អង់គ្លេសហាមផ្សាយពាណិជ្ជកម្មអាហារមិនល្អសម្រាប់កុមារ មុនម៉ោង ៩យប់ ដើម្បីដោះស្រាយបញ្ហាសុខភាពសាធារណៈ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

នៅចក្រភពអង់គ្លេស ពេលវេលានៃការចាក់ផ្សាយ «អាហារដែលមិនមានសុវត្ថិភាពសម្រាប់កុមារ» ត្រូវរងចាំរហូតដល់ម៉ោង ៩យប់ទើបអាចផ្សាយនៅលើបណ្ដាញសង្គម និងទូរទស្សន៍បាន។ ច្បាប់នេះ នឹងត្រូវអនុវត្តចាប់ពីខែ តុលា ឆ្នាំ ២០២៥ ដោយការផ្សាយពាណិជ្ជកម្មអាហារមិនល្អ (Junk Food) នឹងត្រូវបានដាក់កម្រិតចំពោះការផ្សព្វផ្សាយ ជាពិសេស គឺអាហារ មានជាតិខ្លាញ់ អំបិល និងស្ករខ្ពស់។ នេះបើតាមការផ្សាយរបស់ Euro News ។

លោក Andrew Gwynne រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស បានបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្ម អាហារមិនល្អ (Junk Food) នឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃមាតិកា ដែលត្រូវបានហាមឃាត់ ដូចគ្នាទៅនឹងមាតិកាពាក់ព័ន្ធនឹងល្បែងស៊ីសង គ្រឿងស្រវឹង និងស្រោមអនាម័យជាដើម។ លោកបន្តថា នេះជាផ្នែកមួយនៃការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រឹងសុខភាពប្រជាជន ព្រមទាំងកាត់បន្ថយសម្ពាធលើសេវាសុខភាពជាតិ (National Health Service – NHS) ដែលជាប្រព័ន្ធថែទាំសុខភាពដោយឥតគិតថ្លៃរបស់ប្រទេសអង់គ្លេស, ខណៈការផ្ដល់សេវានេះកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ។

លោក Gwynne បានពន្យល់ថា នេះគឺជាវិធានការ ដែលទប់ទល់នឹងជំងឺដែលអាចការពារបាន។ លោកបានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍មួយទៅកាន់សភាថា «សម្ពាធមួយក្នុងចំណោមសម្ពាធជាច្រើននៃបញ្ហាសុខភាពសាធារណៈអង់គ្លេស គឺវិបត្តិលើសទម្ងន់ក្នុងវ័យកុមារ, ការធ្វើឱ្យកុមារមានសុខភាពមិនល្អ និងបង្កើតសម្ពាធកាន់តែខ្លាំងលើ NHS»។

ទិន្នន័យរបស់ក្រសួងសុខាភិបាលអង់គ្លេស បានបង្ហាញថា កុមារម្នាក់ ក្នុងចំណោម ៥នាក់ កំពុងលើសទម្ងន់ ឬរស់នៅជាមួយភាពធាត់មុនពេលដែលពួកគេចូលរៀនថ្នាក់បឋមសិក្សា (អាយុ ៥ឆ្នាំ)។ ទិន្នន័យនឹងកើនឡើងដល់ជាងមួយភាគបី នៅពេលដែលកុមារចាកចេញពីថ្នាក់បឋមសិក្សា (អាយុ ១១ឆ្នាំ)។ តួលេខនេះមានភាពស៊ីសង្វាក់គ្នាជាមួយនឹង ទិន្នន័យរបស់ WHO European Childhood Surveillance Initiative (COSI) ចន្លោះឆ្នាំ ២០១៨ និង ២០២០ ដែលបានរកឃើញថា នៅប្រទេសទាំង ៣៣ ក្នុងទ្វីបអឺរ៉ុប មានអត្រាកុមារ ចាប់ពី ៧ ទៅ ៩ឆ្នាំ ចំនួន ២៩ភាគរយ កំពុងលើសទម្ងន់។

ច្បាប់ថ្មីនេះក៏បានកំណត់ថា អាហារមិនល្អសម្រាប់កុមារ ដូចជា ស្ករគ្រាប់ ការ៉េម និងសូដា នឹងត្រូវហាមឃាត់មិនឱ្យផ្សាយពាណិជ្ជកម្មដល់កុមារ អាយុក្រោម ១៨ឆ្នាំ។ ខណៈនៅទូទាំងសហភាពអឺរ៉ុប ឧស្សាហកម្មនេះ ភាគច្រើនត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងដោយខ្លួនឯង (Self-regulate) និងមិនត្រូវបានអនុញ្ញាតឱ្យផ្សាយអាហារ ដែលមិនស្របតាមស្ដង់ដាអាហាររូបត្ថម្ភ ដល់កុមារអាយុក្រោយ ១៣ឆ្នាំនោះទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...