វិស័យ​អប់រំ​កាយ និង​កីឡាត្រៀមខ្លួនជាស្រេចសម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម២០២៣

ភ្នំពេញ – កីឡា​ស៊ីហ្គេម ( SEA Games) បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៥៩ និង​ប្រារព្ធ​ឡើង​រៀងរាល់ពីរ​ឆ្នាំ​ម្ដង ។ ការបង្កើតកីឡានេះមាន​គោលបំណង​បង្កើនកិច្ចសហប្រតិបត្តិការ​លើកស្ទួយ​ព្រឹត្តិការណ៍​កីឡា​ក្នុង​តំបន់ និង​រឹតចំណង​មិត្តភាព ព្រមទាំងការយល់ដឹង​ពីគ្នា​រវាង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​។

ឆ្នាំ​២០២៣ ​ខាងមុខនេះ ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​មាន​មោទនភាព​មាន​សមត្ថភាព​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាពរីកចម្រើន សុខសន្ដិភាព​ក្នុង​ប្រទេស និង​ជា​ប្រវត្តិសាស្ដ្រ​ដែល​កម្ពុជា​ទទួលបាន​ទង់​បន្តវេន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ខកខាន​មិនបាន​រៀបចំ​អស់​រយៈពេល ៦៣​ឆ្នាំ ​។

ឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ គឺជា​អាទិភាព​មួយ​ដ៏សំខាន់​ក្នុងចំណោម​អាទិភាព​ទាំង​ប្រាំពីររបស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ​គោលនយោបាយ​ជាតិ​ស្ដីពីការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ​មាន​ចក្ខុវិស័យកសាង​មនុស្ស​គ្រប់រូប​ឱ្យមាន​សុខភាព និង​សុខុមាលភាព​ល្អ កាយសម្បទា​មាំមួន ឆន្ទៈមោះមុត ការ​អំណត់​ព្យាយាម វិន័យ ស្មារតី​ក្រុម គំនិត​ច្នៃប្រតិដ្ឋ និង​មាន​ការតស៊ូ​ស្វិតស្វាញ សំដៅ​ដណ្ដើម​បាន​លទ្ធផល​ល្អប្រសើរ​ក្នុងការ​ប្រកួត​កីឡា​លើ​ឆាក​អន្តរជាតិ និង​មាន​ជីវភាព​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា​ ។

​ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

“គោលនយោបាយ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​ មាន​គោលបំណង​លើក​កម្ពស់​សិទ្ធិ ឱកាស និង​បណ្ដុះ​វប្បធម៌អប់រំ​កាយ និង​កីឡា​ដល់​ប្រជាជន​គ្រប់រូប និង​មាន​គោលដៅ​ ដូចជា​ (១) អភិវឌ្ឍ​កីឡា​សម្រាប់​ទាំងអស់​គ្នា (២) អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​នៅ​គ្រប់​គ្រឹះស្ថាន​សិក្សា និង​សហគមន៍ (៣) អភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់ និង (៤) អភិវឌ្ឍ​ឧស្សាហកម្ម​កីឡា និង (៥) អភិរក្ស និង​អភិវឌ្ឍ​កីឡា និង​ល្បែង​ប្រជាប្រិយ​ខ្មែរ”

ទន្ទឹមគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបានបញ្ជាក់ថា ដើម្បី​ត្រៀមខ្លួន​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២ នៅ​ឆ្នាំ​២០២៣ ខាងមុខ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​ឆ្ពោះស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី​ ។

ក្នុង​យុទ្ធសាស្ដ្រ​នេះ បាន​រំលេច​​យន្តការ​អនុវត្ត​ឆ្ពោះទៅ​ឆ្នាំ​២០២៣ ដោយកំណត់​ប្រភេទ​កីឡា​សក្ដានុពល សម្រាប់​ដាក់បញ្ចូល​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២ យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ដូចជា​ការហាត់​ហ្វឹកហ្វឺន​ក្រុមកីឡា​ជម្រើសជាតិ​ សម្រាប់​ដណ្ដើម​មេដាយទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ។ ស្របគ្នានេះ ក្រសួងអប់រំ ក៏ជំរុញការហាត់​ហ្វឹកហ្វឺន​ក្រុមកីឡា​ជនពិការ និង​គ្រូបរទេស​ជាប់កិច្ចសន្យា និង​យុទ្ធសាស្ដ្រ​ដណ្ដើម​មេដាយ​ឆ្នាំ​២០២៣​ ។

យុទ្ធសាស្ដ្រ​ឆ្ពោះទៅ​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ តាម​គន្លង​ប្រក្រតីភាព​ថ្មី​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដូចជា​ ការរៀបចំ​ចាក់​វ៉ាក់សាំង​ជូន​មន្ដ្រី​បច្ចេកទេស គ្រូបង្វឹក កីឡាករ ការជួសជុល​កែលម្អ​ទីលាន​ក្នុង​ពហុកីឡដ្ឋាន​ជាតិ និង​សាងសង់​ទីលានកីឡា ការរៀបចំ​បើក​វគ្គ​បំប៉ន​សមត្ថភាព​គ្រូបង្វឹក​កម្ពុជា ការបញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ហាត់​ហ្វឹកហ្វឺន​នៅក្រៅ​ប្រទេស ។

បន្ថែមលើននេះ ក្រសួងក៏បានជំរុញរៀបចំ​អាហារូបត្ថម្ភ​ឱ្យ​សមស្រប​ទៅតាម​តម្រូវការ​ថាមពល​នៃ​ប្រភេទ​កីឡា​នីមួយៗ ​ជំរុញ​ឱ្យ​សហព័ន្ធ​ជាតិ​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​ស្នើសុំគណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម​ផ្ដល់​ឱកាស​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​ចូលរួម​ប្រកួត​ជើងឯក​ក្នុង​តំបន់​ទ្វីប និង​ពិភពលោក​ ។

ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នឹងមាន ៤០ប្រភេទ​កីឡា និង ៥៤៧វិញ្ញាសា គោលដៅ​សំខាន់​គឺ​ការរៀបចំ​ការប្រកួត​ឱ្យ​បាន​ល្អប្រសើរ និង​គឺ​ការដណ្ដើម​មេដាយមាស​ឱ្យបាន​ច្រើន ​។

ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្រោម​មូលបទ «​កីឡា​រស់ក្នុង​សន្តិភាព​» នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៥ ដល់ ថ្ងៃទី​ ១៧ ខែឧសភា ឆ្នាំ​២០២៣ ដោយ​បែងចែក​តំបន់​ប្រកួត​កីឡា​ស៊ីហ្គេម​ចំនួន ០៦​ តំបន់ ដូចជា (១) តំបន់​រាជធានី​ភ្នំពេញ មាន ០​៦ទីតាំង (២) តំបន់​ខេត្ត​សៀមរាប ទីតាំង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​អង្គរវត្ត (៣) តំបន់​ខេត្ត​ព្រះសីហនុ ទីតាំង​ឆ្នេរ​អូរ​ឈើទាល (៤) តំបន់​ខេត្ត​កែប ទីតាំង​ឆ្នេរកែប (៥) តំបន់​ខេត្តកំពត ទីតាំង​មជ្ឈមណ្ឌល​កីឡា​លើទឹក និង (៦) តំបន់​ខេត្ត​កំពង់ស្ពឺ ទីតាំង​ឧទ្យាន​ជាតិ ភ្នំ​គីរីរម្យ​។

តើមានសកម្មភាពអ្វីខ្លះដែលនឹងជួយឱ្យការប្រកួតស៊ីហ្គេមនៅកម្ពុជាសម្រេចលទ្ធផលដូចការរំពឹងទុក? សំណួរនេះ ឯកឧត្តមបណ្ឌិត រស់ សុវាចា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ឱ្យដឹងថា ដើម្បី​សម្រេច​គោលបំណង និង​គោលដៅ​ខាងលើក្រសួងអប់រំបានដាក់ចេញ​យុទ្ធសាស្ដ្រ​ចំនួន ១១ សំខាន់ៗ ។

​យុទ្ធសាស្ដ្រ​ចំនួន ១១ ដែលក្រសួងបានដាក់ចេញ មាន​ដូចជា​ (១) អភិវឌ្ឍ​ក្របខ័ណ្ឌ​ច្បាប់ និង​យន្ដការ, (២) លើកកម្ពស់​ការអប់រំ ការបណ្ដុះ​បណ្ដាល និង​ការអភិវឌ្ឍ​សមត្ថភាព ដល់​កីឡាករ មន្ដ្រី​កីឡា និង​គ្រូ​កីឡា, (៣) លើក​កម្ពស់​សមភាព​យេនឌ័រ ក្នុងចំណោម​កីឡាករ មន្ដ្រី​កីឡា និង​គ្រូ​កីឡា, (៤) អភិវឌ្ឍ​កីឡា​ជនពិការ, (៥) អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារ​រូបវន្ត, (៦) លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ​ទាក់ទង​នឹង​កីឡា, (៧) លើក​កម្ពស់​កីឡា និង​ល្បែង​ប្រជាប្រិយ ការអប់រំ​កាយ និង​កីឡា តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា, (៨) ពង្រឹង​តួនាទី​របស់​អង្គការ​រដ្ឋ​កីឡា និង​អង្គការ​សង្គម​កីឡា, (៩) កែសម្រួល និង​ពង្រឹង​រចនាសម្ព័ន្ធ​នៃ​ការប្រកួត, (១០) ពង្រឹង​សហប្រតិបត្តិការ​អន្តរជាតិ, និង​ (១១) លើកកម្ពស់​ឧស្សាហកម្ម​កីឡា​ ។

គួររំលឹកថា ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣០ នៅ​ហ្វីលីពីន កម្ពុជា​ទទួល​បាន​មេដាយមាស ០៤​គ្រឿង ប្រាក់ ០៦​គ្រឿង និង​សំរឹទ្ធ ៣៦​គ្រឿង ចំណែកឯ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន ៦៣គ្រឿង ដោយ​ក្នុង​នោះ​មេដាយមាស​ចំនួន ០៩ មេដាយប្រាក់​ចំនួន ១៣ និង​មេដាយ​សំរឹទ្ធ​ចំនួន ៤១ ដោយ​ឈរលើ​ចំណាត់ថ្នាក់​លេខ ៨ ក្នុង​ចំណោម ១១ ប្រទេស​។ ការអប់រំ​កាយ និង​កីឡា​របស់​កម្ពុ​ជាមាន​មហិច្ឆតា​ចង់បាន​ចំណាត់ថ្នាក់​លេខ ៥ ក្នុង​ចំណោម ១១ ប្រទេស សម្រាប់​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​។

សូមជម្រាបថា តាមរយៈការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលប្រព្រឹត្តិទៅចាប់ផ្តើមប្រារព្ធពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលជឿជាក់ថា កីឡាគ្រប់វិញ្ញាសានឹងទទួលបានបទពិសោធន៍ល្អៗពីការប្រកួត ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និង អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...