វេជ្ជបណ្ឌិត ៖ របេង អាចបណ្ដាលឱ្យខូចខាតសួតធ្ងន់ធ្ងរប្រសិនអ្នកជំងឺធ្វេសប្រហែសមិនទទួលការព្យាបាលទាន់ពេល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ជំងឺរបេង នៅតែជាមូលហេតុចម្បងមួយ នៃការស្លាប់ដែលអាចបង្ការបាននៅក្នុងពិភពលោក ។ ជំងឺរបេង ជាជំងឺឆ្លងដែលបណ្ដាលមកពីមេរោគរបេង (Mycobacterium Tuberculosis)។ ការឆ្លងជំងឺរបេង អាចបណ្ដាលឱ្យមានការខូចខាតសួត និងសរីរាង្គផ្សេងទៀតធ្ងន់ធ្ងរ ប្រសិនអ្នកជំងឺធ្វេសប្រហែសមិនទទួលការព្យាបាលឱ្យទាន់ពេល។

លោកវេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) មានប្រសាសន៍ថា របេងជាជំងឺឆ្លង និងអាចសម្លាប់មនុស្សបាន។ តែជំងឺនេះអាចបង្ការបាន ព្យាបាលជាសះស្បើយ និងមិនមែនជាជំងឺតពូជទេ។ លោកវេជ្ជបណ្ឌិត នូ ចាន់លី បន្តថា គេអាចស្វែងរកការធ្វើតេស្ត និងធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរបេងនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយមិនមានបង់ប្រាក់។

លោកវេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT)

ប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) បន្ថែមថា របៀបនៃការចម្លងមេរោគរបេង គឺពីអ្នកជំងឺរបេងសួតទៅអ្នកជិតខាងតាមខ្យល់ (airborne/ transmission) នៅពេលអ្នកជំងឺនោះក្អក កណ្ដាស់ និយាយ ឬសើច/ច្រៀង បង្កើតបានជាតំណក់ដង្ហើមតូចៗដែលមានផ្ទុកមេរោគរបេង (nuclei droplet)  អាចស្ថិតនៅក្នុងខ្យល់បានយូរ។ ហើយចូលទៅក្នុងសួតមនុស្សដែលនៅជិតអ្នកជំងឺតាមរយៈការដកដង្ហើមស្រូបយកខ្យល់ដែលមានមេរោគរបេងនោះ។ ការវិវត្តន៍ទៅជាជំងឺរបេង គឺអាស្រ័យលើប្រព័ន្ធការពាររាងកាយរបស់មនុស្សម្នាក់ក្នុងការទប់ទល់ និងបំបែកខ្លួនរបស់មេរោគរបេង។ ប្រព័ន្ធការពាររាងកាយប្រែប្រួលទៅតាម អាយុ អាហារូបត្ថម្ភ និងស្ថានភាពផ្ទុកមេរោគអេដស៍។

លោកវេជ្ជបណ្ឌិត នូ ចាន់លី បញ្ជាក់បន្ថែមថា រោគសញ្ញានៃជំងឺរបេងទូទៅ គឺក្ដៅខ្លួនស្រៀវស្រាញពេលល្ងាច បែកញើសពេលយប់ ស្រកទម្ងន់ បាយពុំបាន និងអស់កម្លាំង។ រោគសញ្ញានៅនឹងកន្លែង៖

  • សួត ៖ ក្អកមានឬគ្មានកំហាក (ស្លេស) ក្អកធ្លាក់ឈាម ហត់ ឈឺទ្រូង ចាប់ពី២អាទិត្យឡើងទៅ (លើកលែងក្អកធ្លាក់ឈម៖ ក្អកធ្លាក់ឈាមពេលណា សង្ស័យរបេងសួតនៅពេលនោះ)។
  • ក្រៅសួត៖

+របេងកូនកណ្ដុរ៖ ហើមប៉ោង ជួនកាលមានហៀរខ្ទុះ។

+របេងឆ្អឹង/សន្លាក់ឆ្អឹង៖ ហើមប៉ោង ហើយឈឺចាប់។

+របេងស្រោមខួរ៖ ឈឺក្បាល គ្រុនក្ដៅ រឹងក និងសន្លឹម។

ប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) លើកឡើងដែរថា សម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺរបេង គឺកន្លែងស្រង់កំហាកត្រូវមានខ្យល់ចេញចូលគ្រប់គ្រាន់, ឆ្ងាយពីអ្នកដទៃ (តាមដែលអាចធ្វើទៅបាន), ហាមស្រង់កំហាកក្នុងមន្ទីរិសោធន៍ ឬបន្ទប់បិទជិត។ ឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺរបេង រួមមាន ទី១. មីក្រូទស្សន៍ ទី២. ម៉ាស៊ីនជិនអ៊ិចស្ពើត។ សម្រាប់ការព្យាបាលរបេងមនុស្សពេញវ័យ និងកុមារ​ប្រើថ្នាំព្យាបាលរយៈពេល៦ខែ ដោយ២ខែ ជាតំណាក់កាលសម្រុក និង៤ខែជាការប្រើថ្នាំលេបឱ្យបានទៀងទាត់ (ថ្នាំ៤មុខរួមបញ្ជូលគ្នាទៅជាថ្នាំតែមួយគ្រាប់លេបជារៀងរាល់ថ្ងៃ)។

លោកវេជ្ជបណ្ឌិត នូ ចាន់លី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងសង្ស័យអំពីរោគសញ្ញាមេរោគរបេង ត្រូវប្រញាប់ទៅមណ្ឌលសុខភាពដើម្បីធ្វើរោគវិនិច្ឆ័យជាបន្ទាន់ ដើម្បីកុំឱ្យចម្លងទៅក្រុមគ្រួសារ ឬមនុស្សជុំវិញខ្លួន។ លោកវេជ្ជបណ្ឌិត នូ ចាន់លី សង្កត់ធ្ងន់ថា ជំងឺរបេងនេះ ជាជំងឺឆ្លងមិនមែនជាជំងឺតពូជនោះទេ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ ឬរើសអើង។ ជាពិសេស អ្នកជំងឺរបេងទាមទារការជំរុញលើកទឹកចិត្ត និងការគាំទ្រពីក្រុមគ្រួសារ និងសហគមន៍ ដើម្បីឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។

គួរជម្រាបជូនថា តាមរបាយការណ៍សាកលស្ដីពីជំងឺរបេងរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០២៣ បញ្ជាក់ថា កម្ពុជាមានអ្នកឈឺដោយសារជំងឺរបេង (របេងគ្រប់សណ្ឋាន) ប្រមាណ ៥ម៉ឺន៤ពាន់នាក់ក្នុងមួយឆ្នាំ ឬ៣២០ករណីក្នុងចំណោមប្រជាពលរដ្ឋ១សែននាក់។ ចំណែក របាយការណ៍​របស់អង្គការ CENAT ក្នុងឆ្នាំ២០២៣ មានតែអ្នកជំងឺរបេង ៣២២៨៦នាក់ប៉ុណ្ណោះ ដែលបានចុះបញ្ជីទទួលយកការព្យាបាល នៅមូលដ្ឋានសុខាភិបាលទូទាំងប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *