ក្រសួងអប់រំ និង CADT បើកដំណើរការកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិស្តីពី AI ក្នុងវិស័យអប់រំ ដើម្បីពង្រឹងសក្តានុពលយុវជនជំនាន់ថ្មី

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សហការជាមួយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានប្រកាសជាផ្លូវការនូវការបើកដំណើរការ ការប្រកួតប្រជែង AI ក្នុងវិស័យអប់រំ (AI in Education Competition) ដែលជាកម្មវិធីយុទ្ធសាស្ត្រមួយក្នុងការ ពង្រឹងសក្តានុពល យុវជនជំនាន់ថ្មី និង ជំរុញការផ្លាស់ប្តូរ វិស័យអប់រំជាតិ តាមរយៈ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ កម្មវិធីប្រកួតនេះគឺជាផ្នែកដ៏សំខាន់នៃ សន្និសីទជាតិស្តីពី AI សម្រាប់វិស័យអប់រំ ឆ្នាំ ២០២៥ ដោយអញ្ជើញនិស្សិតសាកលវិទ្យាល័យ (អាយុ ១៨–២៤ ឆ្នាំ) ទូទាំងកម្ពុជា ឱ្យចូលរួមប្រកួតប្រជែងដើម្បីទទួលបានជំនាញ AI ក្នុងការដោះស្រាយបញ្ហាប្រឈមជាអាទិភាពនៃវិស័យអប់រំ និងបង្ហាញស្នាដៃរបស់ពួកគេជូនថ្នាក់ដឹកនាំជាតិ។ រង្វាន់ដ៏មានតម្លៃសម្រាប់ក្រុមជ័យលាភីគឺទៅទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី។

កម្មវិធីនេះត្រូវបានរៀបចំឡើងជាដំណើរការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញដ៏ទូលំទូលាយ ៖ គឺ ចាប់ផ្តើមដោយ ជំរុំបណ្តុះបណ្តាលអនឡាញរយៈពេល ២ សប្តាហ៍ ដែលជាកាតព្វកិច្ច (តម្រូវឱ្យសម្រេចការសិក្សា ៩០% ទើបមានសិទ្ធិបន្ត) បន្ទាប់មកចូលរួម កម្មវិធី Hackathon រយៈពេល ២ ថ្ងៃ ដែលក្រុមដែលត្រូវបានជ្រើសរើសនឹងបង្កើតដំណោះស្រាយប្រកបដោយ ភាពច្នៃប្រឌិតខ្ពស់ និងផ្អែកលើ AI។ អ្នកចូលរួមនឹងទទួលបានចំណេះជំនាញ AI និង Machine Learning ព្រមទាំងមានឱកាស ផ្លាស់ប្តូរបទពិសោធន៍ ជាមួយគ្រូបង្វឹក និងអ្នកជំនាញ ក៏ដូចជាទទួលបានការទទួលស្គាល់កេរ្តិ៍ឈ្មោះថ្នាក់ជាតិ។ ការប្រកួតនេះបើកចំហសម្រាប់និស្សិតមកពី គ្រប់ជំនាញសិក្សា ដែលអាចដាក់ពាក្យ ម្នាក់ឯង ឬជាក្រុមចម្រុះដែលមានសមាជិកចាប់ពី ២–៤ នាក់។

និស្សិតដែលមានចំណាប់អារម្មណ៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវដាក់ពាក្យតាមរយៈ [https://bit.ly/48bsqAV] ត្រឹមថ្ងៃផុតកំណត់ គឺថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៥។ គណៈកម្មការរៀបចំកម្មវិធីសូមអំពាវនាវដល់និស្សិតដែលមានទេពកោសល្យទាំងអស់ ដាក់ពាក្យជាបន្ទាន់ ដើម្បីធានាបានការចូលរួមដ៏សំខាន់របស់ពួកគេ និងចាប់ផ្តើមរួមចំណែកជាសសរស្តម្ភដល់ អនាគតឌីជីថល នៃវិស័យអប់រំនៅកម្ពុជា។

MoEYS and CADT Launch National AI in Education Competition; Strengthen the New Generation of Innovators

PHNOM PENH, – The Ministry of Education, Youth and Sport (MoEYS) and the Cambodia Academy of Digital Technology (CADT) have launched the “AI in Education Competition”, a transformative initiative to empower young innovators and revolutionize the nation’s education sector through Artificial Intelligence. This competition, a core part of the National AI for Education Conference 2025, invites university students (ages 18–24) from across Cambodia to acquire practical AI skills, tackle real-world education challenges, and showcase their solutions to national leaders. The grand prize for the winning team includes an educational trip to Singapore.

The program is structured as a comprehensive upskilling journey: it begins with a mandatory 2-week Online Bootcamp (requiring 90% completion for eligibility), followed by a 2-day Hackathon where shortlisted teams will develop innovative, AI-driven solutions. Participants will gain vital AI and Machine Learning skills, network with mentors and experts, and earn national recognition. The competition is open to students from any field of study, who may apply individually or in diverse teams of 2–4 members.

Interested and eligible students must submit their application via [https://bit.ly/48bsqAV] by the fast-approaching deadline of October 17th, 2025. The organizers encourage all talented students to apply quickly to secure their spot and begin contributing to the future of education in Cambodia.

Connect With Us:
CADT Website: https://cadt.edu.kh
PR and Communication email: pr@cadt.edu.kh
Facebook: https://www.facebook.com/CADT.Academy
LinkedIn: https://kh.linkedin.com/company/cambodia-academy-of-digital-technology
Instagram: cadtofficial
Telegram: https://t.me/cadt_official




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...