ក្រសួងវប្បធម៌អំពាវនាវឱ្យ​ប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ស្របតាម​គន្លង​ប្រពៃណី​ដ៏ល្អត្រកាលរបស់ខ្មែរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ខណៈ ថ្ងៃទី១៤ កុម្ភៈ ដែលត្រូវ​បានមជ្ឈដ្ឋាន​ទូទៅ​និយមហៅថា ទិវានៃក្តីស្រឡាញ់ កាន់តែខិតជិតមកដល់ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានធ្វើការអំពាវនាវ​ទៅដល់មាតា បិតា អាណាព្យាបាល អាជ្ញាធរ ជាពិសេស​យុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើន​រំលឹកដល់​បងប្អូន កូនចៅ ក្នុងគោលដៅ​ប្រើប្រាស់ទិវានេះ​ឱ្យ​ស្រប​តាមគន្លងប្រពៃណី​ដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បី​កិត្តិយស និង​ភាពថ្លៃថ្នូរ​របស់បុគ្គលផ្ទាល់ខ្លួន ក្រុមគ្រួសារ ពិសេស​ចូលរួម​ថែរក្សា​អត្តសញ្ញាណជាតិ ដែល​កូនខ្មែរ​គ្រប់ៗ​រូបមានកាតព្វកិច្ចថែរក្សាការពារ។

បើតាម​ក្រសួងវប្បធម៌ ទិវានៃក្តីស្រឡាញ់ បានជ្រៀតចូល​ក្នុងសង្គម​កម្ពុជា ជាពិសេស​ក្នុងស្រទាប់យុវជន ដោយ​ការ​ទទួល​យកព្រឹត្តិការណ៍នេះ ស្តែង​ឡើង​តាមរយៈ​សកម្មភាព​នានា ដោយ​ឈរលើមនោសញ្ចេតនា​ស្រឡាញ់ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ប្រកប​ដោយ​ភាពថ្លៃថ្នូរ​គួរជា​ទីគោរព និង​កោតសរសើរ។ តែជាមួយគ្នានេះ នាពេល​កន្លងមក ទោះ​ជាមានការពន្យល់ណែនាំ អំពាវនាវ ក៏គេ​នៅ​សង្កេតឃើញមាន​សកម្មភាព​មួយ​ចំនួនតូចដែលត្រូវ​បានសង្គម​វាយតម្លៃថាមិនគួរកើតមាន ដោយ​សកម្មភាពទាំងនោះផ្តល់ផលអវិជ្ជមាន​ដល់បុគ្គលផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់​អត្តសញ្ញាណជាតិផង។

ករណីនេះ ក្រសួងវប្បធម៌ យល់ថា ការសិក្សាស្វែងយល់​ឱ្យ​ច្បាស់អំពីឬសគល់ និងប្រភពនៃទិវានៃក្តីស្រឡាញ់ គឺជាភាពចាំបាច់ ដើម្បីចៀសវាង​ការអនុវត្ត​ខុស និងការបង្ក​នូវ​រូបភាព​ និងបរិយាកាស​សង្គមថ្មី ដែល​ខុស​ពីចរិតលក្ខណៈ​ដើម នៃសង្គម​កម្ពុជា​យើង ជាពិសេស​សកម្មភាព​ជ្រួលជ្រើម​ហួសហេតុប៉ះពាល់​ដល់សណ្តាប់ធ្នាប់​សង្គម ដល់សីលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់បុគ្គល​ខ្លួនឯងនិងអ្នកដទៃ ព្រមទាំង​សកម្មភាព​ទាំង​ឡាយ​ដែលបង្ក​ផលប៉ះពាល់​រយៈពេលវែងដល់អនាគត នៃបុគ្គល​ដែលបានប្រព្រឹត្ត​ខុសគន្លង។

យ៉ាងណាក៏ដោយ សម្រាប់ទិវានៃក្តីស្រឡាញ់​នៅកម្ពុជា ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ យល់ឃើញថា គួរ​ជា​ឱកាស​មួយ​ក្នុងការ​បង្ហាញ​អារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែក​នានា​នូវក្តីស្រឡាញ់​ប្រកប​ដោយ​ភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះ​មនុស្ស​ជាទីស្រឡាញ់​នៅជុំវិញ​ខ្លួន មានជាអាទិ៍ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ត និងគួរតែជាកាយវិការចែករំលែក​ទៅដល់ ជនពិការ កុមារកំព្រា និងអ្នកដែល​ស្ថិត​ក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោម​រូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការ​សំណេះសំណាល ឬការទទួល​ទាន​អាហាររួមគ្នា ដោយក្តីសោមនស្ស និងការបន្យល់ទុកអនុស្សាវរីយ៍ល្អៗ។

ស្របគ្នាទៅនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធទៅនឹងទិវានៃក្តីស្រឡាញ់នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏​បានធ្វើការអំពាវនាវទៅ​ដល់សិស្សានុសិស្ស​មួយ​ចំនួនតូច​ដែល​យល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ហើយភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និង​ក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។ ក្រសួងអប់រំ បានធ្វើ​ការបញ្ជាក់ថា ទិវានេះ​ពុំ​មែនជា​ប្រពៃណី​របស់ជនជាតិខ្មែរ​យើងទេ ហើយ​ជាមួយគ្នានេះ ក្រសួងក៏​បានស្នើ​ដល់គ្រប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់ សូមផ្សព្វផ្សាយ​អំពី​អត្ថន័យ ទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្ស​ឱ្យ​បានទូលំទូលាយ​គ្រប់មធ្យោបាយ និង​គ្រប់រូបភាព ដើម្បីចៀសវាង​ការយល់ច្រឡំ​ដែលនាំ​ឱ្យ​ប្រាស​ចាក​វប្បធម៌ និង​ប្រពៃណីជាតិរបស់ខ្មែរ។

ជាមួយគ្នានេះ ក្រសួងអប់រំ ក៏​ស្នើ​ដល់គ្រឹះស្ថាន​សិក្សាទាំងអស់ ពង្រឹង​ការអនុវត្ត​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​តាមដាន​អវត្តមានរបស់សិស្សានុសិស្ស​ជាប់ជាប្រចាំ, ត្រូវ​បញ្រ្ជាប​ការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ, ត្រូវ​ជំរុញ​ដំណើរការ​របស់ក្រុម​ប្រឹក្សាយុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំសាលា ដោយអនុវត្ត​សកម្មភាព “មិត្តអប់រំមិត្ត”, ត្រូវទំនាក់ទំនង​ជាមួយមាតាបិតា ឬអ្នកអាណាព្យាបាល​សិស្ស និង​សហគមន៍​ដើម្បី​ផ្តល់ និង​ទទួលព័ត៌មាន​នានា​ដែលពាក់ព័ន្ធនឹង​សកម្មភាព​មិន​ប្រក្រតី ដើម្បី​រួមសហការគ្នា​ទប់ស្កាត់ អប់រំណែនាំ និង​កែលម្អ​ឱ្យ​បានទាន់ពេលវេលា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *