លោក តែ ឡាយ ៖ កីឡា​ជា​បំណិនពង្រឹងកាយសម្បទាររបស់​សិស្ស​ឱ្យ​រឹងមាំ ស្វាហាប់ និង​មាន​សុខភាព​ល្អ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុង​ឱកាស​បើក​ការ​ប្រកួតកីឡា​ពានរង្វាន់វេសឡាញ ២០២៥ កាលពីពេលថ្មីៗនេះ លោក តែ ឡាយ ប្រធាន​នាយកដ្ឋានអប់រំ និង​ធនធាន​មនុស្ស នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា កីឡា គឺជា​បំណិន​មួយ​ ក្នុង​ចំណោម​បំណិន​ជា​ច្រើន​ទៀត​ដែល​​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធីសិក្សានៃបណ្តាញ​សាលា​រៀនវ៉េសឡាញន៍​ទាំងអស់ ដើម្បីពង្រឹង​កាយ​សម្បទាររបស់សិស្ស​ឱ្យ​បាន​រឹងមាំ ស្វាហាប់ និង​មានសុខភាពល្អ។

បើតាម​លោក តែ ឡាយ កម្មវិធីកីឡា ដែល​ត្រូវ​បានដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​បណ្តាញ​សាលា​រៀនវេសឡាញន៍ មានដូចជា បាល់ទាត់ ប៉េងប៉ុង តេក្វាន់ដូ ហែលទឹក កីឡារាំ ដែលបានធ្វើកាហ្វឹកហាត់ ដោយព្យាយាមរហូតឈានដល់ ការប្រកួត ពានរង្វាន់ វេសឡាញ២០២៥នេះ។

យោង​តាម​របាយការណ៍​របស់លោក ទុំ តុលា គណៈកម្មការប្រកួតកីឡាសិស្ស បាន​ឱ្យដឹងថា សម្រាប់ការប្រកួតពានរង្វាន់ វេសឡាញ ២០២៥នេះ កីឡាករមានលំដាប់អាយុ​ចន្លោះពី ៩ឆ្នាំ ដល់១៩ឆ្នាំ ដែល​ជា​សិស្ស​កំពុងសិក្សាទាំង១១សាខា នៃសាលារៀនវ៉េស្ទឡាញន៍ និង​សាលារៀនណត្សឡាញន៍ សរុបចំនួន ២៥៩នាក់ ក្នុងនោះ វិញ្ញាសាប្រកួតឯកត្តជន កីឡាវាយកូនឃ្លីលើតុ ចំនួន ២៧នាក់, វិញ្ញាសាប្រកួតឯកត្តជន កីឡាហែលទឹក ២២នាក់, វិញ្ញាសាប្រកួតតេក្វាន់ដូ ៦៧នាក់ និង វិញ្ញាសាប្រកួតបាល់ទាត់ ចំនួន ១៤៣នាក់។

គួរជំរាបជូនថា ការប្រកួតកីឡាសិស្សពានរង្វាន់ វេសឡាញ ២០២៥ បានចាប់ផ្តើមកាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅនេះ នៅកីឡដ្ឋាន The Blue Sport Center ដោយ​មានការ​ចូលរួមអបអរលើកទឹកចិត្តពី គណៈនាយក លោកគ្រូ អ្នកគ្រូសាលារៀនវ៉េស្ទឡាញន៍ និងណត្សឡាញន៍ គ្រប់សាខា មាតា បិតានិងអ្នកអាណាព្យាបាល ព្រមទាំងសិស្សានុសិស្ស ជាច្រើនរូប៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *