ព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើកទី៣២ និង​អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវ​ការ​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ៧ពាន់នាក់

ភ្នំពេញ – គណៈកម្មការស្ម័គ្រចិត្ត នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានប្រកាសទទួលអ្នកស្ម័គ្រចិត្តជាផ្លូវការ ដើម្បីជាផ្នែកមួយ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ បើតាមសេចក្តីប្រកាស កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ មាន​ប្រភេទ​កីឡា​ចំនួន ៣៦ បូកជាមួយ​កីឡាសម្ដែង ១ប្រភេទទៀត ដែល​មាន​តម្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៦,៩៦៣នាក់ ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានដាក់ក្ដីសង្ឃឹមថា កម្ពុជា នឹងបានទទួលនូវការចុះឈ្មោះរបស់អ្នកស្ម័គ្រចិត្តជាច្រើន ដើម្បីចូលរួមបំពេញការងារ ក្នុងកិច្ចការស៊ីហ្គេមរបស់ជាតិ ឱ្យទទួលបានជោគជ័យ។

ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២

“អ្នកស្ម័គ្រចិត្ត គឺជា DNA របស់ព្រឹត្តិការណ៍កីឡាដ៏ធំ ហើយកន្លងមកយើងក៏បានធ្វើការរៀបចំបែងចែក គឺការចាត់តាំង ការប្រើប្រាស់ របស់គណៈកម្មការស្ម័គ្រចិត្តនេះ ទៅតាមគ្រប់ផ្នែកអស់ហើយ ក្នុងនោះក៏មាននៅក្នុងគណៈកម្មការជំនាញផងដែរ ដោយខាងមុខនេះ គណៈកម្មការជំនាញ នឹងទទួលយកអ្នកស្ម័គ្រចិត្តទាំងឡាយ ដើម្បីទៅចូលរួមការងារជាមួយគណៈកម្មការជំនាញ ពិសេសក្នុងការរៀបចំការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ និងការងារជំនាញ ដែលមានការពាក់ព័ន្ធ”

សូម​បញ្ជាក់ថា អ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ ត្រូវបានបែងចែកជា ៣កម្រិត រួមមាន ថ្នាក់ដឹកនាំ ជនបង្គោល និងអ្នកស្ម័គ្រចិត្តទូទៅ ព្រមទាំងផ្ដល់៥០កន្លែងដល់អ្នកស្ម័គ្រចិត្តជាជនជាតិបរទេស។ លើសពីនេះ ក៏ត្រូវការអ្នកស្ម័គ្រចិត្ត នៅខេត្តសៀមរាប ចំនួន ១០០នាក់ ខេត្តព្រះសីហនុ ចំនួន ១០០នាក់ ខេត្តកែប ៥០នាក់ និងខេត្តកំពត ៥០នាក់។

អ្នកដែល​ចង់ចូលរួមជាអ្នក​ស្ម័គ្រចិត្តត្រូវមានលក្ខណៈសម្បត្តិដូចជា មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ មានពេលវេលាគ្រប់គ្រាន់ មានសុខភាពល្អដើម្បីបំពេញការងារ មានឆន្ទៈនិងទំនួលខុសត្រូវខ្ពស់ក្នុងការងារ មានអាកប្បកិរិយាស្លូតបូត សុភាពរាបសា និងលើកទឹកចិត្តចំពោះជនមានពិការភាព គ្រូបង្វឹកកីឡា អតីតកីឡាករ កីឡាការិនី។ សម្រាប់អ្នកស្ម័គ្រជាអ្នកសម្របសម្រួល LO ត្រូវចេះភាសាអង់គ្លេស។

អ្នកស្ម័គ្រចិត្តត្រូវមានឯកសារភ្ជាប់ជាមួយដូចជា រូបថត (ទំហំ ៤គុណ៦) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងជីវប្រវត្តិសង្ខេប។ ឆ្លងកាត់ការចុះឈ្មោះតាមអនឡាញ និងត្រូវឆ្លងកាត់កិច្ចសម្ភាសន៍ ព្រមទាំងចូលរួមវគ្គបណ្ដុះបណ្ដាលភារកិច្ចដែលអ្នកស្ម័គ្រចិត្តនឹងធ្វើពេលព្រឹត្តិការណ៍។

សម្រាប់​ការ​ចុះឈ្មោះចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ តាមរយៈ https://cambodia2023.com/km/volunteer-register។ ការបំពេញពាក្យស្នើសុំត្រូវបានកំណត់ជា ៣ដំណាក់កាល ហើយបេក្ខភាពដែលបំពេញពាក្យស្នើសុំបានជោគជ័យ នឹងទទួលបានសារបញ្ជាក់នៅលើ Telegram ឬនៅលើ E-mail៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...