ទិវាស្វែងយល់ពីខ្លួនឯងឆ្នាំ២០២៥ លើកកម្ពស់ភាពខ្លាំងរបស់មនុស្ស ក្នុងយុគសម័យ AI

ទិវាស្វែងយល់ពីខ្លួនឯងឆ្នាំ២០២៥ បានប្រារព្ធឡើងកាលពីចុងសប្តាហ៍​កន្លងទៅនេះ ក្រោមមូលបទ «សក្តានុពលមនុស្ស និងក្តីបារម្ភក្នុងយុគ្គសម័យបញ្ញាសិប្បនិម្មិត និងសង្គមដែលខ្វះការភ្ជាប់ទំនាក់ទំនង» ដោយ​ផ្ដោតសំខាន់លើ ការលើកកម្ពស់សុខភាពផ្លូវចិត្ត ការគ្រប់គ្រងអារម្មណ៍ ការស្ដាប់សកម្ម ការពង្រឹងជំនាញទន់ និងផ្នត់គំនិតវិជ្ជមាន ដែលជាជំនាញមិនអាចជំនួស ដោយបច្ចេកវិទ្យា AI។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចូលរួមជាអធិបតី​ក្នុង​កម្មវីធីនេះ មានប្រសាសន៍ថា នៅក្នុងយុគសម័យ AI ដែលបច្ចេកវិទ្យាមានការវិត្តន៍យ៉ាងឆាប់រហ័ស យើងទាំងអស់គ្នា ត្រូវឱ្យតម្លៃខ្ពស់ លើភាពឆ្លាតវៃពិតប្រាកដរបស់មនុស្ស, ក្នុងនោះរួមមាន សមត្ថភាពទំនាក់ទំនង ការយល់ចិត្តអ្នកដទៃ និងការកសាងទំនុកចិត្ត ដែលនេះជាធាតុសំខាន់សម្រាប់ភាពជោគជ័យរយៈពេលវែង។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំឡុងពេលថ្លែងសន្ទរកថា។

សមត្ថភាពប្រាស្រ័យទាក់ទង ការយល់ចិត្តអ្នកដទៃ និងការកសាងទំនុកចិត្ត គឺជាជំនាញសំខាន់ សម្រាប់ភាពជោគជ័យរយៈពេលវែងក្នុងអាជីព និងភាពជាអ្នកដឹកនាំ។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើតឱ្យមានបរិយាកាស ដែលគាំទ្រ និងស្ដាប់ពីបញ្ហាគ្នាទៅវិញទៅមក ពិតជាមានសារៈសំខាន់សម្រាប់យុវជន ព្រោះនេះ ជាកន្លែង​ដែលយុវជនរៀន និយាយ ស្ដាប់ ឆ្លើយតប ដោយការយល់ចិត្ត។

លោក ព្រីម ភ្លឿន នាយកប្រតិបត្តិនៃអង្គការសិល្បៈខ្មែរអមតៈ ជាអ្នកចូលរួមម្នាក់ក្នុងកម្មវិធីនេះ យល់ឃើញថា ការរៀបចំកម្មវិធីនេះឡើង គឺពិតជាល្អ និងមានសារៈសំខាន់ សម្រាប់ការពង្រឹងជំនាញប្រាស្រ័យទាក់ទង និងការដោះស្រាយបញ្ហាផ្លូវចិត្ត ដែលកើតឡើងដោយសារការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ភ្លឿន មានប្រសាសន៍ថា បច្ចុប្បន្ន ជំនាញប្រាស្រ័យទាក់ទង និងភាពក្លាហាន ហ៊ាននិយាយពីបញ្ហាផ្ទាល់ខ្លួន និងការងារចេញមកក្រៅ ក្នុងបរិយាយកាសមួយ មានសុវត្ថិភាព ពិតជាសំខាន់ ព្រោះក្នុងសម័យបច្ចេកវិទ្យា ការប្រាស្រ័យទាក់ទងរវាងមនុស្ស និងមនុស្សកាន់តែថមថយ។

យុវតី សំណាង ម៉ានិច ដែលជាយុវជន ទើបតែបញ្ចប់ការសិក្សាជំនាញសហគ្រិនភាព និងនវានុវត្តអន្តរជាតិ បានបង្ហាញការយល់ឃើញថា នេះគឺជាកម្មវិធីមួយដ៏ពិសេស ព្រោះបានផ្ដល់ឱកាសឱ្យកញ្ញា បានភ្ជាប់ទំនាក់ទំនងជាមួយយុវជន មកពីបណ្ដាប្រទេសផ្សេងៗ។

គួរជម្រាបជូនថា កម្មវិធី Rise Cambodia: ASEAN Youth Coverage For the Self-Awareness Festival 2025 បានប្រារព្ធឡើងកាលពីថ្ងៃសៅរ៍ រៀបចំដោយ Growthbean សិង្ហបុរី, HRINC Cambodia, សាកលវិទ្យាល័យជាតិគ្រប់គ្រង និង TUI Blue Angkor Grace នៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការចូលរួមពីតំណាងយុវជន ៩០រូប មកពីប្រទេសជុំវិញតំបន់អាស៊ាន និងមានការគាំទ្រពី ក្រុមប្រឹក្សាយុវជនជាតិ (NYC) សិង្ហបុរី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...