ភ្នំពេញ – លើកឡើងនៅក្នុងសិក្ខាសាលាស្តីពិ កិច្ចបង្ការការកេងប្រវ័ញ្ច និងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ កាលពីពេលថ្មីៗនេះ លោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយ ICT នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានស្នើទៅដល់អ្នកបង្កើតមាតិកាតាមបណ្តាញសង្គមទាំងអស់ សូមចូលរួមគិតគូពីកុមារ តាមរយៈយុទ្ធនាការការពារកុមារតាមប្រព័ន្ធអនឡាញ។
លោកស្រី តាន់ សូដានី មានប្រសាសន៍ថា កន្លងមកមានអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមមួយចំនួន បានបង្កើតមាតិកាដោយមិនបានគិតគូរអំពីសិទ្ធិ ក៏ដូចជាសុវត្ថិភាពរបស់កុមារនៅលើប្រព័ន្ធអ៊ីនធឺណេតនោះឡើយ ដោយដូច្នេះលោកស្រីរំពឹងថា អ្នកបង្កើតមាតិកាតាមបណ្តាញសង្គមទាំងអស់ នឹងងាកមកគិតគូរអំពីកុមារ ហើយចាប់ផ្តើមបង្កើតយុទ្ធនាការការពារកុមារតាមប្រព័ន្ធអនឡាញ ពីពេលនេះតទៅ ដើម្បីបង្ការហានិភ័យនៅពេលក្រោយ។ លោកស្រីថា ប្រសិនបើយើងមិនបានការពារកុមារ ឬបណ្តោយឱ្យកុមារប្រើប្រាស់ប្រព័ន្ធអនឡាញដោយគ្មានសុត្ថិភាព នោះវាអាចធ្វើឱ្យកុមារទទួលរងនូវបទពិសោធន៍មិនល្អក្នុងដំណើរប្រវត្តិ នៃការប្រើប្រាស់ ដូចជា ទទួលរងការកេងប្រវ័ញ្ចតាមប្រព័ន្ធបច្ចេកវិទ្យា ជួបប្រទះករណីឆបោក បន្ទាប់មកធ្វើឱ្យកុមារខ្លាចរអាក្នុងការប្រើប្រាស់បច្ចេកវិទ្យានាពេលអនាគត ដែលជាហេតុនាំឱ្យបាត់បង់ឱកាសក្នុងការបន្សាំខ្លួនក្នុងសង្គមឌីជីថល។

មួយវិញទៀត បើមិនបានការពារកុមារពីប្រព័ន្ធឌីជីថល នោះពេលដែលកុមារចម្រើនវ័យ អាចនឹងបង្កការរំខានដល់សង្គមឌីជីថល ការនេះវាបានធ្វើឱ្យបរិយាកាសសង្គមឌីជីថលមានការរំខានជាច្រើន។
“ដូច្នេះហើយកាលដែលបង្កើតមាតិកាចូលរួមការពារ ពីការឆបោកតាមប្រព័ន្ធអនឡាញ គឺជាការកសាងសង្គមឌីជីថលដ៏មានសុវត្ថភាពមួយទាំងពេលបច្ចុប្បន្ន និងអនាគ ហើយដើម្បីខ្លួនឯង និងមនុស្សជុំវិញខ្លួន”
លោកស្រី តាន់ សូដានី
គួរបញ្ជាក់ដែរថា កាលពីចុងឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ក្នុងបំណងកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ, ពលរដ្ឋ និងធុរជន។ ដូច្នេះ ដើម្បីសម្រេចនូវគោលបំណងនេះ គឺត្រូវចាប់ផ្តើមពីការកសាងមូលដ្ឋានគ្រឹះ រហូតដល់ការធ្វើបរិវត្តកម្មឌីជីថល ដោយបច្ចេកវិទ្យាឌីជីថលអាចត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយក្នុងប្រព័ន្ធសង្គម ដែលធ្វើឱ្យការប្រាស្រ័យទាក់ទងរវាងបុគ្គល, ក្រុមគ្រួសារ និងសហគមន៍ កាន់តែងាយស្រួល, ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសកម្មភាពសង្គមកាន់តែសកម្ម និងការទទួលបានសេវាសាធារណៈកាន់តែឆាប់រហ័ស។

បើតាមលោកស្រី តាន់ សូដានី អ្នកបង្កើតមាតិកាតាមបណ្តាញសង្គម គឺជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធសាស្រ្តដើម្បីសម្រេចបានគោលនយោបាយសេដ្ឋកិច្ច និងសង្គមជីឌីថលកម្ពុជា ឆ្នាំ២០២១-២០៣៥៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2024
សម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំង មានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសយុវជនឱ្យចូលសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើនសរុបចំនួន ៦៦០កន្លែង។
ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុងប្រទេសសិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2023
កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...
អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...
ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2024
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនយន៣កន្លែងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ...
ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...
អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...
អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។





























