ឯកឧត្តម សេរី ជំនះ លើកទឹកចិត្ត​យុវជន​ចូលរួម​ការងារ​ស្ម័គ្រ​ចិត្តនៅ​តាម​សហគមន៍​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ក្រៅ​ម៉ោង​សិក្សា​បន្ថែម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុង​ពិធីបិទ​វគ្គបណ្ដុះបណ្ដាល​យុវជនស្ម័គ្រ​ចិត្តទូទាំង ២៥ រាជធានី/ខេត្ត កាលពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ នៃ​ក្រសួងអប់រំ យុវជន និងកីឡា ​បាន​មាន​ប្រសាសន៍ ដោយ​លើកទឹកចិត្ត​យុវជន​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​នៅ​តាម​សហគមន៍​ឱ្យ​បាន​ច្រើន ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ក្រៅ​ម៉ោង​សិក្សា​បន្ថែម។

ឯកឧត្តម សេរី ជំនះ មាន​ប្រសាសន៍ថា ការ​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍ខ្ញុំ ឬហៅថា “ស.ស.ខ.” គឺជា​កម្មវិធី​ដែល​បង្កើត​ឡើង​ដើម្បីជួយ​អភិវឌ្ឍ​សមត្ថភាព​របស់​យុវជន សហគមន៍ និង​ស្ថាប័ន តាមរយៈ​យន្តការ​ការងារ​ស្ម័គ្រចិត្ត។ កម្មវិធី​បាន​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ទូទាំង​ប្រទេស ហើយ​ធ្វើការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​គ្រប់គ្រង​គម្រោង ជំនាញ​ទន់ ជំនាញ​រឹង បច្ចេកវិទ្យា​ឌីជីថល និង​ជំនាញ​បច្ចេកទេស​ផ្សេងៗ។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋលេខាធិការ​ក្រសួងអប់រំ បន្ថែម​ថា ក្រោយ​ទទួល​ការ​បណ្ដុះបណ្ដាល​ទាំងផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​រួចហើយ យុវជន​អាច​ប្រើប្រាស់​ជំនាញ​ទាំង​អស់​នោះ ដើម្បី​កំណត់​បញ្ហា ឬ​តម្រូវ​ការ​របស់​សហគមន៍ និង​សរសេរ​សំណើ​ឯកសារ​គម្រោង ដើម្បី​ដោះស្រាយ ឬ​កែលម្អ​បញ្ហា​ទាំងនោះ និង​អនុវត្ត​គម្រោង​របស់ខ្លួន​ផ្តោត​លើ​ប្រធាន​បទ​ពាក់ព័ន្ធ​នឹង​វិស័យធំៗ​ចំនួន​៨ រួមមាន៖ វិស័យ​អប់រំ សុខាភិបាល សេវា​រដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និង​ឧស្សាហកម្ម៤.០។

ឯកឧត្តម សេរី ជំនះ បន្ថែម​ថា ការ​អនុវត្ត​គម្រោង​តូចៗ​នៅតាម​សហគមន៍នេះ គឺជួយ​ជំរុញ​សកម្មភាព​ក្រៅម៉ោង​សិក្សាមួយ ដែលឆ្លើយ​តបទៅ​នឹងការ​សម្រួច​អាទិភាព​នៃកំណែ​ទម្រង់​វិស័យអប់រំ យុវជន និង​កីឡា និង​ការ​ជំរុញ​ការ​អនុវត្ត​ស្តង់ដារ​សាលារៀន​គំរូ ហើយ​ក៏បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​កម្លាំង​ស្ម័គ្រចិត្ត​របស់​យុវជន ក្នុង​ការ​លើក​កម្ពស់​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​បញ្ជាក់​ថា សកម្មភាព​នេះ គឺជាការ​សិក្សា​បែប​អនុវត្តន៍​ជាក់ស្ដែង​មួយ​ដែល​ផ្តល់​ដល់​យុវជន​ស្ម័គ្រចិត្ត​នូវ​បទពិសោធន៍​ដ៏មាន​តម្លៃ និង​មាន​ភាព​សម្បូរបែប ដូចជា ការ​កសាង​នូវ​មូលដ្ឋាន​សម្រាប់​ការ​បង្កើត​ទំនាក់ទំនង​ក្នុងសង្គម ការ​ពង្រឹង និង​ពង្រីក​ចំណង​មិត្តភាព សាមគ្គីភាព និង​ការ​យោគយល់​គ្នាទៅវិញ​ទៅមក តាម​រយៈ​ការបញ្ចូល​នូវខ្លឹមសារ​គន្លឹះ​សំខាន់ៗ​ដូចជា ការ​ការពារខ្លួន ការស្វែង​រក​ឬសគល់​បញ្ហា​កើតឡើង​នៅ​ក្នុង​សហគមន៍ ការ​រៀប​ចំបង្កើត​គម្រោង ការ​វាយ​តម្លៃ​ហានិភ័យ ការ​ស្វែង​រក​ធនធាន​គាំទ្រ ជំនាញ​និយាយ​ជា​សាធារណៈ ការ​ធ្វើ​ការងារ​ជាក្រុម កិច្ច​សហប្រតិបត្តិការ និង​ទស្សនកិច្ច​សិក្សា​ជាដើម។

បើតាម​ ឯកឧត្តម សេរី ជំនះ ការ​អនុវត្ត​គម្រោង​របស់​យុវជន បាន​ចូលរួម​ដោះស្រាយ ឬ​កែលម្អ​បញ្ហា​របស់​សហគមន៍ និង​ជា​ការរៀនសូត្រ​តាមរយៈការ​អនុវត្ត​ជាក់ស្ដែង​លើ​ជំនាញ​ដែលត្រូវ​បាន​បណ្ដុះបណ្ដាល។ ជា​មួយគ្នា​នេះ សមត្ថភាព​របស់​ស្ថាប័ន ត្រូវ​បាន​ពង្រឹង​តាមរយៈការ​ដោះស្រាយ​បញ្ហា ការដឹកនាំ និង​គ្រប់គ្រង​លើ​យុវជន​ស្ម័គ្រចិត្ត។

គួរ​ជំរាប​ជូនថា ជារៀងរាល់​ឆ្នាំ កម្មវិធី​ការ​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍ខ្ញុំ តែង​តែ​ជ្រើសរើស​គម្រោង​ចំនួន៣ ជា​គម្រោង​ឆ្នើម​ប្រចាំ​ប្រទេស នៃឆ្នាំអនុវត្ត និងគម្រោង​ឆ្នើម​រង​ប្រចាំ​ប្រទេស​ចំនួន​៣។ គម្រោង​ឆ្នើម និងឆ្នើមរង នឹងទទួល​បាន​ថវិកា​ឧបត្ថម្ភ ពានជ័យលាភី និង​មេដាយ​ពីក្រសួងអប់រំ យុវជន និងកីឡា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *