សម្តេចធិបតីបង្ហាញក្តីសង្ឃឹមចំពោះ​កម្លាំង​ជំនាញវ័យក្មេង​កម្ពុជា ដើម្បីទទួល​បាន​ការ​វិនិយោគ​ប្រភេទ​ឧស្សាហកម្ម

ក្នុង​ឱកាស​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវការ​រោងចក្រ​ដំឡើង​រថយន្ត​ តូយ៉ូតា នៅ​កម្ពុជា​នាព្រឹក​ថ្ងៃទី២ ខែឧសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានសម្តែង​សុទិដ្ឋិនិយម និង​ក្តីសង្ឃឹមយ៉ាង​មុតមាំថា ធនធាន​មនុស្ស និង​កម្លាំង​ពលកម្មជំនាញ​វ័យ​ក្មេង​ប្រកបដោយចីរភាព​របស់កម្ពុជា គឺជាធនធានទាក់ទាញ​ការ​វិនិយោគ​ប្រភេទ​ឧស្សាហកម្ម​ផ្អែកលើជំនាញ​ជា​បន្ត​បន្ទាប់ទៀតមក​កាន់ប្រទេស​កម្ពុជា។

តាមរបាយការណ៍​របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​រោងចក្រតម្លើងរថយន្ត​ចំនួន៦ ដោយ​ក្នុងនោះ ៤កំពុង​ដំណើរ​ការ និង​ ២ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាលសាកល្បង ដែលមានទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ កោះកុង ពោធិ៍សាត់ ស្វាយរៀង កណ្តាល និង​រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺការជំរុញកែប្រែ និង​ការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅរួមចំណែក​ដល់​ការ​បង្កើនតម្លៃបន្ថែមខ្ពស់ ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និង​បរិយាបណ្ណ ការ​បង្កើតការងារ ការ​បង្កើនប្រាក់ចំណូលសមស្របនឹងជីវភាពកាន់តែប្រសើរឡើងជូនដល់បងប្អូនប្រជាពលរដ្ឋយើង ។ ជាមួយនេះ ព្រះរាជាណាចក្រកម្ពុជាក៏​មានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និ​ងបរិក្ខាអេឡិចត្រូនិចសម្រាប់នាំចេញទៅទីផ្សារ​ក្នុងតំបន់ និង​សាកលលោក ដែល​ការ​សម្រេចបានចក្ខុវិស័យនេះ នឹង​នាំ​មក​នូវផ្លែផ្កាវិជ្ជមានជាច្រើនសម្រាប់ការ​អភិវឌ្ឍសង្គមជាតិកម្ពុជា។

យ៉ាងណាក៏ដោយ ដើម្បីសម្រេចបាន​ចក្ខុវិស័យនេះ ផែនទីបង្ហាញផ្លូវ​នៃការអភិវឌ្ឍយានយន្ត និង​អេឡិចត្រូនិចកម្ពុជា បានកំណត់វិធានការជាអាទិភាពតាមផ្នែកចំនួន៥ ដែលរួមមាន ទី១ យុទ្ធសាស្រ្ត និង​ការ​សម្របសម្រួលអន្តរស្ថាប័ន ទី២ ធនធាន​មនុស្ស និង​នវានុវត្ត ទី៣ ហេដ្ឋារចនាសម្ព័ន្ធ ទី៤ កិច្ចសម្រួលពាណិជ្ជកម្ម និង ទី៥ បរិយាកាសធុរកិច្ច និង​ការ​វិនិយោគ។

បើតាមប្រសាសន៍បញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ក្នុងស្មារតីបុរេសកម្ម និង​ការឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើនេះ រាជរដ្ឋាភិបាល​បានដាក់ចេញ​នូវ​វិធានការគាំទ្រមួយចំនួន ដែលមានរំលេចនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដូចជា ច្បាប់នៃការវិនិយោគ​នៅ​ព្រះរាជាណាចក្រកម្ពុជា, អនុក្រឹតស្តីពីការ​គ្រប់គ្រង​តំបន់សេដ្ឋកិច្ចពិសេស, កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី​មក​ពីគ្រួសារ​ជួបការលំបាក និងគ្រួសារងាយរងហានិភ័យ​នៅទូទាំង​ប្រទេស, មូលនិធិអភិវឌ្ឍជំនាញ ព្រមទាំងគោលនយោបាយ និង​យុទ្ធសាស្រ្តពាក់ព័ន្ធផ្សេង​ទៀត ។

សូមជំរាបដែរថា រោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលត្រូវដាក់​សម្ពោធ​ឱ្យដំណើរការ ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO​YO​TA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និង​ក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។ រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដោយមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយរំពឹងថា នឹងដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ​ទីផ្សារ (Market demand) ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...