ភ្នំពេញ – សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ខណៈអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែខ្ពស់ជាងអត្រាអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមកូវីដ-១៩ ។ ការអំពាវនាវនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃចន្ទនេះ ។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា ៖
“ខ្ញុំក៏នៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ ហើយក្នុងនេះអ្វីដែលគួរឱ្យស្ដាយ ម្សិលមិញកម្ពុជាមានអ្នកឆ្លងកូវីដជាង ៥០នាក់ ហើយអត់មានអ្នកស្លាប់ទេ ប៉ុន្តែមើលតួលេខព្រឹកមិញដែលសម្ដេច ស ខេង ផ្ដល់ឱ្យខ្ញុំ យើងមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ៦នាក់ និងរបួស ១៥នាក់”
ស្របគ្នានេះដែរ សម្ដេចតេជោមានប្រសាសន៍សោកស្ដាយចំពោះឧប្បទ្ទវហេតុបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃម្សិលមិញ កើតមាន ១២ករណី នៅក្នុងប្រាំមួយរាជធានី-ខេត្ត ដោយក្នុងមួយថ្ងៃស្លាប់ជាមធ្យម ៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បង្កើតបានបញ្ហាធ្ងន់ធ្ងរសម្រាប់បន្ទុកអ្នកដែលនៅរស់ បើសិនអ្នកស្លាប់ជាបង្គោលគ្រួសារ ។ អ្នកដែលនៅរស់ជួបការលំបាក ដែលនាំទៅដល់ទាញទម្លាក់ចុះស្ថានភាពនៃភាពក្រីក្ររបស់ប្រជាជន ។

សូមជម្រាបថា តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃចន្ទនេះ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំកម្ពុជាខាតបង់ទឹកប្រាក់ប្រមាណ ៤០០ដុល្លារអាម៉េរិកដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ចំណែកប្រមុខរដ្ឋាភិបាលមានប្រសាសន៍បញ្ជាក់ថា វិធានការទាំងឡាយដែលបានដាក់ចេញ សម្រាប់ការពារអាយុជីវិត និងផលប្រយោជន៍ប្រជាជន ត្រូវតែបន្តទៅមុខដោយមិនអាចធ្វេសប្រហែសបានឡើយ រាប់ទាំងបញ្ហាចរាចរណ៍ បញ្ហាកូវីដ-១៩ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែង នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2026
មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែងសម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2024
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ប្រកាសផ្តល់អាហារូបករណ៍ចំនួន២៥០កន្លែងសម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង។
អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2025
កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុងប្រកាសពីការផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ ឬបុគ្គលដែលស្ថិតនៅក្នុងតំណែងជាថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2024
ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...
រដ្ឋាភិបាលចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2026
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦
ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2023
កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2026
សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





























