ធនាគារពិភពលោក​ផ្តល់​ហិរញ្ញប្បទាន៨០លានដុល្លារ លើក​កម្ពស់​ការ​អប់រំ STEM នៅ​ឧត្តមសិក្សា

កាលពីដើមសប្តាហ៍នេះ ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទាន​ចំនួន ៨០លានដុល្លារអាមេរិក ក្នុងការ​លើក​កម្ពស់​គុណភាព នៃការអប់រំ និង​ការ​ស្រាវជ្រាវ​នៅ​កម្រិតឧត្តមសិក្សា ជាពិសេស​ផ្នែកវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម និង​គណិតវិទ្យា ឬ STEM។

បើតាមសេចក្តីប្រកាស​ព័ត៌មានរ​បស់ធនាគារពិភពលោក គម្រោងនេះ​នឹងមានរយៈពេល​៦ឆ្នាំ ដោយ​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ​ចំនួន៩ ក្នុងការ​បណ្តុះបណ្តាល​និស្សិត​ឱ្យ​រៀនចប់​ប្រកប​ដោយសមត្ថភាព និង​ក្នុងការ​ផលិតការ​ស្រាវជ្រាវនានាសម្រាប់​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។ ធនាគារពិភពលោករំពឹងទុកថា និស្សិត​ប្រហែល ៣២០០០នាក់ ក្នុងនោះ​និស្សិត​នារី​ប្រហែល ១៣០០០នាក់ នឹងទទួលអត្ថប្រយោជន៍​ពីការ​អនុវត្ត​សកម្មភាពនានា​របស់កម្មវិធី ដែល​រួមមាន ការ​អភិវឌ្ឍ​កម្មវិធីសិក្សា, ការ​បណ្តុះបណ្តាល​គ្រូឧទ្ទេស និង​ការ​ធ្វើឌីជីថល​កម្ម នៃយន្តការ​ផ្តល់​ការ​សិក្សា​អប់រំ។

លោកស្រី ថាញ៉ា មៃឃ័រ (Tania Meyer) ប្រធាន​គ្រប់គ្រងធនាគារពិភពលោក​ប្រចាំប្រទេស​កម្ពុជា មានប្រសាសន៍ថា ការចូលរួមការវិនិយោគ​លើសុខភាព និង​ការ​អប់រំ​មូលដ្ឋាន​ ដែលជា​មូលដ្ឋានគ្រឹះសម្រាប់​ការ​កសាង​កម្លាំង​ពលកម្ម​ប្រកប​ដោយ​ផលិតភាព ការពង្រឹងគុណភាព​អប់រំ​កម្រិត​ឧត្តម និង​ការ​រៀបចំបណ្តុះបណ្តាល​ឱ្យ​បាន​ច្រើន​នូវនិស្សិត​បញ្ចប់​ការសិក្សា​ដែលមាន​ជំនាញ​ខ្ពស់ និង​អាច​ជួយ​កម្ពុជា​ក្នុង​ការ​បង្កើន​ភាព​ជឿនលឿន នៃធនធាន​មនុស្ស​ សម្រាប់​កំណើត និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាបន្ន។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កន្លងមក​ក្រសួងអប់រំ យុវជន និងកីឡា បានទទួលនូវការ​គាំទ្រពីធនាគារពិភពលោកជាបន្តបន្ទាប់ ក្នុងការអនុវត្តគម្រោងកែលម្អការអប់រំមធ្យមសិក្សា ក៏​ដូចជាគម្រោងកែលម្អការអប់រំចំណេះទូទៅ និងការកែលម្អ ការអប់រំនៅកម្រិតឧត្តមសិក្សាផងដែរ។ នៅក្នុង​ការកែលម្អការអប់រំកម្រិតឧត្តមសិក្សា ក្នុងនោះក៏មានការចូលរួមនៅក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ហើយជាពិសេស​គឺការរៀន និងបង្រៀន STEM ផងដែរ នៅតាមសាកលវិទ្យាល័យ​មួយចំនួន ក្នុងក្របខណ្ឌគម្រោង។

សម្រាប់ការ​គាំទ្រ ការរៀន និងបង្រៀន STEM នៅក្នុងកម្រិតចំណេះដឹងទូទៅ បើតាមអ្នកនាំពាក្យ កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីសិក្សា​ដោយមានការបែងចែក ជាបណ្តុំគឺ បណ្តុំវិទ្យាសាស្រ្ត និង បណ្តុំវិទ្យាសាស្រ្តសង្គម, ហើយសម្រាប់បណ្តុំវិទ្យាសាស្រ្តសង្គម​ក៏នៅតែបន្តរៀនមុខវិជ្ជាវិទ្យាសាស្រ្ត ដោយ​គ្រាន់តែចំនួននៃមុខវិជ្ជា និងលទ្ធផលរំពឹងតិចជាងលទ្ធផលរំពឹងទុក ឬក៏ចំនួន​ម៉ោង នៃការរៀននៅក្នុងបណ្តុំវិទ្យាសាស្រ្ត។

យ៉ាងណាក៏ដោយ ដើម្បីលើក​កម្ពស់​នៅក្នុងការ​អប់រំ STEM កាន់តែមានភាពស៊ីជម្រៅ បើតាមលោកជំទាវ ឃួន វិច្ឆិកា កន្លងមកក្រសួងអប់រំ​បានរៀបចំ​ឱ្យមានសាលារៀនជំនាន់ថ្មី ក៏​ដូចជា​សាលារៀនថ្នាក់ពីរភាសាបារាំង-ខ្មែរ ដែលសុទ្ធសឹងតែជាសាលារៀន​មានដាក់ចូលបន្ថែម​កម្មវិធីក្រៅម៉ោងសិក្សាទាក់ទងទៅនឹងកម្មវិធី STEM។

“នៅក្នុងនោះ សាលារៀនចំនួនប្រមាណ ៨៧សាលា​ទូទាំង​ប្រទេស ក៏​បានរៀបចំជាអគារធនធាន ដោយបំពាក់នូវឧបករណ៍សម្ភារៈពិសោធន៍​នានា ដើម្បីជំរុញការរៀនផ្នែក STEM នេះ”

បើតាមប្រសាសន៍របស់លោកជំទាវ ឃួន វិច្ឆិកា នៅក្នុងឆ្នាំ២០១៨កន្លងទៅ ក្រសួងអប់រំយុវជន និងកីឡា ​បានធ្វើការកែលម្អកម្មវិធីសិក្សាឡើងវិញ ដោយ​នៅក្នុងនោះកម្មវិធីសិក្សា​ STEM ក៏​ទទួលបានការកែលម្អ ហើយ​មុននឹងធ្វើការកែលម្អ ក្រសួងក៏បានធ្វើការ​សិក្សាលម្អិតជាមួយនឹងកម្មវិធីសិក្សា​នានា​នៅជុំវិញពិភពលោក ពិសេស​ប្រទេស​នៅក្នុងតំបន់ ក៏​ដូចជា​សឹង្ហបុរី ក៏​ដូចជាការធ្វើការងារសហការជិតស្និទ្ធជាមួយនឹងអ្នកជំនាញការ គ្រូដែលបង្រៀន​នៅវិទ្យាស្ថានជាតិអប់រំ នៃប្រទេសសឹង្ហបុរី នៅក្នុងការពិនិត្យ និងវាយតម្លៃទៅលើកម្មវិធីសិក្សា​ថ្មីដែលបាន​រៀបចំ។ «ក្នុងន័យនេះ ក្រសួងបានតែកំពុងតែយកចិត្ត​ទុកដាក់ចំពោះការ​លើក​កម្ពស់​ការរៀន និង​បង្រៀន STEM នេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *