អ្នកធ្វើ​ការងារ​ក្នុង​វិស័យ​អប់រំ​ស្នើ​ឱ្យ​សិស្ស​ទើប​ប្រឡង​បាក់ឌុប​រួច ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បោក​បញ្ឆោត​តាម​អនឡាញ

បន្ទាប់ពី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប​រួច សិស្សានុសិស្ស​នឹង​ចាប់​ផ្តើម​ជីវិត​សិក្សា​ថ្មី នោះ​គឺ​ការ​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ ដែល​តម្រូវ​ឱ្យ​សិស្ស​នៅ​ទី​ជនបទ​ត្រូវ​មក​រាជធានី ឬ​ទីក្រុង។ ស្រប​ជា​មួយ​គ្នា​នេះ គេ​ក៏​សង្កេត​ឃើញ​ថា មាន​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើន​ពី​ការ​ផ្តល់​អាហារូបករណ៍, ការ​ផ្តល់​បន្ទប់​ស្នាក់នៅ​ដែល​មាន​តម្លៃ​ទាប ក៏​ដូចជា​ឱកាស​ការងារ​ជាដើម។ សម្រាប់​អ្នក​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​អប់រំ​បាន​មើល​ឃើញ​បញ្ហា​មួយ​ចំនួន និង​អំពាវនាវ​ឱ្យ​សិស្ស​ដែល​ទើប​ប្រឡង​បាក់ឌុប​រួច​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បោក​បញ្ឆោត​តាម​រយៈ​អនឡាញ។

តាមរយៈ​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​បាក់ឌុប​រួច ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក​តាម​អនឡាញ​ដូចជា​តាមរយៈ​ការ​សន្យា​ផ្តល់​អាហារូបករណ៍, ការ​សន្យា​ផ្តល់​ការងារ និង​ការ​ជួល​កន្លែង​ស្នាក់​នៅ​ជាដើម ដែល​នាំ​ឱ្យ​ខាត​បង់​ប្រាក់​កាស ក៏​ដូចជា​ពេលវេលា​របស់​សិស្សានុសិស្ស។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ស្រប​ពេល​ដែល​បច្ចេកវិទ្យា​ជឿនលឿន និង​ផ្តល់​អត្ថប្រយោជន៍ ក៏​ដូចជា​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់​មនុស្ស ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ក៏​ជា​អាវុធ​មុខ​ពីរ​ដែល​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់ និង​ប្រុងប្រយ័ត្ន។

សិស្សានុសិស្ស​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បោកបញ្ឆោត​តាមអនឡាញ

កញ្ញា សុខ ស្រីនុត បច្ចុប្បន្ន​ជា​គ្រូ​បង្រៀន​នៅ​សាលា​ឯកជន​មួយ​បាន​រៀបរាប់​ពី​បទពិសោធន៍​ដែល​​នាង​ធ្លាប់​ត្រូវ​បាន​គេ​ឆបោក​ពេល​ឡើង​មក​រៀន​នៅ​ភ្នំពេញ​ដំបូងៗ​ថា កាល​នោះ​ដោយសារ​តែ​មាន​ចិត្ត​ចង់​ទទួល​បាន​ការងារ​ធ្វើ​ដើម្បី​ជួយ​សម្រាល​បន្ទុក​គ្រួសារ នាង​បាន​​ជឿ​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ដោយ​ថា ពេល​ចូល​រៀន​សាលា​នោះ គេ​នឹង​ផ្តល់​ការងារ​ឱ្យ​ធ្វើ​។ ប៉ុន្តែ​អ្វី​ដែល​នាង​គិត​ គឺ​ខុស​ស្រឡះ ពេល​ដែល​បាន​បង់លុយ​ចូលរៀន​ហើយ ​ការងារ​ដែល​សាលា​សន្យា​ថា​នឹង​ផ្តល់​ឱ្យ​នោះ គឺ​ជា​ការ​បញ្ចុះ​បញ្ចូល​មិត្តភក្តិ​ឱ្យ​មក​ចូលរៀន​សាលា​នោះ​ដើម្បី​ទទួល​បាន​ភាគរយ ដោយ​ឡែក​ការ​រៀន​សូត្រ​នៅ​ទីនោះ​ទៀតសោត​ក៏​មិន​គ្រប់​ម៉ោង​តាម​ការ​សន្យា​ដែរ ដែល​ធ្វើ​ឱ្យ​នាង​ខាត​ទាំង​ប្រាក់កាស និង​ពេលវេលា។

ដោយឡែក​កញ្ញា ញ៉ែម ស្រីលីន បច្ចុប្បន្ន​ក៏​ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​មួយ ក៏​បាន​ជួប​បទពិសោធន៍​នៃ​ការ​ឆបោក​ពេល​ឡើង​មក​រៀន​ដំបូងៗ​នៅភ្នំពេញ​ដែរ។ ករណីរបស់ ស្រីលីន មាន​ដូចជា ការ​សន្យា​ផ្តល់​ការងារ​ជា​អ្នកលក់ ប៉ុន្តែ​តាម​ពិត​គេ​ល្បួង​ឱ្យ​រូបនាង​ទិញ​ផលិតផល​របស់​គេ​យក​ទៅ​លក់​បន្ត។ ស្រីលីន ក៏​ធ្លាប់​ជួប​ករណី​បោក​បញ្ឆោត​ពាក់ព័ន្ធ​នឹង​អាហារូបករណ៍​ដែរ ដោយ​ដំបូង​តាម​រយៈ​ការ​ផ្សព្វផ្សាយ​គេ​សន្យា​ផ្ដល់​អាហារូបករណ៍ ប៉ុន្តែ​ការ​ពិត​គឺ​គេ​តម្រូវ​ឱ្យ​បង់​ប្រាក់​រដ្ឋបាល​សិន ខណៈ​ប្រាក់​រដ្ឋបាល​នោះ​គឺប្រហាក់​ប្រហែល​នឹង​ការ​បង់​ថ្លៃ​ពេញ​ទៅ​ហើយ។

យ៉ាងណាក៏ដោយ ស្រីលីន បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ដែល​មានបំណង​ឡើង​មក​រៀន​នៅ​ភ្នំពេញ សូម​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​សិន ដើម្បី​មាន​ចំណេះ​ជំនាញ​ខ្លះ​ចាំ​គិត​ពី​ការ​រក​ការងារធ្វើ​តាម​ក្រោយ។ ប៉ុន្តែ​បើ​ចង់​រក​ការងារ​ធ្វើ ​គួរ​រក​ការងារ​ណា​ដែល​សម​នឹង​សមត្ថភាព ហើយ​បើ​មាន​គេ​បញ្ចុះបញ្ចូល​ថា មាន​ការងារ​ធ្វើ​ដែល​មាន​ប្រាក់ខែ​ច្រើន សូម​គិត​បន្តិច និង​រក​អ្នក​ប្រឹក្សា​យោបល់​សិន កុំ​អាលជឿ​គេ ឬ​សម្រេច​ចិត្ត​ភ្លាមៗ ព្រោះ​អាច​នឹង​ជួប​ករណី​បោកប្រាស់ ដែល​នាំ​ឱ្យ​ខាត​ទាំង​ប្រាក់ ខាត​ទាំង​ពេលវេលា។

ប្រសិន​បើ​សិស្សនិស្សិត​ចង់ស្វែង​រក​ការងារ សូម​ស្វែង​រក​ពីប្រភពដែលគួរ​ឱ្យ​ទុកចិត្ត​ដូចជាទីភ្នាក់ងារជាតិមុខបរ និង​ការងារ

លោក ជី សុផាត អ្នក​ជំនាញ​ក្នុង​វិស័យ​បច្ចេកវិទ្យា ក៏​បាន​មើល​ឃើញ​ដែរ​ថា បច្ចុប្បន្ន​នេះ​មាន​ជនខិលខូច​មួយ​ចំនួន​បាន​ទាញ​យក​ឱកាស​​ពី​ប្រជាប្រិយភាព​នៅ​លើ​បណ្ដាញ​សង្គម​យក​ផល​ប្រយោជន៍​ ដោយ​មិន​ខ្វល់​ថា វាជា​រឿង​អាក្រក់ ឬ​បោកប្រាស់​នោះ​ទេ។ ក្នុង​ទិដ្ឋភាព​នេះ លោក សុផាត ស្នើ​ដល់​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​បាក់ឌុប​រួច ជាពិសេស​សិស្ស​ដែល​មក​ពី​បណ្ដា​ខេត្ត​ត្រូវ​ស្វែង​យល់​បន្ថែម​ប្រសិន​បើ​ទទួល​បាន​ព័ត៌មាន​អ្វីមួយ ដូចជា​ករណី​ផ្តល់​អាហារូបករណ៍ ផ្តល់​កន្លែង​ស្នាក់​នៅ ឬ​ផ្តល់​ការងារ​ធ្វើ​ជាដើម ព្រោះ​វា​អាច​ជា​ករណី​បោក​បញ្ឆោត។

បើតាម​លោក ជី សុផាត ប្រសិន​បើ​សិស្សានុសិស្ស​ជួប​នូវ​ករណី​សន្យា​ផ្តល់​អាហារូបករណ៍ ការ​ផ្តល់​កន្លែង​ស្នាក់​នៅ ឬ​ការ​ផ្តល់​កម្ចី ក៏​ដូចជា​ឱកាស​ផ្សេងៗ សូម​ប្អូនៗ​សាកសួរ​យោបល់​ពី​អ្នក​ដែល​ស្គាល់​គ្នា​សិន ធ្វើ​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន ប្រភព​​នៃ​អ្នក​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់ ដូចជា​មាន​ទីតាំង​ជាក់​ស្តែង មាន​ផេក​ផ្លូវការ​របស់​ស្ថាប័ន​នោះ​ជា​ដើម។ “សម្រាប់​សិស្ស​ដែល​គាត់​ទើប​តែ​មក​ពីខេត្ត សួរ​គេ​ឱ្យបាន​ច្រើន ផ្ទៀងផ្ទាត់​ឱ្យ​បាន​ច្រើន កុំជឿ​ព័ត៌មាន​តែ​មួយឆាវ សូម​ផ្ទៀងផ្ទាត់​ព័ត៌មាន​ទាំង​អស់​ហ្នឹង​ឱ្យ​បាន​ច្បាស់​លាស់។ មុន​ពេល​ជឿ​ទៅ​លើ​អ្នក​ណា​ម្នាក់ ត្រូវ​ចាំ​ថា កុំជឿគេ ដោយ​ទាន់ហន់​ពេក”


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *