រដ្ឋមន្រ្តីក្រសួងអប់រំ ៖ សាលា​ដែលទទួលបានពិន្ទុ​ខ្ពស់ ពីការ​ប្រឡង​តេស្តអន្តរជាតិ PISA នឹង​ក្លាយជា​សាលា​រៀន​គំរូ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងពិធីបើកសិក្ខាសាលាណែនាំបច្ចេកទេសការត្រៀមអនុវត្តកម្មវិធីអន្តរជាតិស្តីពី រង្វាយតម្លៃការសិក្សារបស់សិស្សឆ្នាំ២០២៥ (PISA-2025) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យមានការប្រឡងតេស្តអន្តរជាតិ PISA នៅតាមសាលាគោលដៅគ្រប់ខេត្ត ហើយចំពោះសាលាដែលមានលទ្ធផលតេស្ត PISA ខ្ពស់ នឹងក្លាយជាសាលារៀនគំរូ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការ​ធ្វើតេស្តអន្តរជាតិ PISA គឺជាការវាយតម្លៃប្រព័ន្ធអប់រំកម្ពុជា និងប្រសិទ្ធភាពការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តកំណែទម្រង់វិស័យអប់រំកម្ពុជា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

បើតាម​ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ការអនុវត្តកម្មវិធី PISA មានគោលបំណងសំខាន់ចំនួន៤ រួមមាន ៖ (១) វាស់ស្ទង់សមត្ថភាពរបស់សិស្សកម្ពុជាអាយុ ១៥ឆ្នាំនៅកម្រិតមធ្យមសិក្សាទាំងចំណេះដឹង និងបំណិនលើផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ស្របតាមកម្រិតសមត្ថភាពសកល និងអាចប្រៀបធៀបបានជាមួយនឹងប្រទេសទូទាំងពិភពលោក, (២) យល់ដឹងអំពីស្ថានភាពសិស្សអាយុ១៥ឆ្នាំ ក្រុមគ្រួសារ គ្រូបង្រៀនសាលារៀន និងសហគមន៍ក្នុងបរិបទកម្ពុជា, (៣) កំណត់បាននូវកិច្ចអន្តរាគមន៍គោលនយោបាយ និងវិធានការពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពប្រព័ន្ធអប់រំកម្ពុជាកម្រិតមធ្យមសិក្សាឆ្លើយតបនឹងស្តង់ដាអប់រំកម្រិតអន្តរជាតិ និង (៤) ផ្តល់ជាភស្តុតាងទិន្នន័យពីកម្រិតសមត្ថភាពសិស្សអាយុ ១៥ឆ្នាំ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សា ឆ្លើយតបនឹងសូចនាករគុណភាពអប់រំ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា លទ្ធផលនៃកម្មវិធី PISA បានក្លាយជារង្វាស់មួយដ៏សំខាន់ សម្រាប់វាស់វែងវឌ្ឍនភាពនៃប្រព័ន្ធអប់រំទាំងមូល ធៀបនឹងស្តង់ដាអន្តរជាតិ ជាពិសេសឆ្លើយតបនឹងបរិវត្តកម្មសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល ដែលទាមទារការផ្តោតលើការកសាងមូលធនមនុស្សដែលមានសមត្ថភាពសកល។ ក្នុងន័យនេះ ក្រសួងបានជ្រើសរើសយកសូចនាករ លទ្ធផលនៃកម្មវិធីអន្តរជាតិ ស្តីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) ផ្តោតលើ ពិន្ទុជាមធ្យម នៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត ជាសូចនាករសមិទ្ធកម្មគន្លឹះ ជាមួយនឹងសូចនាករសមិទ្ធកម្មគន្លឹះចំនួនពីរទៀត រួមមាន អត្រារួមនៃការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ និងអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រឡងតេស្តអន្តរជាតិ PISA នៅតាមសាលាគោលដៅគ្រប់ខេត្តជារឿងល្អ ព្រោះពេលវេលានេះត្រូវផ្ដោតលើគុណភាពដែលមានស្តង់ដាអន្តរជាតិ។ លោកបណ្ឌិតបន្តថា ក្នុងនាមជាគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ លោកគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយសង្ឃឹមថា សាលាទាំងអស់មិនបោះបង់ចោលការខិតខំប្រឹងប្រែង ការកែលម្អបរិស្ថាន និងជួយសិស្សឱ្យបានរៀនដល់កម្រិតអន្តរជាតិ។

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់បន្ថែមថា លទ្ធផលតេស្ត PISA គឺសម្រាប់វាស់វែងកម្រិតសមត្ថភាពរបស់យុវជនអាយុ ១៥ ឆ្នាំ។ លោកថា សិស្សក្នុងវ័យនេះ កាលណាគេមានសត្ថភាពស្តង់ដាអាចប្រៀបធៀបជាមួយប្រទេសជិតខាង និងពិភពលោកបាន យើងក៏មានសង្ឃឹមច្រើនក្នុងការកែប្រែសេដ្ឋកិច្ច និងផលិតកម្មរបស់ប្រទេសយើងឱ្យអាចចូលរួមប្រកួតប្រជែងជាមួយប្រទេសផ្សេងៗក្នុងពិភពលោកបានដូចគ្នា។

“កន្លងមកគ្រូរបស់យើង សិស្សរបស់យើង ផ្ដោតលើការទន្ទេញចាំខ្លឹមសារមេរៀន តែតេស្ត PISA នេះ គឺជាការផ្ដោតឱ្យមានការរៀនបែបត្រិះរិះស៊ីជម្រៅ និងការធ្វើការរួមគ្នាហើយនិងអនុវត្តការរៀនទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ”

បើតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ពិន្ទុមធ្យមរបស់ប្រទេសសមាជិកអាស៊ាន (ASEAN) លើមុខវិជ្ជាអំណាន ៤០៤ពិន្ទុ គណិតវិទ្យា ៤១៨ពិន្ទុ និងវិទ្យាសាស្រ្ត ៤២៤ពិន្ទុ។ ចំណែក ពិន្ទុមធ្យមរបស់ប្រទេសអភិវឌ្ឍ (OECD) លើមុខវិជ្ជាអំណាន ៤៧៦ពិន្ទុ គណិតវិទ្យា ៤៧២ពិន្ទុ និងវិទ្យាសាស្រ្ត ៤៨៥ពិន្ទុ។

សម្រាប់លទ្ធផលតេស្ត PISA-D របស់កម្ពុជានៅឆ្នាំ២០១៧ លើមុខវិជ្ជាអំណាន ៣២១ពិន្ទុ គណិតវិទ្យា ៣២៥ពិន្ទុ និងវិទ្យាសាស្រ្ត ៣៣០ពិន្ទុ។ នៅឆ្នាំ២០២២ លទ្ធផលតេស្ត PISA លើមុខវិជ្ជាអំណាន ៣២៩ពិន្ទុ គណិតវិទ្យា ៣៣៦ពិន្ទុ និងវិទ្យាសាស្រ្ត ៣៤៧ពិន្ទុ។

រវាងកម្មវិធី PISA ឆ្នាំ២០១៨ និងកម្មវិធី PISA ឆ្នាំ២០២២ មានតែប្រទេសនិងតំបន់សេដ្ឋកិច្ចចំនួនបួនប៉ុណ្ណោះដែលមានលទ្ធផលសិស្សប្រសើរឡើងលើមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត រួមមាន ប្រ៊ុយណេដារូសាឡឹម កម្ពុជា សាធារណរដ្ឋដូមីនីក និងចិនតៃប៉ិ។  

គួរជំរាបជូនថា ក្រសួងអប់រំ បានចូលរួមអនុវត្តកម្មវិធី PISA ចំនួន ៣លើករួចមកហើយ លើកទី១ គឺកម្រិតសាកល្បងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នៅឆ្នាំ២០១៧ (PISA-D) ក្នុងនោះមានប្រទេសចំនួន៩ បានចូលរួម, លើកទី២ PISA ២០២២ គឺជាកម្មវិធីពេញលេញ មានប្រទេសចំនួន ៨១ ចូលរួម, និងលើកទី៣ PISA ២០២៥ ដែលភាគច្រើនសុទ្ធតែជាប្រទេសអភិវឌ្ឍន៍ និងជាសមាជិកអង្គការ OECD សរុប ៩១ប្រទេស។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងចុះប្រមូលទិន្នន័យផ្លូវការសម្រាប់កម្មវិធី PISA ២០២៥ នៅសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *