ក្រសួងពិនិត្យផលប៉ះពាល់លើវិស័យអប់រំ និងរៀបចំផែនការស្តារសាលារៀនខូចខាតឡើងវិញ

ថ្នាក់ដឹកនាំក្រសួងអប់រំ ក៏​ដូចជាភាគីពាក់ព័ន្ធ កាលពីថ្ងៃអង្គារ (៦ មករា) បានបើក​កិច្ច​ប្រជុំ ពិនិត្យលើស្ថានភាពអប់រំក្រោយបទឈប់បាញ់ ដើម្បីផ្តល់ការគាំទ្រ និងរៀបចំផែនការស្តារសាលារៀនខូចខាតឡើងវិញ។

សង្គ្រាមថៃឈ្លានពានកម្ពុជា រយៈពេល២០ថ្ងៃក្នុងខែធ្នូ បានបណ្តាល​ឱ្យ​សាលារៀនយ៉ាងហោចណាស់ជាង១ពាន់ ស្ថិត​ក្នុង​ខេត្ត​ចំនួន៧បានបិទទ្វារ ដោយធ្វើឱ្យ​ប៉ះពាល់​ដល់គ្រូបង្រៀន និង​សិស្សរាប់ម៉ឺននាក់។ តាមរបាយការណ៍ចុងក្រោយរបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នៅមានសាលារៀនសរុបចំនួន ១៥០ មិនទាន់បានបើកដំណើរការ​ឡើងវិញនៅឡើយ។

យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានណែនាំភាគីពាក់ព័ន្ធទាំងអស់ សូមចុះទៅពិនិត្យដល់ទីតាំងសាលារៀនផ្ទាល់ ដើម្បីយល់ច្បាស់ពីស្ថានភាព តម្រូវការជាក់ស្តែង បញ្ហាប្រឈមចំពោះមុខដែលត្រូវដោះស្រាយបន្ទាន់ ឈានទៅវាយតម្លៃការខូតខាត និងចាប់ផ្តើមរៀបចំផែនការជួយគាំទ្រ និងស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ។ ជាមួយគ្នានេះ ក្រុមការងារជំនាញ ត្រូវបន្តតាមដានស្ថានភាព រួមទាំងការវិវឌ្ឍផ្សេងៗ និងរៀបចំជារបាយការណ៍លម្អិតពីបច្ចុប្បន្នភាពស្ថានភាពអប់រំ ដើម្បីវាយតម្លៃផលប៉ះពាល់ កំណត់ទំហំថវិកា និងក្រុមការងារសម្រាប់ស្តារសាលារៀនខូចខាតឱ្យដំណើរការឡើងវិញ។

ក្រៅពីនេះ កិច្ចប្រជុំបានពិនិត្យលើរបាយការណ៍បច្ចុប្បន្នភាព នៃស្ថានភាពផលប៉ះពាល់លើវិស័យអប់រំ ដោយសារការឈ្លានពានរបស់យោធាថៃ លើអធិបតេយ្យរបស់កម្ពុជា ដែលក្នុងនោះរួមមាន សាលារៀនរងការខូចខាតដំណាក់កាលទី១ (ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥) និងដំណាក់កាលទី២ (ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥) សាលារៀនដែលបានបិទ ឬផ្អាកដំណើរការ, ស្ថានភាពសាលារៀនរងការខូចខាត, ដំណើរការបង្រៀន និងរៀនក្នុងបរិបទនៃការឈ្លានពាន, ចំនួនគ្រូ និងសិស្សដែលរងផលប៉ះពាល់ពីការបិទសាលា និងដំណោះស្រាយដែលបានអនុវត្តកន្លងមក។

រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តអនុវត្តការងារតាមភារកិច្ចរៀងៗខ្លួនឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវការអប់រំដែលមានគុណភាព សមធម៌ និងបរិយាបន្ន ខណៈនៅតែបន្តចូលរួមចំណែកជាមួយក្រសួងក្នុងការជួយគាំទ្រដល់សាលារៀន និងសិស្សភៀសសឹកទាំងអស់ប្រកបដោយស្មារតីសហការគ្នារឹងមាំ ព្រមទាំងផ្តល់គំនិតដល់ក្រុមការងារចំពោះមុខ បន្តរៀបចំរបាយការណ៍ស្ថានភាពសិស្សភៀសសឹក និងរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលស្ថានភាព បែងចែកធនធាន ការទទួលខុសត្រូវឱ្យមានប្រសិទ្ធភាព និងកំណត់អាទិភាពសាលារៀនដែលរងខូចខាតខ្លាំងដែលត្រូវសាងសង់ឡើងវិញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...