អ្នកដឹកនាំអត្តពលិកជម្រើសជាតិសិង្ហបុរី សរសើរកម្ពុជាក្នុងការរៀបចំស៊ីហ្គេមបានយ៉ាងល្អ

ភ្នំពេញ – ក្រោយពីមកដល់ប្រទេសកម្ពុជាមួយរយៈ លោកបណ្ឌិត Hing Siong ដែលជាអ្នកដឹកនាំក្រុមកីឡាករជម្រើសជាតិសិង្ហបុរីមកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានបង្ហាញការពេញចិត្តចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមយ៉ាងល្អ។

លោកបណ្ឌិត Hing Siong ដែល​ក៏​ជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ក្រុមប្រឹក្សាអូឡាំពិកជាតិ និងជាប្រធានសហព័ន្ធកីឡាជិះកង់សិង្ហបុរីលើកឡើងថា «យើងបានទៅកាន់ទីតាំងប្រកួតកីឡាមួយចំនួនក្នុងទីក្រុងភ្នំពេញដូចជា កីឡាគ្រីឃីត កីឡាហុកគីក្នុងសាល កីឡាហែលទឹក និងកន្លែងហាត់ប្រាណ ដែលទើបនឹងសង់។ កម្ពុជាបានសាងសង់កន្លែងហាត់ប្រាណដ៏ធំសម្រាប់អត្តពលិក ដែលផ្ដល់ភាពងាយស្រួលសម្រាប់ការហ្វឹកហាត់» ។ លោកបន្ថែមថា «ម្ចាស់ផ្ទះកម្ពុជាយល់យ៉ាងច្បាស់ពីតម្រូវការចាំបាច់របស់អត្តពលិក ព្រោះអ្នករៀបចំព្រឹត្តិការណ៍នេះក៏ធ្លាប់ជាអត្តពលិកដែរ។ ពួកគេបានរៀបផែនការយ៉ាងល្អ វានឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលលើសពីការប្រកួតកីឡា»។

លោកបណ្ឌិតបានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកថា ចំពោះភូមិកីឡាសម្រាប់អត្តពលិកស្នាក់នៅក៏រៀបចំបានល្អផងដែរ។ អគារទាំងអស់សុទ្ធតែអគារថ្មី ដែលមានអនាម័យខ្ពស់ និងផ្ដល់នូវផាសុកភាពសម្រាប់ការរស់នៅ។ ម៉ាស៊ីនត្រជាក់ត្រូវបានបំពាក់គ្រប់បន្ទប់ ប្រព័ន្ធទឹកក៏ល្អ មានទាំងទឹកក្ដៅ ទឹកត្រជាក់។ សូម្បីតែសេវាកម្មបោកអ៊ុតក៏ម្ចាស់ផ្ទះបានរៀបចំសម្រាប់យើងដែរ។ ក្រុមអត្តពលិកសិង្ហបុរី អាចសម្របខ្លួនទៅនឹងបរិយាកាសនេះ បានយ៉ាងងាយស្រួល។

លោកលើកឡើងថា

“ខ្ញុំញ៉ាំបាន ញ៉ាំអាហារដែលគេបានរៀបចំ ជាមួយនឹងក្រុមអត្តពលិក។ ឃើញថា រសជាតិនៃអាហារពិតជាឆ្ងាញ់!”

ដោយឡែកចំពោះបញ្ហាអាកាសធាតុវិញ លោក Hing Siong បញ្ជាក់ថា នៅភ្នំពេញមានសីតុណ្ហភាពចន្លោះពី ៣៦ ទៅ ៣៨ អង្សារ ដែលកម្ដៅនេះបង្ករការលំបាកសម្រាប់កីឡាមួយចំនួន។ ប៉ុន្តែវាមិនមែនជាបញ្ហាចោទនោះទេ ព្រោះមុនពេលមកដល់កម្ពុជា ក្រុមអត្តពលិកសិង្ហបុរីក៏បានហ្វឹកហាត់ក្រោមកម្ដៅប្រហាក់ប្រហែលនេះដែរ។ គួរជម្រាបជូនថា ក្រុមអត្តពលិកសិង្ហបុរី ដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នៅកម្ពុជា​មានចំនួន ៥៥៨នាក់ ក្នងនោះមានអត្តពលិកថ្មីចំនួន ២៦០នាក់ ដែលនឹងចូលប្រកួតក្នុងប្រភេទកីឡាចំនួន ៣០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។