ស៊ីប៉ា ជ្រើសរើសបេក្ខជនប្រកួតស្នាដៃប្រលោមលោក លើកទី១ ពានរង្វាន់ឡាដាវ៉ាន់ ក្រោមប្រធានបទ «ជីវិត និងក្ដីសង្ឃឹម»

ជាឱកាសល្អសម្រាប់អ្នកមានចំណូលចិត្តផ្នែកតែងនិពន្ធ បានបង្ហាញស្នាដៃ និងដូចជា​ចូលរួមលើក​ស្ទួយវិស័យអំណានជាភាសាខ្មែរនៅកម្ពុជា, ពេលនេះ អង្គការស៊ីប៉ា បានជ្រើសរើស​បេក្ខជនចូលរួមប្រកួតស្នាដៃប្រលោមលោក លើកទី១ ពានរង្វាន់ឡាដាវ៉ាន់ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ជីវិត និងក្ដីសង្ឃឹម»។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា ប្រសាសន៍ថា ពានរង្វាន់ឡាដាវ៉ាន់ គឺជាការយក​ឈ្មោះតាមអ្នកស្រី ប៉ែន ឡាដាវ៉ាន់ (ឡាដា វ៉ាឡង់តាំង ឌុយឡាក់) ដែលជាជនភៀស​ខ្លួន​ខ្មែរម្នាក់ទៅរស់នៅប្រទេស​បារាំងក្នុងឆ្នាំ១៩៧៩។ លោក សុទ្ធិ បន្តថា នៅឆ្នាំ២០២០ ស៊ីប៉ាបាន​បោះពុម្ព​ផ្សាយសៀវភៅប្រលោមលោកដែលអ្នកស្រី ឡាដាវ៉ាន់ ជាអ្នកតែងនិពន្ធ ក្រោមចំណង​ជើង​ថា «ឡាដាវ៉ាន់ ផ្កាអរគីដេព្រៃ» រម្លឹករឿងរ៉ាវ​កើតឡើង​ជាច្រើន​ដំណាក់កាលដែលអ្នកស្រី និងប្រជាជនខ្មែរធ្លាប់ឆ្លងកាត់ ទាំងជីវិតនៅជនបទ ជីវិតក្នុងសង្គ្រាម ការជួបជុំ និងការ​ព្រាត់ប្រាស​គ្នាក្រោយសង្គ្រាម។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា

ដោយ​សហការ​ជាមួយលោក Christophe Vallantin Dulac ដែលជា​ស្វាមី​របស់អ្នកស្រី ឡាដាវ៉ាន់ ស៊ីប៉ា​ក៏បង្កើត​ពានរង្វាន់​ឡាដាវ៉ាន់​នេះឡើង ហើយ​នៅឆ្នាំ២០២៥​នេះ បាន​ជ្រើសរើស​ប្រធានបទ «ជីវិត និង​ក្ដីសង្ឃឹម» គឺក្នុងគោលបំណង ទី១. រម្លឹកដល់ជីវិត​តស៊ូ​របស់អ្នកស្រី ឡាដាវ៉ាន់ ដែល​ទោះជា​ស្ថានភាព​លំបាក​យ៉ាងណា អ្នកស្រី​នៅតែមាន​ស្នាមញញឹម និងក្ដីសង្ឃឹម, ទី២. ផ្ដល់​ឱកាស​ឱ្យអ្នកនិពន្ធខ្មែរ ឬអ្នកចូលចិត្ត​តែងនិពន្ធ​បង្ហាញ​ស្នាដៃ​របស់ខ្លួន និង ទី៣.​ ចូលរួមលើក​ស្ទួយ​វិស័យ​អំណាន​ជាភាសាខ្មែរ​នៅកម្ពុជា។

លោក ហុក សុទ្ធិ បន្ថែម​ថា ប្រធានបទ «ជីវិត និងក្ដីសង្ឃឹម» គឺសំដៅ​លើ ជីវិត និងក្ដីសង្ឃឹម​ជាពន្លឺមួយ​ដែល​នាំផ្លូវ​មនុស្ស​ទាំងឡាយ។ ជីវិត ជាការធ្វើដំណើរមួយ​ដែលមាន​ទាំងភាព​រីករាយ និង​វិញ្ញាសា​នានាដែល​អនុញ្ញាត​ឱ្យ​យើងធំធាត់។ ឯក្ដីសង្ឃឹម​ជាកម្លាំង​ពិសេសមួយ​ធ្វើឱ្យយើង​ជឿថា នឹងមាន​អនាគតល្អ​ប្រសើរ ទោះបី​ជួបបញ្ហា​លំបាក​យ៉ាងណា។ “វាធ្វើឱ្យ​យើង​ស្រមើស្រមៃ តស៊ូ និងមើលឃើញ​សោភ័ណ​របស់​ពិភពដែល​យើងរស់នៅ ទោះបី​ពិភពនោះ​មិនល្អ​ឥតខ្ចោះ​ក្ដី”

នាយក​អង្គការស៊ីប៉ា ក៏​បានលើក​ទឹកចិត្ត​ឱ្យអ្នកនិពន្ធ អ្នកស្រឡាញ់​ការសរសេរ ចូលរួម​ដាក់ស្នាដៃ​ប្រកួត​ក្នុងកម្មវិធី​នេះ​ឱ្យ​បាន​ច្រើន។

សម្រាប់លក្ខខណ្ឌ​ចូលរួម ៖ បេក្ខជន​ត្រូវតែ​ជា​ជនជាតិខ្មែរ, អត្ថបទ​ត្រូវសរសេរ​ជាភាសាខ្មែរ ដោយ​ភ្ជាប់មក​ជាមួយ​នូវប្រវត្តិរូប​សង្ខេប និង​ចំណាប់​អារម្មណ៍​ផ្ទាល់ខ្លួន​ចំពោះការ​ដាក់បេក្ខភាព​ចូលរួម​ក្នុងការ​ប្រកួតនេះ (១ទំព័រច្រើនបំផុត)។ ទន្ទឹមគ្នា​នេះ ស្នាដៃ​ដែលដាក់​ចូលរួម​ប្រកួត ត្រូវតែ​គោរព​តាម​ប្រធានបទ «ជីវិត និងក្តីសង្ឃឹម» ហើយត្រូវ​ផ្តោតសំខាន់​សម្រាប់អ្នកអាន​ដែលមាន​អាយុ​ចាប់ពី១៥ឆ្នាំ​ឡើង។ បេក្ខជនម្នាក់​អាចដាក់ស្នាដៃ​ប្រកួត​បាន​តែ១គត់ ហើយ​ត្រូវតែជា​ស្នាដៃ​ដែលមិនធ្លាប់​ទទួលបាន​ចំណាត់​ថ្នាក់ ពានរង្វាន់​ណាមួយ​ពីមុនមក ឬមិនធ្លាប់​បោះពុម្ពផ្សាយ​រួច។ ជាពិសេស ស្នាដៃ​ត្រូវវាយ​ជាអត្ថបទ​ដោយ​ប្រើយូនីកូដខ្មែរ ទំហំអក្សរ១២ ពុម្ពអក្សរ Khmer OS Battambang ខ្នាត A4 ប្រមាណ​ពី​ ៧០ ទៅ ១០០ ទំព័រ ហើយ​ពាក្យពេចន៍​ត្រូវគោរព​តាម​វចនានុក្រម​សម្ដេច​ព្រះសង្ឃ​រាជ្យ ជួន ណាត។

ជ័យលាភី​នឹងទទួល​បាន​រង្វាន់ រួមមាន ជ័យលាភីលេខ១ ទទួលបាន​ពាន វិញ្ញាបនបត្រ និងថវិកា ២លានរៀល, ជ័យលាភីលេខ២ ទទួលបាន​ពាន វិញ្ញាបនបត្រ និង​ថវិកា ១លាន៥សែនរៀល, និង​ជ័យលាភីលេខ៣ ទទួលបានពាន វិញ្ញាបនបត្រ និង​ថវិកា ១លានរៀល។

ទទួលស្នាដៃ​ចាប់ពីថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង​៥ល្ងាច​ជាកំហិត។ ការ​ប្រកាស​ជ័យ​លាភី និង​ការ​ប្រគល់​រង្វាន់​នឹង​ប្រព្រឹត្តទៅ​ក្នុងពិធី​សម្ពោធពិព័រណ៍​សៀវភៅកម្ពុជា​លើកទី​១២ នាដើម​ខែធ្នូ​ ឆ្នាំ​២០២៥។

គួរជំរាប​ជូនថា អ្នកឈ្នះក្នុងការប្រកួត​នឹងមាន​ឱកាស​បោះពុម្ពស្នាដៃ ដោយ​មាន​ការដឹកនាំ និង​សំណើកែ​លម្អពី​ស៊ីប៉ា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *