រតនគិរី ខេត្តដំបូង នៃការអនុវត្តកម្មវិធីលើកកម្ពស់គុណភាពអប់រំ និងកាត់បន្ថយអត្រាត្រួតថ្នាក់នៅបឋមសិក្សា

កម្ម​វិធីលើកកម្ពស់គុណភាពអប់រំ និងកាត់បន្ថយអត្រាត្រួតថ្នាក់ នៃការអប់រំបឋមសិក្សា (Zero Education Poverty – ZEP) ត្រូវ​បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដោយផ្តើមពីស្រុកវើនសៃ នៃខេត្ត​រតនគិរី ក្នុង​គោលបំណងធានាថា មិន​មានកុមារណាម្នាក់​នៅ​ក្នុងស្រុកនេះ នៅក្រៅសាលារៀននោះទេ។

យោង​តាម​របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញថា កុមារ​ប្រហែល៧នាក់ ក្នុង​ចំណោម​១០នាក់ នៅ​ក្នុង​ប្រទេស​ដែលមាន​ចំណូលទាប និង​មធ្យម មិន​អាច​អាន និង​យល់អត្ថបទសាមញ្ញ​បានឡើយនៅពេលពួក​គេមាន​អាយុ១០ឆ្នាំ។

លោក ម៉ក់ សុខា នាយកប្រចាំប្រទេស នៃអង្គការ UWS ដែលគាំទ្រកម្មវិធីនេះ មានប្រសាសន៍ថា ZEP មិន​មែនជា​ការ​បង្កើតអ្វីដែលថ្មីទេ តែជាការសម្របសម្រួល​ការ​អនុវត្តកម្មវិធី និងយន្តការ​ដែលមានស្រាប់នាពេលបច្ចុប្បន្នដើម្បីអនុវត្ត ដែលជា​លក្ខណៈជាប្រព័ន្ធ និង​ទូលាយ ងាយស្រួលក្នុងការពង្រីកគោលដៅ។ “នៅពេលយើងនិយាយអំពី ZEP យើងមិនត្រឹមតែផ្តោតលើកុមារដែលមិនបានចូលរៀន​ប៉ុណ្ណោះទេ ប៉ុន្តែយើងនិយាយអំពីកុមារ​ដែលកំពុងអង្គុយ​រៀន​ក្នុងថ្នាក់ តែមិន​ទាន់មានសមត្ថភាព​ដល់កម្រិតដែលពួកគេត្រូវការដើម្បីរីកចម្រើន”។

ដូច្នេះកម្មវិធី ZEP នឹង​ចូលរួមដោះស្រាយ​បញ្ហា​នេះតាមរយៈ ការពង្រឹង​សមាសភាគសំខាន់ៗចំនួន៥ រួមមាន លទ្ធផលសិក្សា​របស់សិស្ស, គុណភាពការបង្រៀន និងរៀន, ប្រតិបត្តិការ និង​ការ​គ្រប់គ្រងសាលារៀន, ការចូលរួមរបស់សហគមន៍ និង​គណនេយ្យភាពសាលារៀន។

បើតាម​លោក សុខា ការចាប់ផ្តើមសាកល្បងកម្មវិធី ZEP នឹងធ្វើ​ទៅលើសាលាគោលដៅចំនួន៣១ ក្នុងស្រុកវើនសៃ, លោកថា គម្រោងនេះ នឹងស្វែង​រក​ការ​បង្កើតផែនទីបង្ហាញផ្លូវមួយ សម្រាប់ការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងចិរភាព ស្របនឹង​ចក្ខុវិស័យរបស់អង្គការ UWS ដែលធានាថា គ្រប់កុមារអាច​សម្រេចបាន​នូវ​សក្តានុពល​ពេញលេញរបស់ពួកគេ។

យ៉ាងណាភាពជោគជ័យ នៃកម្មវិធី ZEP នឹងត្រូវាស់វែង​តាមរយៈ ការ​ដែលកុមារបន្ត​រៀនប្រកបដោយ​មានទំ​នុកចិត្ត និង​ក្លាយ​ជាពលរដ្ឋ​សកម្ម​សម្រាប់អនាគតកម្ពុជា។

ឯកឧត្តម ចាន់ សុភា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីធានា​ឱ្យ​ការ​អនុវត្តកម្ម​វិធី ZEP ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល ពោលគឺបានផ្តល់ផលប្រយោជន៍​ដល់កុមារ សាលារៀន គ្រួសារ និង​សហគមន៍ ដៃគូពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការល្អ បំពេញ​ការងារជិតស្និទ្ធជាមួយក្រសួងអប់រំ ក៏​ដូចជាមន្ទីរ ជាពិសេស​គឺការបន្ស៊ីគ្នាទៅនឹងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០២៤ ដល់២០២៨ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធានាថា ប្រជាជន​កម្ពុជាទាំងអស់ទទួលបាន​ការ​អប់រំប្រកប​ដោយបរិយាបន្ន និង​សមធម៌ ជាមួយ​នឹង​ចំណេះដឹង ជំនាញ និងគុណតម្លៃដែលនាំទៅ​រកសុខភាពល្អ កាយសម្បទា និង​ការ​សិក្សា​ពេញមួយ​ជីវិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត