សម្តេចតេជោ​អំពាវនាវ​ដល់​ក្រុម​យុវជនដែលចេះជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ​ប្រុងប្រយ័ត្នកុំឱ្យ​ធ្លាក់​ក្នុង​ឧបាយកលជនទុច្ចរិត

ភ្នំពេញ – មានប្រសាសន៍​ក្នុង​ឱកាស​ចូលរួម​​វេទិកា​ជាតិអន្តរសាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​លើកទី៦ នៅព្រឹក​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការ​អំពាវនា​វ​ទៅ​ដល់ក្រុមយុវជន​ទាំងអស់​ដែល​ចេះ​នូវជំនាញ​វិទ្យាសាស្រ្ត ក៏​ដូចជា​​ជំនាញ​បច្ចេកវិទ្យា សូម​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន កុំ​ឱ្យ​ធ្លាក់ខ្លួន​ជា​ឧបករណ៍​របស់​ជនទុច្ចរិត​ប្រើប្រាស់​ក្នុង​អំពើខុសច្បាប់ណាមួយ។

សម្តេចនាយករដ្ឋមន្រ្តី​បាន​លើក​ឡើងថា ការ​ប្រើប្រាស់​ជំនាញ​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា គួរ​តែមានការ​គ្រប់គ្រង​ដោយ​គុណធម៌ ដោយ​តម្លៃ ឬ​ដោយ​ក្រឹត្យក្រម​ណាមួយ ហើយ​អ្នក​ចេះ​ជំនាញ​វិទ្យាសាស្រ្ត ឬ​បច្ចេកវិទ្យា ត្រូវតែប្រុងប្រយ័ត្ន កុំ​ឱ្យ​ក្លាយ​ជា​ភ្នាក់ងារ ឬ​ក៏​ក្លាយ​ទៅជា​អ្នក​បច្ចេកទេស​នៅ​ក្នុង​ការ​ផលិត ឬធ្វើអ្វី​ដែលខុស​ច្បាប់។

“អញ្ចឹងអ្នក​ដែលចេះវិទ្យាសាស្រ្តបច្ចេកទេស ក៏​ត្រូវតែប្រុងប្រយ័ត្ន កុំ​ឱ្យ​គេប្រើ សម្រាប់យើង​ទៅជួយ​ផលិតគ្រឿងញៀន ព្រោះហ្នឹងសុទ្ធតែអ្នកពូកែគីមី… ខ្លះទៀត​ចេះបច្ចេកទេស​ធ្វើដល់ទៅដ្រូន, ដ្រូនឥឡូវ​គ្រោះថ្នាក់ណាស់ ជួនកាលបង្កើតបានជាដ្រូនបង្ហោះយក​គ្រាប់បែកទៅ​ដាក់​នៅ​កន្លែងណាមួយ​… ឬក៏​គេ​កែច្នៃ​ទៅជា​ប្រភេទអាវុធ ទៅជា​គ្រឿងផ្ទុះ ដែលអាច​បង្កឱ្យ​មានគ្រោះថ្នាក់ដល់មនុស្ស…”

សម្តេចតេជោ ហ៊ុន សែន

យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី ក៏​បានប្រកាស​អំពី​ឆន្ទៈ​ ដោយ​មិន​ឱ្យ​កម្ពុជា​ក្លាយ​ទៅជា​ឋានសួគ៌ នៃឧក្រិដ្ឋកម្ម​ផ្សេងៗ​នោះ​ឡើយ។

គួរ​បញ្ជាក់ដែរថា កាលពី​ដើមខែកញ្ញា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​គ្រប់​រដ្ឋបាល​រាជធានីភ្នំពេញ ខេត្ត និង​មូលដ្ឋាន​ទាំងអស់ ព្រមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង និង​បង្រ្កាប​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ការ​ជួញដូរ និង​រត់ពន្ធមនុស្ស ពលកម្ម បង្ខិតបង្ខំ និង​អាជីវកម្ម​ផ្លូវ​ភេទ​ឱ្យ​មាន​ប្រសិទ្ធភាព។ ការដាក់ចេញនូវបទបញ្ជារបស់រាជរដ្ឋាភិបាលនេះ ជាការបង្ហាញឱ្យឃើញនូវឆន្ទៈក្នុងការដោះស្រាយបញ្ហាស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....