សម្តេចធិបតី ៖ សាលា​នានា​មាន​សិទ្ធិផ្អាក​ការ​សិក្សា​បណ្តោះអាសន្ន​ ក្នុងករណី​កម្តៅ​ក្តៅខ្លាំង

ដោយ​សារ​តែបញ្ហា​នៃ​​ការ​កើន​ឡើង​កម្តៅខ្លាំង​ ដែលធ្វើ​ឱ្យ​សិស្សា​នុសិស្ស​ពិបាក​ក្នុងការ​សិក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់ទៅ​ដល់​រដ្ឋមន្រ្តីក្រសួងអប់រំ ដោយថា សាលា​នានា​មានសិទ្ធិ​ផ្អាក​ការ​សិក្សា​ជា​បណ្តោះអាសន្ន​សិន ក្នុងករណី​ដែល​កម្តៅ​ក្តៅ​ខ្លាំង។

ថ្លែង​ក្នុង​ពិធីជំនួប​ជាមួយ​បុគ្គលិក​កំពង់ផែ​ស្វយ័ត​ខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែឧសភា ចំថ្ងៃនៃទិវាពលកម្មអន្តរជាតិ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា តាមរយៈ​បណ្តាញ​សង្គម សម្តេច​បាន​ឃើញ​សាលារៀន​ខ្លះសិស្ស​ត្រូវ​យកកន្សែងត្រជាក់​ជ្រលក់ទឹក​យក​មក​ដាក់លើក្បាលដោយសារ​ក្តៅខ្លាំង ។ សម្តេចបញ្ជាក់ថា ប្រសិនបើ​ក្តៅខ្លាំង​គណៈ​គ្រប់គ្រង​សាលា​អាចផ្អាក​ឱ្យសិស្ស​សម្រាក ព្រោះថា កុមារ​តូចៗ​មិន​អាច​ឱ្យ​អង្គុយ​នៅ​កន្លែង​មិន​អំណោយ​ផល ហើយ​ក្តៅ​ខ្លាំង​នោះទេ។

បើចាំបាច់ គឺប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រងសាលា, បើសិនជាក្ដៅខ្លាំងលើស៤០ដឺក្រ ហើយសាលាមិនអំណោយផលអាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឱ្យសិស្សអង្គុយយូរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បាន​ផ្ញើលិខិត​មួយ​ច្បាប់​ជូនទៅ​ដល់​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡារាជធានីខេត្តទាំងអស់ ក្នុងការ​កែសម្រួលម៉ោង​បង្រៀន និង​រៀន ក្នុង​រដូវប្រាំង​ដែលមាន​អាកាសធាតុក្តៅខ្លាំង។ ក្រសួងបានបញ្ជាក់ថា រដូវ​ប្រាំង​ឆ្នាំ​២០២៤ អាកាសធាតុក្តៅ​ហួតហែងខ្លាំង និង​អាច​មាន​សីតុណ្ហភាព​លើសពី៤០អង្សា ជាពិសេស​នៅចន្លោះ​ពីម៉ោង១០ព្រឹក ដល់​ម៉ោង២រសៀល, ដូច្នេះ​ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និង​ចៀសវាងជំងឺផ្សេងៗ ដែលអាច​ប៉ះពាល់​ដល់​សុខភាព ការ​រៀនសូត្រ​របស់សិស្សានុសិស្ស និង​ការ​បំពេញ​ការងារ​របស់លោកគ្រូ អ្នក​គ្រូ ក្រសួងបានណែនាំ​ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា​ទាំងអស់ ពិនិត្យ​ស្ថានភាពជាក់ស្តែង ក្នុងការផ្លាស់ប្តូរម៉ោងសិក្សា ដោយ​ពេលព្រឹក ចូលរៀន​នៅ​ម៉ោង ៧:០០ ចេញនៅម៉ោង ១០:០០ ព្រឹក, ពេល​រសៀលចូលរៀន​នៅ​ម៉ោង ១៤:០០ និងចេញនៅម៉ោង ១៧:០០ ហើយ​ក្នុង​មួយ​ម៉ោង​សិក្សា លោកគ្រូអ្នកគ្រូ ត្រូវ​ឱ្យ​សិស្ស​ឈប់សម្រាក ឬចេញលេញរយៈពេល១៥នាទី។

ក្រសួងក៏បានណែនាំផងដែរ ដល់​គ្រឹះស្ថានសិក្សា​ត្រូវ​ត្រៀម​ទឹកសម្រាប់គ្រូបង្រៀន និង​សិស្ស​ប្រើប្រាស់ និង​ណែនាំ​សិស្ស​ឱ្យ​យក​ទឹកឆ្អិនពីផ្ទះ​មក​ទទួលទាន ។ ក្នុងករណីសីតុណ្ហភាព​ឡើងខ្លាំង​លើស​ការ​គ្រប់គ្រង គ្រឹះស្ថាន​សិក្សា​មានសិទ្ធិ​ក្នុងការ​សម្រេច​ជាក់ស្តែង។

យោងតាមស្ថានភាពអាកាសធាតុពេលបច្ចុប្បន្នកម្ពុជារងសម្ពាធទាបដែលធ្វើឱ្យកំដៅក្នុងប្រទេសនៅចន្លោះពី២៦ ដល់៣៩អង្សារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...