បណ្ឌិត យង់ ពៅ ៖ ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋក្រោយបោះឆ្នោត បង្ហាញពីទំនុកចិត្ត ភាពកក់ក្តៅ សប្បាយចិត្ត និងមិន​មានការ​ភិតភ័យ

ជាការកត់សម្គាល់របស់អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ ប្រជាពលរដ្ឋ​បានទៅចូលរួមបោះឆ្នោត​ដោយ​ទំនុកចិត្ត កក់ក្តៅ រីករាយ សប្បាយចិត្ត និង​មិ​នមានការ​ភិតភ័យ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ការបោះឆ្នោត​កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៣កន្លងទៅនេះ មានប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​រហូត​ដល់ ៨៤,៥៨ភាគរយ បើធៀបនឹង​បញ្ជីឈ្មោះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយ​នេះមានន័យថា ជាតួលេខខ្ពស់ បើធៀបនឹង​ការ​បោះឆ្នោតនៅ​កម្ពុជា​កន្លងទៅ ។ ក្នុងនោះដែរ លោកបណ្ឌិត​កត់សម្គាល់ថា ប្រជាពលរដ្ឋ​បានទៅ​បោះឆ្នោត​ដោយ​បង្ហាញ​ភាពរីករាយ បង្ហាញពីទំនុកចិត្តជាម្ចាស់ឆ្នោត ដោយ​មិន​មានភាពភ័យខ្លាចអ្វីឡើយ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិតសភាកម្ពុជា

បើតាម​ប្រសាសន៍​បញ្ជាក់របស់លោកបណ្ឌិត យង់ ពៅ ដោយ​សារ​តែ​មានទំនុកចិត្ត​បែបនេះ ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ហាក់ដូចជា​ទៅ​ចូលរួម​ក្នុងពិធីបុណ្យ​ដ៏ធំ​មួយ​របស់ប្រជាជាតិកម្ពុជា និងថែមទាំងរាជរដ្ឋាភិបាលបានផ្តល់​ការ​ឈប់សម្រាក៣ថ្ងៃ ទាំងថ្ងៃបោះឆ្នោត​ទៀតផងនោះ គេឃើញថា ប្រជាពលរដ្ឋភាគច្រើនបានឆ្លៀតពេលវេលា​ក្រោយ​ការ​អញ្ជើញ​ទៅបោះឆ្នោត ទៅ​លេងកម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា នៃព្រះរាជាណាចក្រ​កម្ពុជា ។

នេះជា តថភាពដែល​កើត​មាន​នៅ​កម្ពុជា ដោយ​សារ​តែទំនុកចិត្ត និង​ភាពកក់ក្តៅ នៃការបោះឆ្នោតនេះ អញ្ចឹងនេះជាការបោះឆ្នោតមួយ​ដែល​គួរ​ឱ្យ​មានមោទនភាពសម្រាប់កម្ពុជា

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា

ដូចគ្នានឹងការលើក​ឡើងរបស់​លោកបណ្ឌិត យង់ ពៅ ដែរ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និង​ទេសចរណ៍ នៃរាជបណ្ឌិតសភា​កម្ពុជា មានប្រសាសន៍ថា ជាអ្វីដែលលោកបានឃើញ ប្រជាពលរដ្ឋ​ខ្លះ​ប្រញ៉ាប់ប្រញាល់​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យបានពីព្រលឹម ហើយ​ពេលបោះឆ្នោត​រួច ពួកគាត់ក៏បបួលគ្នាទៅ​កាន់​ទិសដៅ​ទេសចរណ៍​ណាមួយ​ដែល​ពួក​គាត់ចង់ទៅ ។ ក្នុងនោះជា​ការ​កត់សម្គាល់ដែរថា នៅថ្ងៃបោះឆ្នោតផ្លូវល្បឿនលឿន​ទៅ​កាន់ខេត្ត​ព្រះសីហនុ​ត្រូវ​បានស្ទះចរាចរណ៍ ផ្លូវ​ទៅ​ស្ពាន​អ្នក​លឿង និង​កន្លែង​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បានស្ទះផងដែរ ។

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ក្រុងព្រះសីហនុតាមផ្លូវល្បឿនលឿន ក្រោយបោះឆ្នោតរួច

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍បញ្ជាក់ថា ទាំងនេះបង្ហាញថា ប្រជាពលរដ្ឋ​មានលំនឹងនៅក្នុងចិត្តថា ទោះជា​នៅ​មុនពេលបោះឆ្នោត ថ្ងៃបោះឆ្នោត ក្រោយ​បោះឆ្នោត ក៏​ប្រទេស​មានស្ថេរភាព មានសន្តិសុខ​គ្រប់គ្រាន់ មិន​មានការ​ព្រួយ​បារម្ភអ្វីឡើយ ដូច្នេះហើយ​ទើប​បានជាប្រជាពលរដ្ឋ​អញ្ជើញ​ទៅបោះឆ្នោត​រួចហើយ ក៏​បន្តធ្វើដំណើរកម្សាន្ត​ទៅ​កាន់ទីកន្លែងផ្សេងៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។