្រៀនឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទិវាគ្រូបង្រៀន ៥ តុលា ត្រូវបានចាត់ទុកជាទិវាកម្រិតសកល ហើយត្រូវ​ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីបំផុសនូវវប្បធម៌ និងប្រពៃណី នៃការរំឭកគុណូបការៈដ៏ថ្លៃថ្លាជូនចំពោះគ្រូបង្រៀននៅគ្រប់ភូមិសិក្សាទូទាំងប្រទេស ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចជាអ្នកបណ្ដុះបណ្ដាលដែលមិនមែនផ្ទេរត្រឹមតែចំណេះដឹងនិងចំណេះវិជ្ជាប៉ុណ្ណោះទេ ថែមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ ក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ប្រទេសជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រាប់ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងអប់រំ​ ស្នើឱ្យក្រុមការងារបន្តសហការគ្នាឱ្យកាន់តែល្អប្រសើរ ដោយត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការងារតាមជំនាញ ជ្រើសរើសប្រធានបទ និងពាក្យស្លោកសម្រាប់កម្មវិធីស្របតាមចក្ខុវិស័យ និងការវិវឌ្ឍថ្មីៗក្នុងវិស័យអប់រំ ជាពិសេសផ្តោតលើការអប់រំឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ចាត់ចែងរៀបចំការប្រឡងតែងនិពន្ធ និងស្មូតកំណាព្យឱ្យដំណើរការរលូន បង្ហាញសមិទ្ធផលនានារបស់គ្រូបង្រៀន ក៏ដូចជាត្រៀមរៀបចំរបាយការណ៍សម្រាប់កម្មវិធី។

បើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ ការប្រកួតប្រជែង តែងនិពន្ធ និងស្មូតកំណាព្យនេះ តម្រូវឱ្យរៀបចំទាំងនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដោយត្រូវជ្រើសរើសសិស្ស និស្សិត គ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន និងសាធារណៈជន ដើម្បីចូលរួមប្រកួតប្រជែង។

ក្នុងនោះថ្នាក់ក្រោម​ជាតិ​នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ហើយ​ការ​ប្រកួតថ្នាក់ជាតិ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ​២០២៥ នៅក្រសួងអប់រំ យុវជន និងកីឡា ហើយការ​ប្រគល់ពានរង្វាន់​ដល់ជ័យលាភី នឹងប្រព្រឹត្ត​ទៅ​ក្នុង​ពិធីប្រារព្ធ​ទិវាគ្រូបង្រៀន នាថ្ងៃទី៣ ខែតុលា ឆ្នាំ​២០២៥ នៅ​វិទ្យាស្ថានជាតិអប់រំ។

ដោយឡែក​សម្រាប់​គោល​ការណ៍ និង​លក្ខណៈ​វិនិច្ឆ័យ សម្រាប់​ការ​តែងនិពន្ធ នឹង​ត្រូវ​ផ្តោត​ទៅលើ អត្ថរូប (រង្វាស់កាព្យ ចំណាប់ចួន ភាសាកាព្យ), អត្ថន័យ (ត្រឹមត្រូវ​តាមប្រធានបទ), អត្ថរស (តម្លៃអប់រំ តម្លៃគុណធម៌ តម្លៃសីលធម៌ និង អក្ខរាវិរុទ្ធ។ ហើយ​សម្រាប់​ការ​ស្មូតកំណាព្យ នឹងត្រូវ​វិនិច្ឆ័យលើ ការស្មូតគោរព​តាមលំនាំបទនៃកំណាព្យ, ទឹកដមសំឡេង​ពិរោះក្រអៅក្រអួន, សំឡេ​ងមិនដាច់ មិនភ្លាត់ ឬភ្លាវនាំ​ឱ្យ​ខុស​ចង្វាក់ និង ទឹកមុខ កាយវិការទៅតាមបរិយាកាសនៃបទនីមួយៗ។

សូមជំរាបជូនថា ទិវាគ្រូបង្រៀន ត្រូវ​បានរាជរដ្ឋាភិបាលប្រកាស​តាមរយៈអនុក្រឹត្យ​លេខ៤៧ អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៩៧ ដោយ​កំណត់យកថ្ងៃទី០៥ ខែតុលា ដើម្បីប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...